​ដល់ពេលហើយ លាងសំអាតតម្រងនោមរបស់អ្នកម្តងទៅ ចំណាយតែ៥០០៛ប៉ុណ្នោះ (ជួយចែកគ្នាដឹងផង)


តម្រងនោមជាសរីរាង្គដែលជួយច្រោះជាតិ ពុលគ្រប់ប្រភេទពីក្នុងឈាមក្នុងរាងកាយយើង ហើយបញ្ចេញជាតិពុលទាំងនោះតាមរយៈពេលទឹកនោម។ ច្រើនឆ្នាំកន្លងផុតទៅ តម្រងនោមប្រឈមនឹងជំងឺផ្សេងៗ ដូចជាជំងឺខូចតម្រងនោម ឬគ្រួសក្នុងតម្រងនោម ដោយសារតែរបបអាហារដែលយើងបរិភោគសម្បូរជាតិគីមីពុល។
ទឹកជីវ៉ាន់ស៊ុយ ពោរពេញដោយវីតាមីន A, C, K និងរ៉ែដែកដែលជួយបំប៉នដល់សុខភាពឆ្អឹងផងដែរ។ ទឹកជីវ៉ាន់ស៊ុយ គឺថ្នាំបញ្ចុះទឹកនោមដ៏មានប្រសិទ្ធភាព និងព្យាបាលជំងឺគ្រួសក្នុងតម្រងនោម នោមមកឈឺចាប់ និងគ្រុនក្ដៅ ជាពិសេសជាងគេនោះគឺ វាគឺជាថ្នាំធម្មជាតិដ៏ល្អបំផុតសម្រាប់លាងសម្អាតតម្រងនោមមិនឲ្យមានជាតិពុល។

ធាតុផ្សំ
- ស្លឹកជីវ៉ាន់ស៊ុយ ១ក្តាប់
- ទឹកដាំពុះ ១កែវ





របៀបធ្វើ
- ដាក់ស្លឹកជីវ៉ាន់ស៊ុយក្នុងម៉ាស៊ីក្រទ្បុក ចាក់ទឹកចូល រួចក្រទ្បុកអោយម៉ដ្ឋល្អ
- ចាក់ទឹកក្រទ្បុកចោលកែវ ដោយប្រើតម្រងត្រងយកតែទឹកសុទ្ធ
- ផឹកទឹកនេះ ១កែវតូចក្នុងមួយថ្ងៃ រយះពេល៣ថ្ងៃ ជាការស្រេច។

* អ្នកអាចរក្សាទឹកនេះទុក្នុងទូរទឹកកកបាន។
=> បញ្ជាក់ផងដែរថា ទឹកជីវ៉ាន់ស៊ុយមិនគួរទទួលទានច្រើនពេកនោះទេ។ ជាពិសេសស្ត្រីមានផ្ទៃពោះ គប្បីពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន មុននឹងទទួលទាន៕
ប្រភព៖http://rosemag.net/1848