វីដេអូក្មួយស្រី កែវ រំចង់ ផ្តួលដៃគូ ឈ្នះខ្សែក្រវាត់នៅអាមេរិកយប់មិញ
កីឡាការិនីវ័យក្មេងដែលជាជើងខ្លាំងនៅអាមេរិក Samontha Stephenson ត្រូវជាក្មួយស្រីរបស់កីឡាករ កែវ រំចង់ ឈ្នះបានខ្សែក្រវាត់ក្នុងប្រភេទទម្ងន់៤៥គីឡូក្រាម បន្ទាប់ពីការប្រកួតអស់រយៈពេល២ថ្ងៃពោលពីថ្ងៃទី១២-១៤ ខែឧសភាដែលបញ្ចប់កាលយប់មិញ។ ការប្រកួតនេះមានកីឡាការិនីជាច្រើនរូបនៅអាមេរិកដែលត្រូវបានគេរៀបចំប្រកួតក្នុងនោះអ្នកឈ្នះឡើងប្រកួតបន្ត និងអ្នកចាញ់អស់ឱកាស។ Samontha Stephenson ធ្វើបានល្អតាមពីជុំដំបូងរហូតដល់វគ្គផ្តាច់ព្រ័ត្ររហូតផ្តួលដៃគូឲ្យសន្លប់ទៀតផង៕
ប្រភព៖សប្បាយ


