ឆ្នាំទាំង ៧ នេះ​ រាសីនឹងឡើងខ្ពស់កប់ពពក នៅចុងសប្តាហ៏នេះ! សូមស៊ែរទទួលាភទាំងអស់គ្នា…



ឆ្នាំជូត (រាសីមាស ខ្ពស់ត្រដែត)
សំរាប់លោកអ្នកដែលកើតឆ្នាំជូត គឺមានលាភធំបំផុត ព្រមទាំងជួបនូវរឿងល្អជាច្រើននៅក្នុងជីវិត។ ចំណែកការប្រកបការងារអ្វី តែងផ្តល់ផលល្អ និងហុចផ្លែផ្កាមកវិញគួរជាទីពេញចិត្តផងដែរ។ សម្រាប់ក្នុងអាទិត្យនេះផងដែរ បើលោកអ្នកចង់ចរចារ ឬយករឿងសំខាន់អ្វីមួយនោះ នោះលោកអ្នកនឹងទទួលបានផលវិជ្ជមានជាក់ជាពុំខាន។ ចំពេាះអ្នកប្រកបរបររកស៊ីវិញ បើចង់បោះទុន តូចធំ គឺពិតជាមិនខុសបំណងឡើយ ពោលគឺលាភ ល្អៗ នឹងរត់មករកអ្នកជានិច្ច។ ការធ្វើដំណើរ ទីជិត ទីឆ្ងាយ គឺជួបតែមនុស្សល្អៗ និងមានញាតិរាប់អានច្រើន។ រីឯបញ្ហាស្នេហាវិញ ក៏មានភាពផ្អែមល្អែម និងមានសុភមង្គល ស្រស់ស្រាយប្រពៃណាស់។
 
ឆ្នាំខាល (រាសីពេជ្រ ខ្ពស់ត្រដែត)
នៅចុងសប្តាហ៏នេះផងដែរ សំរាប់លោកអ្នកដែលកើតឆ្នាំខាលវិញ ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ បើ​ទោះ​បី​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ជោគ ជ័យ​ដូច​គាប់​បំណង​មួយចំនួន​ត្រឡប់ មកវិញ​ជា​និច្ច ។ ការរស់នៅ​ទោះ​ជួប ផល​លំបាក​បន្ដិច​ក្ដី តែបើ​មាន​ការ​ពុះ ពារ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ដ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទី ជិត​ឆ្ងាយ មិន​ថា​ផ្លូវទឹក​ផ្លូវគោក ឬ​ផ្លូវ អាកាស​ក្ដី តែង​អាច​ប្រមូល​ផល​កម្រៃ គ្រាន់​ជា​ទី​កក់ក្ដៅ ។  ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប សេចក្ដីសុខក្សេមក្សាន្ដ​ទាំង​ពេល​ទៅ​និង ត្រឡប់មកវិញ ។​
​     បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំថោះ (រាសីពេជ្រ ខ្ពស់ត្រដែត)
សំរាប់លោកអ្នកដែលកើតឆ្នាំថោះវិញ រាសីក៏មិនចាញ់ឆ្នាំខាលប៉ុន្មានដែរ គឺការប្រកប​ការងារ​អ្វី​តែង​ផ្ដល់​ផល​ល្អ និង​ហុច​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី ពេញចិត្ដ​ផង ។  សម្រាប់​ថ្ងៃ​នេះ​ដែរ​លោក អ្នក​បើ​ចង់​ចរចា​ឬ​យក​រឿង​សំខាន់ អ្វី​មួយ​មក​សម្រេចចិត្ដ​ជា​ពេល វេលា​ល្អ​ប្រពៃ​គួរសម ។ អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូច ធំ​មិន​ទាស់​ខុស​អ្វី​ឡើយ ពីព្រោះ​ផល ល្អៗ​នឹង​ហុច​មកវិញ​ជានិច្ច ។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច សព្វមួយដង ។
​    ​រីឯ​បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង ស្រស់ស្រាយ​ប្រពៃ ៕

