អនាគត របស់ខ្ញំុត្រូវបានបំផ្លាញត្រឹមតែមួួយយប់....(សូមអានអត្តបទនេះនឹងជួយចែករំលែកបន្តសំរាប់ជាមេរៀន)



ខ្ញុំមានអាយុ 25 ឆ្នាំហើយធ្វើការជាបុគ្គលិកផ្នែកសរសេរកម្មវិធីនៅក្រុមហ៊ុនបច្ចេកវិទ្យា
ល្បីនៅក្នុងទីក្រុង។ ទោះជា ខ្ញុំកើតមកមានសម្រស់ស្រស់មិនសូវស្អាត
ប៉ុន្តែខ្ញំុគឺជាក្មេងស្រីម្នាក់ដែលមានការសិក្សាល្អ។
ខ្ញុំតែងតែសម្រេចបាននូវសមិទ្ធិផលនៃការសិក្សាខ្ពស់ពីថ្នាក់ទី 1 ដល់សាកលវិទ្យាល័យ។ ខ្ញុំដឹងថារូបរាងរបស់ខ្ញុំគឺមិនស្រស់ស្អាតដូច្នេះខ្ញុំបានជ្រើសរើសផ្នែកបច្ចេកវិទ្យា(Information Technology)។
សំណាងល្អដែល​ ក្រោយពីបព្ចាាប់ ​ការសិក្សាខ្ញុំក៏ទទួលបានការងារល្អនឹងទទួលបានប្រាក់​​
ខែខ្ពស់ដោយតែខ្ញុំមានសមត្ថភាព។

នៅក្នុងក្រុមហ៊ុន ដែលខ្ញំុធ្វើការ ខ្ញំុបានស្គាល់គ្នាជាមួយបុរសម្នាក់ ដែលមានអាយុបងខ្ញំុពីរឆ្នំា
គាត់តែងតែឧស្សាហ៏ និយាយលេងជាមួយខ្ញំុ ។ជាហេតុដែលធ្វើអោយខ្ញំុមានចិត្តលើគាត់
ជារឿយៗ មិត្តភក្ត័នូវកន្លែងការងារតែងតែ និយាយ​ថា ពួកយើងសមគ្នាណាស់។
ជាការពិតណាស់ពិត ចំពោះស្រ្តី ដែលទើបនឹងមានស្នេហា គឺមិនទាន់ស្គាល់អ្វី ដែលជាពាក្យលួង
លោមពីបុរស រួមទំាងខ្ញំុ។

ថ្ងៃមួយក្រុមហ៊ុនមានរៀបចំកម្មពីធីជប់លៀង  ខ្ញុំបានផឹកជាមួយផឹកក្រុមការទំាងអស់ តែខ្ញុំនិងគាត់ស្រវឹងឆ្ងាយពេកពីគេដូច្នេះមិត្តភក្តិបានហៅតាក់ស៊ីយកយើងទៅនៅក្បែរសណ្ឋាគារ
មួយដែលនៅជិតដើម្បីអោយយើងបានសំរាក បន្ទាប់ពីយប់ស្រវឹងនោះខ្ញុំក៏មានផ្ទៃពោះ។


ខ្ញុំបានប្រាប់គាត់ពីរឿងដែលខ្ញំុមានផ្ទៃពោះ ប៉ុន្តែគាត់បាននិយាយបដិសេធមិនទទួលខុសត្រូវ ហើយថែមទំាងអោយខ្ញំុយកកូនចេញទៀត។ខ្ញំបានសំរេចចិត្តឈប់ធ្វើការនូវកន្លែងការងារ ដែល
ធ្លាប់ធ្វើជាមួួយគាត់។
ខ្ញំុបានចាកចេញពីទីក្រុង មករស់នៅមួយឪពុកម្តាយរបស់នៅឯខេត្ត។ នេះជាពេលវេលាមួយដ៏អាក្រក់បំផុតសំរាប់ជីវីតរបស់ខ្ញំុ។ ពេលវេលាចេះតែកន្លងផុតពីមួយខែទៅមួួយខែ ខ្ញំុបានសំរាលកូន កូនរបស់ខ្ញំគឺជាកូនស្រី អ្វីដែលឈឺចាប់បំផុតខ្ញំុទទួលដំណឹងថា គាត់ភ្ជាប់ពាក្យជាមួយស្រីថ្មី និងរៀបការខែក្រោយ ។

នេះជារឿងពិតរបស់ប្អូនម្នាក់ដែលបានសរសេរលិខិតមកខ្ញំុ ហើយពឹងពាក់ហើយខ្ញំុសរសេរអត្តបទ
នេះឡើង៖ដើម្បីជាចំនេះដឹង និងចែករំលែកបទពិសោធន៏របស់ស្រី។
សំនួរសួរថា៖

ប្អូនគួរប្រាប់ទៅស្រីថ្មីដែលទើបភ្ជាប់ជាមួយអតីតមិត្តរបស់គាត់អត់?សូមប្រិយមិត្តមេត្តាជួយផ្តល់មិតិ
ដល់ប្អូនស្រីផង!!!!!