សង្សាខ្ញុំនាងមិនល្អ គ្រួសារនាងជាអ្នកស្រែ ម្តាយប្រាប់អោយខ្ញុំបោះបង់នាងចោល ពេលនេះខ្ញុំស្ដាយក្រោយ…

ខ្ញុំបានស្គាល់នារីម្នាក់ដែលនាងជាអ្នករស់នៅស្រុកជនបទ យើងជាសង្សានឹងគ្នា ខ្ញុំបានស្គាល់គ្នាជាងមួយឆ្នាំ ពួកយើងស្រលាញ់គ្នាណាស់ យើងតែងតែដើរលេងជាមួយគ្នា និងស្និទ្ធស្នាលជាទីបំផុត គ្រប់គ្នាតែងតែនិយាយថាពួកយើងសមនឹងគ្នាណាស់ ។ខ្ញុំគិតថានាងនេះហើយជាមនុស្សដែលខ្ញុំចង់រៀបការជាមួយហើយរស់នៅជាមួយរហូតដល់ថ្ងៃអណាគត។

ថ្ងៃមួយខ្ញុំបានប្រាប់ពីរឿងនេះទៅដល់ម៉ាក់របស់ខ្ញុំ ម៉ាក់ខ្ញុំនិយាយថា “សង្សាខ្ញុំនាងមិន ល្អ គ្រួសារនាងជាអ្នកស្រុកស្រែជនបទ ក្រីក្រ មិនសាកសមជាកូ​នប្រសាគាត់ឡើយ គាត់ប្រាប់អោយខ្ញុំបោះបង់នាងចោល ហើយទៅរៀបការជាមួយកូនស្រីអ្នកទីក្រុងម្នាក់ គាត់ថាគ្រួសាគេថ្លៃថ្នូរ ហើយមានទ្រព្យសម្បត្តិទៀត ទើបសាកសមជាកូន​ប្រសាគាត់។”
ខ្ញុំមិនដឹងធ្វើយ៉ាងណា មានតែតាមម៉ាក់ ផ្ដាច់ទំនាក់ទំនងជាមួយមនុស្សដែលខ្ញុំស្រលាញ់ ស្របតាមបំណងម៉ាក់។ ខ្ញុំបានណាត់នាងហូបបាយហើយនិយាយបែកគ្នាជាមួយនាង នាងយំខ្លាំងណាស់ នាងសូមអង្វខ្ញុំ កុំអោយបែកគ្នា ខ្ញុំក៏ដឹងថានាងស្រលាញ់ខ្ញុំខ្លាំងណាស់ដែរ និយាយពាក្យសុំបែកចំពោះនាង គឺដូចរុញនាងទៅធ្លាក់នរកអញ្ចឹង។ខ្ញុំសង្ឃឹមថា នាងនឹងឆាប់ឈប់ខូចិត្ត ហើយជួបនឹងប្រុសល្អម្នាក់។
ក្រោយពីផ្ដាច់ទំនាក់ទំនងជាមួយនឹងសង្សា ខ្ញុំបានរៀបការនឹងកូនស្រីគេអ្នកមានម្នាក់ដែលខ្ញុំមិនបានស្រលាញ់ទាល់តែសោះ ខ្ញុំធ្វើបែបនេះពីព្រោះតែដើម្បីបំពេញបំណងរបស់ម៉ាក់ខ្ញុំ។

8 ឆ្នាំកន្លងផុតទៅ….តាំងពីររៀបការណ៍រួចមកខ្ញុំមិនដែលមានសុភមង្គលទាល់តែសោះ នាងតែងធ្វើបាបខ្ញុំ ពេលនេះយើងមានកូនពីរហើយ នាងមិនដែលធ្វើខ្លួ​នជាប្រពន្ធល្អម្នាក់ឡើយ នាងវក់នឹងល្បែង ដើរចោលកូនចោលប្ដីរាល់ថ្ងៃ ពេលនាងត្រលប់មកផ្ទះវិញ ខ្ញុំនិយាយថាអោយនាងបន្តិចមិនបានទាល់តែសោះបងប្អូនគ្រួសារនាងកាន់ជើងនាងណាស់នាងត្រូវរហូត ខ្ញុំជាប្ដីខុសរហូត ទ្រូងខ្ញុំស្ទើប្រេះ។
ខ្ញុំសែនខ្លោចចិត្តអាណិតកូនទាំងពីរកើតមកគ្នាមិនដែលស្គាល់សុភមង្គល បើកភ្នែកពេលណាឃើញតែប៉ាម៉ាក់ឈ្លោះគ្នា។ខ្ញុំសែនស្ដាយ យកប្រពន្ធខុស ជាតិនេះខុសអស់ គ្មានពាក្យនិយាយ
ចងការប្រាក់គេ ដីស្រែក៏លក់អស់ ដោយសារយកប្រពន្ធខុស លក់អស់ពីខ្លួនគ្មានសល់។


ថ្ងៃមួយ ខ្ញុំបានជួបសង្សាចាស់ ខ្ញុំសប្បាយចិត្តណាស់ នាងបានទិញផ្ទះថ្មីនៅក្បែផ្ទះខ្ញុំដែរ ខ្ញុំក៏ដើរទៅដើម្បីរាក់ទាក់នាង ខ្ញុំសួរសុខទុក្ខនាង រំពេចនោះ មានបុរសម្នាក់កាន់ដៃក្មេងម្នាក់ដើរមកជិតនាង នាងក៏បានប្រាប់ខ្ញុំថា នេះជាប្ដីនិងកូនរបស់នាង ។ខ្ញុំលឺបែបនេះហើយ ធ្វើអោយទឹកមុខខ្ញុំបែជាស្រពោន ខ្ញុំស្វាគមន៍ទៅប្ដីរបស់នាង ខ្ញុំមើលពួកគេទៅពិតជាមានសុភមង្គលណាស់ មិនដូចគ្រួសារខ្ញុំទេ។
បើសិនជាអាច ពេលវេលាអាចត្រលប់ថយក្រោយ ខ្ញុំនឹងមិនបោះបង់នាងទេ ខ្ញុំនឹងរៀបការជាាមួយនាង ខ្ញុំធ្វើតាមបេះដូងរបស់ខ្ញុំ ។ លុយកាក់ មាសប្រាក់ ផ្ទះវីឡាមិនសំខាន់ទេ របស់នេះយើងអាចរកវាបាន ប៉ុន្តែពិបាករកណាស់ប្រពន្ធល្អម្នាក់ហើយស្រលាញ់យើងស្មោះ ។
ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាមិនបានសំរេចចិត្តខុសដូចជារូបខ្ញុំ។
ប្រភព៖tv2fb.net