ឆ្នាំម្សាញ់ (រាសីមាស ខ្ពស់ត្រដែត)
សំរាប់លោកអ្នកដែលកើតឆ្នាំម្សាញ់វិញ គឺលាភធំខ្ពស់ត្រដែត ពីព្រោះថាតែងមានការសហការពីអ្នកដ៏ទៃ និងហុចផ្លែផ្កាមកវិញ គួរជាទីពេញចិត្តបំផុត។ សំរាប់អ្នកប្រកបរបររកស៊ី ជួញដូរវិញ លោកអ្នកកុំសោះអង្គើយ ត្រូវរវាសដៃ រវាសជើង បើមិនដូច្ចោះទេ លាភមាសដែលនឹងបម្រុងធ្លាក់ដល់ដៃ នឹងត្រូវបោលហួសធ្លាក់ទៅលើអ្នកដ៏ទៃវិញជាក់ជាពុំខានឡើយ។ រីឯបញ្ហាស្នេហាវិញ មានភាពស្រស់ស្រាយ និងមានការចេះអត់ឳនគ្នាល្អប្រពៃណាស់។

ឆ្នាំមមែ (រាសីមាស ខ្ពស់ត្រដែត)
សំរាប់លោកអ្នកដែលកើតឆ្នាំមមែវិញ រាសីក៏មិនចាញ់ឆ្នាំម្សាញ់ប៉ុន្មានដែរ នឹងអាចទទួលបានលាភមាស ព្រមទាំងជួបនូវរឿងល្អជាច្រើននៅក្នុងជីវិត។ ចំណែកការប្រកបការងារអ្វី តែងផ្តល់ផលល្អ និងហុចផ្លែផ្កាមកវិញគួរជាទីពេញចិត្តផងដែរ។ ការប្រកបការងារនៅក្នុងអាទិត្យនេះផងដែរ ឃើញថាមានការរីកចម្រើនលូតលាស់ ទៅមុខគួរសម ហើយធ្វើច្រើន នឹឹងទទួលបានផលច្រើនទៀតផង។ សំរាប់ការប្រកបរបររកស៊ី មានការប្រឹងប្រែងរត់ឆ្វេងស្តាំ មិនបង់ខាតកម្លាំងឡើយ គឺតែងហុចផ្លៃផ្កាមកវិញជានិច្ច។ រីឯបញ្ហាស្នេហាវិញ មានភាពស្រស់ស្រាយ និងផ្អែមល្ហែមប្រពៃល្អណាស់។

ឆ្នាំរកា (រាសីពេជ្រ ខ្ពស់ត្រដែត)
សំរាប់លោកអ្នកដែលកើតឆ្នាំរកាវិញ នៅថ្ងៃនេះ​មានជោគ​មានជ័យ​ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​តែង​ផ្តល់​ផល​ល្អ​ ។ សម្រាប់​លោកអ្នក​បើកហាង​ថ្មី​ ឬ​ធ្វើ​អ្វីមួយ​ថ្មី​ ដោយ​តែង​ហុច​ផល​ល្អៗ​មកវិញ​ ជាង​អាក្រក់​ជានិច្ច​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង ​ទើប​ទទួលជោគជ័យ​ជំនួញ​ធំដុំ​ទៅរួច​។​ ការប្រកប​ការងារ ​លោក​អ្នក​ពុំគប្បី​មានការ​រិះគន់​ចៅហ្វាយនាយ​ឡើយ ​ព្រោះ​ជញ្ជាំងមានត្រចៀក​ប្រយ័ត្ន​ត្រូវ​ទទួលរង​ការលំបាក​នៅ​គ្រា​ខាងមុខ​។
រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំកុរ (រាសីពេជ្រ ខ្ពស់ត្រដែត)
ដោយសារ​ក្នុងថ្ងៃនេះ​ ដួង​រាសី​គាប់ប្រសើរ​ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ ​ក្នុងការ​សម្រេចចិត្ត​អ្វីមួយ​ ឬ​ប្រកបការងារ​អ្វីមួយ​ផង​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ ការចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​កក់ក្តៅ ​តែ​យ៉ាងណា​មិនត្រូវ​ឈ្លក់​វង្វេង​នឹង​ល្បែងស៊ីសង​ឡើយ ​ប្រយ័ត្ន​ឧបទ្រពចង្រៃ​យាយី​កើត​តែ​បញ្ហា​មិនចេះចប់​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​តាម​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី ​តែង​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វ​មូ​យ​ដង​។​

សូមមេត្តាអធ្យាស្រ័យ នូវរាល់កំហុសឆ្គងកើតឡើងដោយអចេតនា។
ប្រភព : ហោរាសាស្រ្តចក្រវាលឡ៏ចិន (ឆុតបំផុត)
ប្រភព៖http://angkorshares.asia