ជំហរ ចុងក្រោយ...! កូរ៉េខាងជើង សុំអន្តរាគមន៍ពី សម្តេច ហ៊ុន សែន ដេីម្បីដោះស្រាយបញ្ហានៅទ្វីបកូរ៉េ ជួយស៊ែ សូមតាមដានព័ត៌មានអន្តរជាតិបន្ត (សូមអាន)


“​កម្ពុជា​ជា​សមាជិក​ដ៏​សំខាន់​របស់​អាស៊ាន និង​បាន​ដើរតួនាទី​ការទូត​យ៉ាងសំខាន់​។ កូរ៉េ​ខាងជើង​និង​កម្ពុជា​មាន​ទំនាក់ទំនង​យ៉ាង​ល្អ ហើយ​ប្រទេស​ទាំង​ពីរ​បាន​គាំទ្រ​គ្នា​ទៅវិញទៅមក​តាំងពី​អតីតកាល​។​” នេះ​បើ​យោង​តាម​លោក Jang Yun Gon​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​កម្ពុជា បាន​និយាយ​នៅ​ក្នុង​ការ​ផ្តល់​កិច្ច​សម្ភា​សន៍​ផ្តាច់មុខ ជាមួយ​កាសែត Khmer Times នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។​
​ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​បាន​លើកឡើង​បន្ថែមថា “​ខ្ញុំ​ជឿជាក់​ថា​កម្ពុជា នឹង​យល់​ពី​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​នា​ពេលបច្ចុប្បន្ន ហើយ​បង្ហាញ​សាមគ្គីភាព ដោយ​គ្រាន់តែ​ជួយ​ស្វែងរក​ដំណោះស្រាយ​ការទូត ដើម្បី​រក្សា​ស្ថិរភាព​និង​សន្តិភាព​នៅក្នុង​ប្រទេសរ​បស់​យើង​។​” លោក Jang Yun Gon​ថា “​ សម្តេច ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​យល់ច្បាស់ អំពី​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​។​”

លោក​ថា​“​នាយករដ្ឋមន្ត្រី​កម្ពុជា បានស្នើ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ អនុម័ត​ដំណោះស្រាយ សម្រាប់​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ ហើយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ គួរ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​។​” ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​រូបនេះ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា “​យើង​ផ្តល់​តម្លៃ​នៃ​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា ហើយ​យើង​ចង់​រក្សា​ និង​ពង្រឹង​ទំនាក់ទំនង​ដែល​មាន​ស្រាប់​នេះ​។ ទំនាក់ទំនង​នេះ​ ត្រូវ​បាន​ផ្អែក​លើ​ផលប្រយោជន៍​ប្រជាជន​ និង​ប្រទេស​ទាំង​ពីរ​។​”
យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងបញ្ហានេះ មិនទាន់មានការឆ្លើយតប ពីក្រសួងការបរទេសកម្ពុជា​នៅឡើយទេ​ នៅថ្ងៃទី១ខែឧសភានេះ។
ការគំរាមកំហែង​សន្តិសុខ​នៅ​ឧបទ្វី​បកូរ៉េ​នេះ បាន​បង្ក​ការព្រួយបារម្ភ​សុវត្ថិភាព​ពលរដ្ឋ​កម្ពុជា ​ដែល​បម្រើ​ការងារ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ផងដែរ​ ។ ប៉ុន្តែ​សម្តេច​ ហ៊ុន សែន ​កាលពី​ថ្ងៃ​ទី​២០​ខែ​មេសា បាន​ផ្ញើ​សារ​ទៅ​កាន់​ពលករ​ខ្មែរ ព្រមទាំង​ក្រុមគ្រួសារ​កុំឲ្យ​មាន​ការព្រួយបារម្ភ ពីព្រោះ​សង្គ្រាម​នឹង​មិន​អាច​កើតឡើង​ឡើយ ​។ ដូច្នេះ​ គ្មាន​ហេតុផល ដែល​កម្ពុជា​ត្រូវ​ជម្លៀស​ពលករ​ខ្មែរ​ចំនួន​ជាង​៤ម៉ឺន​នាក់ ដែល​កំពុង​បម្រើ​ការងារ​នៅ​កូរ៉េ​ខាងត្បូង​នោះ​ដែរ ហើយ​ម្យ៉ាងទៀត កូរ៉េខាងត្បូង​ក៏​មិនបាន​ជម្លៀស​ពលរដ្ឋ​របស់​គេ​ចេញ​ដូច​គ្នា​ដែរ​។​
​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ បាន​កើនឡើង​កាន់តែខ្លាំង ក្រោយ​កូរ៉េខាងជើង​ធ្វើតេស្ត​មី​ស៊ី​ល​បន្តបន្ទាប់​។ ការ​ធ្វើ​តេស្ត​នេះ ស្រប​ពេល​អាមេរិក​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង ទៅកាន់​ឧបទ្វីប​កូរ៉េ រួម​នឹង​ការបំពាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅ​កូរ៉េ​ខាងត្បូង ដើម្បី​ការពារ​ការគំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។
គួរ​ជម្រាបជូន​ដែរ​ថា មុន​ស្វែងរក​ការជួយ​អន្តរាគមន៍​បន្ថែម​ពី​កម្ពុជា​នេះ កូរ៉េ​ខាងជើង​ក៏​បាន​ផ្ញើ​លិខិត​ផ្លូវការ ទៅកាន់​អាស៊ាន​ផងដែរ ដើម្បី​ស្វែងរក​ជំនួយ​ការទូត​ពី​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​១០​ប្រទេស​៕



 ប្រភព៖http://www.pageth.info/archives/18340