សង្ខារឥតទៀង....................................

សង្ខារឥតទៀង




សមុទ្រល្ហល្ហេវគ្មានកោះត្រើយ 
ទ្វីបលោកធំហើយតែឥតទៀង
មានត្រជាក់ក្តៅនៅតែល្អៀង
មច្ចុនាំនាងឃ្លាតពីបង។
ស្នេហាល្អូកល្អិនផ្អែមល្ហែមណាស់
ប្រែប្រួលវិប្បលាសដាច់ចំណង
ខានបានថ្នាក់ថ្នមបីត្រកង
ស្រស់ស្រីនួនល្អងឃ្លាតឆ្ងាយហើយ។
សូមឪ្យពាលពៅទៅបានសុខ
កុំឪ្យមានទុក្ខដូច្នេះឡើយ
ស្តាយពុំបានឮពាក្យចុងក្រោយ
ព្រលឹងបងអ្ហើយបងនឹកណាស់។




និពន្ធដោយ សាន្ត ប៊ុនធឿន