បើកហាងលក់ឡានមួយទឹក តែមិនដែលសើុបប្រវត្តិឡានពេលនាំចូល ស្រាប់តែថ្ងៃមួយកើតរឿង គួរឲ្យរន្ធត់ក្នុងហាង
ធាវីគឺជាអ្នកលក់ឡាន គេនាំចូលឡានដែរធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍យកទៅជួសជុលសារជាថ្មី ព្រោះឡានបែបនេះនាំចូលមកក្នុងតម្លៃថោកលក់ចេញវិញបានថ្លៃ តែគេមិនបានដឹងទេថាឡានទាំងនោះនៅពេលគ្រោះថ្នាក់ចរាចរណ៍ឬជួបឧប្បត្តហេតុអ្វីមួយ
មនុស្សដែរបានស្លាប់ទៅនោះព្រលឹងនិងវិលវល់នៅសន្ធឹតជាប់ក្នុងឡាននោះជានិច្ច។ ធាវីលក់ឡានទាំងនោះមុនដំបូងចំនេញច្រើនណាស់ភ្ញៀវមកទិញក៏ច្រើនទៀត តែមិនបានប៉ុន្មានខែផងភ្ញៀវក៏កាន់តែតិចទៅៗប្រាក់ជំនូលក៏តិចទៀត។ រាល់ថ្ងៃណាដែរនាំឡានចូលមកលក់ថ្មីៗធាវីតែងតែសុបិន្តអាក្រក់រហូត ។ធាវីមានការិយាល័យមួយនៅក្នុងនោះមានភ្ជាប់ទៅដោយCameraសុវត្ថិភាពដែរមើលឃើញជុំវិញឃ្លាំងឡានទាំងអស់។
ថ្ងៃមួយនាងអង្គុយពិនិត្យឯកសារចាស់ដែរក្នុងនោះមានរូបថតឡានដែរធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ នាងមើលម្តងមួយទំព័រៗមេឃកាន់តែយប់ជ្រៅទៅៗធាវីឃើញក្នុងឯកសារទាំងអស់នោះមនុស្សដែរធ្លាប់ជួបឧប្បត្តហេតុគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតគឺស្លាប់យ៉ាងវេទិនាខ្លាំងណាស់អ្នកខ្លះដាច់ដៃ អ្នកខ្លះដាច់ជើង អ្នកខ្លះធ្លាយខួរចេញមកក្រៅ ហើយអ្នកខ្លះទៀត ស្លាប់ដោយដាច់សាកសពចេញពីគ្នាចេញពោះវៀនមកក្រៅ ធាវីមើលហើយន័យ ឡើងបែកញើសពេញក្បាល មួយសន្ទុះក្រោយមក នាងក៏ឃើញនរណាម្នាក់រត់កាត់Cameraសុវត្ថិភាព នាងបានខាCameraថយក្រោយគឺឃើញបុរសម្នាក់មើលមុខមិនច្បាស់ទេ ធាវីគិតក្នុងចិត្តថា” ប្រហែលជាចោរទេដឹង!!!” នាងក៏ទៅមើលនាងកាន់ពិលនិងតេលេបញ្ជាគ្រប់ឡានបើកទ្វាឡានមើលម្តងមួយៗគឺនាងអត់មានឃើញនោះអ្វីទេ ធាវីគិតថា”ខ្ញុំប្រហែលជាធ្វើការងារហត់ពេកមើលច្រឡំទេដឹង” គិតរួចហើយធាវីក៏ដើរទៅការិយាល័យវិញ នាងអង្គុយបិទភ្នែកនៅលើកៅអីមួយសន្ទុះដើម្បីបន្ធូអារម្មណ៍ ស្រាប់តែពេលនោះធាវីលឺសំលេងកំផ្លេឡាននាងភ្ញាក់ព្រឺតរួចមើលទៅCameraសុវត្ថិភាពឃើញឡានមួយដែរនៅក្នុងឃ្លាំងនោះមានបើកភ្លើងធាវីមានអារម្មណ៍ថាចំលែកខ្លាំងណាស់ក៏ដើរទៅមើលម្តងទៀត ពេលទៅដល់អ្វីៗគឺដូចជាធម្មតា ពេលនោះស្រាប់តែមានស្រមោលខ្មៅមួយរត់កាត់ពីក្រោយខ្នងធាវី
