ករណី៖ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិង រថយន្ត




ស្រុកអង្គស្នួល៖ ២១.០៥.២០១៧
ករណី៖ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិង រថយន្ត 
-កេីតហេតុថ្ងៃទី២១.០៥.២០១៧ វេលាម៉ោង ០៨.៤៥នាទី ចំណុចផ្លូវលំភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ខូចខាតរថយន្ត០២ គ្រឿង ។
***សភាពនៃរឿងហេតុ 
នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ មានរថយន្ត០១គ្រឿងFUZO ប្រភេទ (បែន) ពណ៌ក្រហម ឆ្នូតទឹកមាស ពាក់ផ្លាកលេខ ព្រៃ
វែង3A-0376 ម្ចាស់កម្មសិទ្ធឈ្មោះទុន សម្បត្តិ ភេទ ប្រុសអាយុ ៣០ ឆ្នាំ ទីលំនៅផ្ទះលេខ 7Eo ផ្លូវ118 សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ភ្នំពេញ អ្នកបើកបរ ឈ្មោះ អឿន លាប ភេទ
ប្រុស អាយុ ៣០ឆ្នាំ មុខរបរ អ្នកបើកបរ ឡាន ទីលំនៅ ភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្ត
តាកែវបានបើកពីទិសខាងត្បូងទៅទិសខាងជើង លុះដល់ចំណុចកើតហេតុខាងលើបានបុកចំពីក្រោយរថយន្ត០១គ្រឿងទៀត ម៉ាកLUXUS 570 ស៊េរ៊ី2017ពណ៌ស គ្មានផ្លាកលេខ បើកបរដោយឈ្មោះ អូន សុខុម ភេទ ប្រុស អាយុ ៣៧ឆ្នាំ ទីលំនៅផ្ទះលេខB8 សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ភ្នំពេញ បើកបរពីទិសខាងត្បូងទៅទិសខាងជើង មុខរបរ អ្នកបើកបរថយន្ត បើកបរក្នុងទិសដៅស្របទិសគ្នា ។ 
+ អ្នកបើកបរថយន្ត FUZO ត្រូវបានឃាត់ខ្លួន
នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ
បំភ្លឺ។
+ តាមចម្លើយរបស់ឈ្មោះ អឿន លាប ជាអ្នក
បើកបរ ឡាន FUZO បានប្រាប់ឲ្យដឹងថា រយះពេលកន្លងមកខ្លួនធ្លាប់ប្រើប្រាស់គ្រឿង ញៀន ទើបតែមួយសប្ដាហ៍ ប៉ុណ្ណោះដែលមិនបាន ប្រើ ប្រាស់ ហើយសម្ថកិច្ចបានធ្វើតេស្ដ ទឹកនោម លទ្ធផល តៃកុងឡានFUZO ពិតជាមានសាធាតុ
ញៀននៅក្នុងខ្លួន ពិតប្រាកដមែន ។
+សេចក្តីសន្ឋិដ្ឋាន ករណីនេះបណ្តាលមកអ្នក
បើកបររថយន្តធន់ធំ បើកក្នុងល្បឿនលឿនខ្វះកាប្រុងប្រយ័ត្នហើយផ្ទុកដោយសារធាតុញៀន ។ ក្រោយពេលកើតហេតុជំនាញបានយក សម្ភារៈ មធ្យោបាយ មករក្សាទុកនៅអធិការដ្ឋាន ដើម្បី កសាង សំណុំរឿងតាមនីតិវិធី ។





ប្រភព៖កំពូលអ្នកចែករំលែក