ថ្មីៗនេះសារព័ត៌មាន Shanghaiist បានបង្ហាញសកម្មភាពរបស់ក្រុមទាហ៊ាននារីៗដែលម្នាក់ៗសុទ្ធតែមានសម្រស់ស្រស់ស្អាតដូចទេពធិតា ហើយសកម្មភាពរបស់ក្រុមទាហ៊ាននារីទាំងនោះត្រូវបានគេដឹងថា ជាសមយុទ្ធយោធានារីមួយក្នុងខេត្ត Hangzhou ប្រទេសចិន ។
ក្រុមទាហ៊ាននារីទាំងនោះមិនត្រឹមតែមានសម្រស់ស្អាតប៉ុណ្ណោះទេ ហើយថែមទាំងមានចំណេះដឹងខ្ពស់ទៀតផង ព្រោះពួកគេម្នាក់ៗសុទ្ធតែជានិសិត្សទើបបញ្ចប់ថ្នាក់មហាវិទ្យាល័យ កាលពីឆ្នាំមុន ហើយក៏បានចូលក្នុងកងទ័ពនារីដោយគោលបំណងគ្រាន់តែចង់ទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះ នេះជាយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចររបស់ប្រទេសចិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមទាហ៊ាននារីស្រស់ស្អាតខាងលើនេះទើបតែបង្កើតឡើងកាលពីឆ្នាំនមុន ហើយក្នុងពេលថ្មីៗកន្លងទៅនេះពួកគេបានធ្វើសមយុទ្ធមួយនៅក្នុងខេត្ត Hangzhou ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរទៅកាន់កិច្ចប្រជុំកំពូល G20 នៅប្រទេសចិន ក្នុងពេលខាងមុខ ។
គួរបញ្ជាក់ដែរថា យោងតាមការិយាល័យសន្តិសុខសាធារណរបស់ចិនបាននិយាយថា ក្រុមទាហ៊ាននារីខាងលើនេះបានជួយបង្កើនភ្ញៀវទេសចររហូតដល់ ១៣,៥០០ នាក់ (ឆ្នាំនេះ) និង ជួយបញ្ឈប់ឥរិយាបទមិនសមរម្យបាន ៨,៤០០ ករណី ។ បច្ចុប្បន្ននេះនៅក្នុងប្រទេសចិន ស្ត្រីត្រូវបានគេចាត់ទុកជាផ្នែកមួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ ៕
ប្រភព៖http://fb-movies.info/archives/1754






