ក្ដៅៗ កូរ៉េខាងជើងប្រកាសក្តែងៗថា «គ្មានថ្ងៃលុតជង្គង់អង្វរប្រទេសចិននោះឡើយ ហើយកុំចង់សាកល្បងភាពអត់ធ្មត់ របស់កូរ៉េខាងជើងឲ្យសោះ!».


*(សេអ៊ូល)៖* នាពេលថ្មីៗនេះប្រទេសកូរ៉េខាងជើង​បានប្រើពាក្យ​សម្តីខ្លាំងៗ
ទៅលើរដ្ឋាភិបាលទីក្រុងប៉េកាំង សម្រាប់ការ​រិះគន់ចំពោះកម្មវិធីអាវុធនុយក្លេអ៊ែរ
របស់រដ្ឋកុម្មុយនិស្តមួយនេះ ដោយរបបដឹកនាំ​ទីក្រុងព្យុងយ៉ាង​បានលើកឡើងថា ខ្លួននឹង​
គ្មានថ្ងៃទៅអង្វរសុំមិត្តភាព​ពីសម្ព័ន្ធមិត្តដ៏យូរអង្វែង​មួយនេះឡើយ។ នេះបើតាមការចេញផ្សាយដោយ
ទីភ្នាក់ងា​ព័ត៌​មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។

ការបញ្ចេញ​ប្រតិកម្មបែបនេះ​របស់ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA ត្រូវបានធ្វើ​
ឡើងបន្ទាប់ពី​សារព័ត៌មានរដ្ឋ​​ចិន​ ដែលបានចេញ​សេចក្តីរាយការណ៍​ថា ការធ្វើតេស្ត​
អាវុធនុយក្លេអ៊ែរ​របស់ទីក្រុងព្យុងយ៉ាង បានបង្កការ​គំរាមកំហែង​ធ្ងន់​ធ្ងរ​ដល់ផលប្រយោជន៍​
ជាតិនៃប្រទេស​ក្បែរខាង។

KCNA បានលើក​ឡើងដូច្នេះថា *«សេចក្តីរាយការណ៍នោះ​បានអះអាងថា ប្រទេសកូរ៉េខាងជើង
បានបង្កការ​គំរាមកំហែង​​ដល់សន្តិសុខ​ នៅតំបន់ភាគឦសាន​របស់ចិន តាមរយៈពេល​ការធ្វើតេស្ត​
អាវុធនុយក្លេអ៊ែរ នៅចម្ងាយ​មិនដល់ ១០០​គីឡូ​​ម៉ែត្រពី​ព្រំប្រទល់​របស់ខ្លួនជា​មួយនិង​ប្រទេសចិន​។
ជាងនេះទៅទៀតពួកគេថែមទាំង​បាននិយាយ​មិនសមហេតុសមផល​ទៀតថា កូរ៉េខាងជើង ជាអ្នកដែល​
បានធ្វើឲ្យស្ថានការណ៍​នៅតំបន់អាស៊ីឦសាន​ធ្លាក់ចុះដុនដាប ជាហេតុផ្តល់​លេសឲ្យ​អាមេរិក​ ធ្វើ​ការ
​​ចល័ត​សព្វាវុធទំនើបៗ​ទៅក្នុងតំបន់​បន្ថែមទៀត»*។

Loading...

សារព័ត៌មានខាងលើនេះ​បានគូសបញ្ជាក់បន្តថា ប្រព័ន្ធផ្សព្វផ្សាយ​របស់ចិន បានអំពាវ​ឲ្យមានការរឹត​
បន្តឹងទណ្ឌកម្ម​ ​ប្រឆាំង​នឹងកូរ៉េខាងជើង និងបានទុក​ជម្រើសឲ្យ​ទីក្រុងព្យុងយ៉ាង ជ្រើសរើស​
រវាងការទទួល​រងភាពឯកកោ​ដ៏យូរអង្វែង​​តទៀត​ និង​ការ​ទទួល​បាន​សន្តិសុខជាតិ រួមទាំងរវាង​
ការកាត់ផ្តាច់​ចំណងមិត្តភាព​ទ្វេភាគី​រវាងប្រទេសទាំងពីរ ឬការ​លះបង់​ចោល​​អាវុធ​នុយក្លេអ៊ែរ
បើសិនជា​មិនចង់មាន​ការប្រឈមមុខផ្នែកយោធា​ជាមួយចិនទេនោះ។

ជាការឆ្លើយតប​ទីភ្នាក់ងារ​ព័ត៌មាន KCNA បានបញ្ជាក់ថា *«​កូរ៉េខាងជើង នឹងគ្មានថ្ងៃ​
លុតជង្គង់សុំអង្វរ​ការបន្តរក្សាចំណង​មិត្តភាព​ជាមួយប្រទេសចិន ដោយដាក់​កម្មវិធីអាវុធ​នុយក្លេអ៊ែរ
ដែលមានតម្លៃ​ស្មើជីវិតរបស់​ប្រទេស​ទាំងមូល ទៅក្នុង​ហានិភ័យ​នោះឡើយ ទោះបីជាជាមិត្តភាព​
នោះសំខាន់បែប​ណាក៏​ដោយក្តី»*។

គួរបញ្ជាក់ថា ជាចុងក្រោយ KCNA បានព្រមាន​សម្ព័ន្ធដ៏យូរអង្វែង​ និងតែមួយគត់របស់ខ្លួន កុំឲ្យចង់សាក​
ល្បង​ភាព​អត់ធ្មត់​​របស់​កូរ៉េ​ខាងជើង​ឲ្យសោះ៕



ប្រភព freshnewsasia