ពេលខ្ញុំសម្រាលកូនបាន១ខែ ប្ដីខ្ញុំគាត់រវល់នឹងការងារខ្លាំងពេកមិនសូវមានពេលវេលាមើលថែខ្ញុំទេ ទើបគាត់អោយនារីម្នាក់អាយុ2០ឆ្នាំមកមើលថែរខ្ញុំ គ្រាន់តែខ្ញុំឃើញនាងភ្លាមនាងនៅក្មេង ខ្ញុំគិតថានាងដូចជាមនុស្សដែលមិនសមជាមេផ្ទះមានសមត្ថភាពមកមើលថែមនុស្សដែលទើបសម្រាលកូនដូចខ្ញុំកើតអី?
ពេលនាងមកនៅបានកន្លះខែ រឿងដែលខ្ញុំគិតគឺវាផ្ទុយស្រលះ ក្មេងម្នាក់នេះខំធ្វើការណាស់ ហើយមិនថាម្ហូបប្រភេទណាទេនាងធ្វើបានទាំងអស់ កន្លះខែនេះវាបញ្ជាក់បានថានាងជាមនុស្សពូកែ ខ្ញុំពិតជាមើលមនុស្សខុសពិតមែន
១ខែក្រោយមកប្ដីខ្ញុំចាប់ផ្ដើមធូដៃរជាងមុនគាត់មានពេលវេលាមើលថែខ្ញុំជាងមុន តែក្មេងម្នាក់នេះប្រែប្លែកខុសពីមុន រាល់ៗយប់សម្លេងនាងឮចេញពីបន្ទប់នាង វាធ្វើអោយរំខានសឹងធ្វើអោយខ្ញុំនឹងប្ដីគេងមិនលក់ ខ្ញុំចង់តែទៅគោះទ្វាស្ដីអោយម៉ង តែប្ដីខ្ញុំនិយាយថាណាស់ហើយអូនជួនកាលក្មេងវាអារម្មណ៍មិនសូវល្អ ខ្ញុំតវិញថា “តែនាងក៏ធ្វើអោយខ្ញុំខូចអារម្មណ៍ដូចគ្នា ”
ចុម..! វាច្រើនដងពេកហើយវើយ.! ខ្ញុំក៏ដើតាំងៗទៅគោះទ្វាហើយសួរនាង នែខំជំទាលរាល់យប់ហ្នឹងគិតថាខ្ញុំត្រជៀកប៉ោតមែន.? តែនាងកាន់តែធ្វើអោយខ្ញុំក្ដៅក្រហាយទៀតនាងនិយាយថា “បើមិនមកពីប្ដីនាងទេ ខ្ញុំក៏មិនធ្វើបែបនេះឡើយ មីយាយមុខខ្ទីង.! ខ្ញុំក៏ឆ្ងល់ចុមនាងចង់និយាយពីអី.? ខ្ញុំក៏សួរទៀតនាងចង់និយាយពីអីហាស់មីក្មេងពីម្សិលមិញ.?.នាងតបមកថានាងនឹងប្ដីខ្ញុំធ្លាប់ជាសង្សានឹងគ្នាមុននឹងមកស្គាល់ខ្ញុំ.! ខ្ញុំថា”ឡប់ទេដឹងសង្សាចាស់មិច នាងទើបតែអាយុ2០ឆ្នាំនេះសោះ.! ហើយខ្ញុំសួរទៀតថាចុះនាងជំទាលរាល់ថ្ងៃដើម្បីអ្វី.? នាងក៏តបថា “គ្រាន់តែចង់អោយខ្ញុំបានដឹងថាកន្លែងនេះគឺនៅមាននាងឈរជើង”..
ចុម.! ខ្ញុំនឹងប្ដីទាក់ទងគ្នា៣ឆ្នាំ រៀបកានឹងគ្នា១ឆ្នាំ ចុះនាងធ្លាប់ជាសង្សាចាស់គ្នាតាំងពីកាលណា ខ្ញុំក៏ទៅសួរប្ដីអោយដឹងថាពិត ប្ដីខ្ញុំតបថា “រឿងហ្នឹងកើតឡើងកាលដែលយើងទើបបែកគ្នា ហើយនាងក៏មកលួងចិត្តខ្ញុំ ពេលយើងត្រូវគ្នាវិញ. នាងក៏បាត់ឈឹងមិនទាក់ទងមកទៀតឡើយ ដល់ពេលយើងរៀបការអូនមានផ្ទៃពោះ នាងក៏មកវិញហើយប្រាប់ថាគ្មានផ្លូវដើរទេមិនដឹងថាទៅណា ទើបបងប្រាប់អោយមកជួយមើលថែអូនព្រោះអូនកំពុងមានផ្ទៃពោះ ប្ដីខ្ញុំបន្តទៀតថា នាងស្រលាញ់តែម្នាក់ឯងបងមិនបានស្រលាញ់នាងទេ តែនាងបដិសេធ្ឋថា នាងកំពុងមានរឿងលាក់លាមជាមួយប្ដីខ្ញុំ ( អ៊ូយខ្ញុំឈឺក្បាលណាស់មិនដឹងជឿរខាងណាទេ ). ចុះប្រិយមិត្តដែលបានអានតាំងពីដើមរហូតដល់ចប់តើគួជឿរខាងណា..?
ប្រភព៖https://biz-kh.com/archives/2516