នាងបានងាកទៅមើលតែអត់ឃើញអ្វីទេយប់កាន់តែជ្រៅហើយស្ងាត់ជ្រាប់អត់មាននរណាម្នាក់ទេ សំលេងឆ្កែស្រាប់តែលូៗរហូតហើយកាន់តែខ្លាំងទៅៗខ្យល់បកមកត្រជាក់ៗធ្វើអោយធាវីមានអារម្មណ៍ថាភ័យខ្លាច ក្នុងចិត្តកំពុងតែខ្លាចផងស្រាប់តែធាវីបានឃើញស្រមោលមួយដើរនាងក៏ដើរតាមពេលដើរៗទៅស្រមោលនោះក៏បាត់ទៅ ពេលធាវីបែកមុខមកវិញស្រាបើតែឃើញបុរសម្នាក់កាន់ផ្កាហើយនិយាយថា”ទិញផ្កាទេ?”ដោយសារតែក្នុងចិត្តធាវីភ័យផងខឹងផងក៏ស្រែកអោយអ្នកលក់ផ្កានោះថា”មកលក់ផ្កាស្អីទាំងយប់បែបនេះ!!!ឆាប់ថយចេញទៅ”ពេលនោះអ្នកលក់ផ្កាយនោះក៏ស្រាប់តែបាត់ខ្លួនមួយរំពិចភ្នែកភ្លាម ធាវីភ្ញាក់ព្រឺតហើយក៏ដើរបំរុងទៅការិយារៀបចំឥវ៉ាន់ប្រញាប់ទៅផ្ទះវិញពេលកំពុងតែដើរៗស្រាប់តែឃើញស្រមោលខ្មៅនោះម្តងទៀតធាវីឆ្ងល់ខ្លាំងណាស់នាងចង់ដឹងរេឿងអោយបានច្បាស់ក៏ដើរតាមម្តងទៀតពេលនោះស្រមោលខ្មៅនោះក៏ដើរចូលទៅក្នុងឡានមួយដែរនៅក្នុងឃ្លាំងនោះធាវីបានកាន់ដំបងមួយហើយក៏ដើរចូលទៅក្នុងឡានដែរពេលចូលទៅដល់នាងក៏សួរថា”ឯងជានរណាមកទីនេះធ្វើស្អី??”ពេលដែរធាវីសួរហើយទ្វារឡានទាំងអស់ក៏ស្រាប់តែចាក់សោជិតហើយស្រមោលខ្មៅនោះក៏ក្លាយទៅជាភ្លើងឆាបឆេះពេញធាវីឃើញហើយភ័យខ្លាំងណាស់នាងក៏គួសទ្វាឡានចង់ចេញទៅក្រៅតែដោយសារឡានចាក់សោជិតមិនអាចចេញរួច ខ្មោចដែរត្រូវបានភ្លើងឆាបឆេះនោះបាននិយាយថា”អូយ!!!
ក្តៅខ្លាំងណាស់ជួយខ្ញុំផង!!!”ខ្មោចនោះបំរុងនិងលូកដៃមកចាប់ធាវីហើយដោយសារតែធាវីភ័យខ្លាំងពេកក៏យកស្បែកជើងកែងវាយបំបែកកញ្ចក់ទ្វាទឡាននោះហើយធាវីបានវារចេញមកចេញមកទាំងភាពភ័យខ្លាចជាខ្លាំងក្រៅភ្លាមនាងក៏ត្រូវភ្ញាក់ផ្អើរជាលើកទី២ព្រោះនាងឃើញអ្នកលក់ផ្កានោះម្តងទៀត
ប៉ុន្តែអ្នកលក់ផ្កានោះក៏ស្រាប់តែប្រែក្លាយទៅជាមុខមាត់រលេករលួយដៃជើងនិងខ្លួនប្រាណពោលពេញទៅដោយឈាមគ្រាប់ភ្នែកលៀនចេញមកក្រៅហើយសួរធាវីម្តងទៀតថា”ទិញផ្កាទេ”ធាវីភ័យខ្លាំងណាស់ដែរឃើញសភាពនាងក៏រត់ចេញពីកន្លែងនោះហើយហើយក៏ទៅជួយខ្មោចម្នាក់ទៀតពេលនោះខ្មោចនោះមានរូបរៀងអាក្រក់ខ្លាំងណាស់ពោះរបស់គេកាន់តែធំទៅៗខ្មោចនោះបាននិយាយទៅកាន់ធាវីថា”ជួយខ្ញុំផង!!ខ្ញុំឈឺខ្លាំងណស់”និយាយហើយពោះខ្មោចនោះក៏បានព្រប្រេសជា២ជាខ្លួនប្រាណទាំងអស់ក៏បានប្រេសជា២ធាវីឃើញបែបនេះហើយស្ទើរតែសន្លប់ហើយឡាននៅក្នុងខ្លាំងទាំងអស់ស្រាប់តែឆេះក្លាយទៅជារូបរៀងដើមវិញ ធាវីដោយសារភ័យផងខ្លាចផងទប់ស្មារតីមិនបានក៏ក្លាយទៅជាមនុស្សឆ្កួតរហូតដល់ព្រឹកឡើងអ្នកដែររស់នៅជិតៗនោះក៏ខលហៅប៉ូលិសមកចាប់ចែងហើយក៏បញ្ជូនធាវីទៅពេទ្យដើម្បីព្យាបាលហើយឡានដែរនៅក្នុងឃ្លាំងនោះក៏ត្រូវបានគេយកទៅអោយព្រះសង្ឃសូត្រមនុ្តហើយក៏ដុតចោលដើម្បីកុំអោយវិញ្ញាណទាំងនោះនៅវិលវល់នៅក្នុងឡាននោះទៀត។
នេះហើយគឺជាការទិញឡានដែរធ្លាប់មានឧប្បត្តហេតុយកមកលក់ដោយមិនបានយល់ដឹងអំពី
វិញ្ញាណមនុស្សដែរបានស្លាប់បាត់បង់ជីវិតទៅនៅសន្ធឹតជាប់ក្នុងនោះ។
ប្រភព៖ konpov.com






