ស្ងាត់...! លោក ខៃ ប្រសិទ្ធ បើកអាហារដ្ឋានថ្មី (សូមអាន) ជួយស៊ែ ដើម្បីទទួលបានព័ត៌មានថ្មីៗ



អតីតតារាសម្តែងជើងចាស់ដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជាគឺ លោក ខៃ ប្រសិទ្ធ ដែលបានបង្ហាញខ្លួនជាមួយនឹង រថយន្តម៉ាក Range Rover មួយគ្រឿង និងផ្ទះ វីឡាដ៏ធំស្គឹមស្គៃមួយ តាមរយៈរូបថតពីរបីសន្លឹក ដែលមើលទៅ គួរឲទាក់ទាញខ្លាំង នៅក្នុងទឹកដីនៃប្រទេស អូស្ត្រាលី នេះបើយោងតាម ទំព័រ ហ្វេសប៊ុកផ្ទាល់របស់ លោក សាវិន ហ្វីលីព បានផ្សាយកាលពីព្រឹក ថ្ងៃទី១៥ ឧសភា ២០១៧ នេះ ។
លោក សាវិន ហ្វីលីព ដែលជាម្ចាស់គម្រោងសប្បុរសធម៌ សាវិនកម្ពុជា បានបញ្ជាក់អោយដឹងថា លោក ខៃ ប្រសិទ្ធ មិនសូវមានពេលវេលាច្រើនក្នុងការលេង ហ្វេសបុកទេ ដោយសារគាត់ជាប់រវល់ខ្លាំងជាមួយ នឹងការបើក អាជីវកម្ម រកស៊ីផ្ទាល់ខ្លួន ។ គួរបញ្ជាក់ផងដែរថា លោក ខៃ ប្រសិទ្ធ ទើបតែបើកហាងអាហារ ថៃថ្មីមួយ នៅប្រទេស អូស្ត្រាលី ដែលជាហេតុធ្វើឲគាត់រវល់ខ្លាំង មិនសូវមានពេលបង្ហាញមុខនៅតាមបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ ។




ប្រភព៖http://khmernews168.info/archives/5694