តារាសម្តែងស្រីនិយមភាពស៊ិចស៊ី ដេននី ក្វាន់ ក្រោយពីបន្តភាពស៊ិចស៊ីដដែល ពេលនេះបានស្នើទៅក្រសួងឲ្យបន្ធូរបន្ថយ ការពិន័យលើខ្លួន ព្រោះស្រលាញ់ការងារសិល្បៈហើយទទួលស្គាល់កំហុសហើយ ។ ស្រីស្រស់ទងវង ដេននី ក្វាន់ ត្រូវក្រសួងផ្អាកមិនឪ្យមានសកម្មភាពក្នុងវិស័យសិល្បៈ រយៈពេល១ឆ្នាំក៏ដោយ ក៏គេសង្កេតឃើញថា នាងហាក់ដូចជា មិនឈឺក្បាល វិលមុខ ជាមួយនឹងរឿងក្រសួង វប្បធម៌និងវិចិត្រសិល្បៈ ដាក់ពិន័យនោះសោះ នៅតែបន្តភាពស៊ិចស៊ីដដែល ។
បន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសហាម មិនឲ្យមានតារ៉ា សម្ដែងដេនីខ្វាន់ មានសកម្មភាពអ្វីទាំងអស់ ក្នុងវិស័យសិល្បៈរយៈពេល១១ឆ្នាំ ក្នុងនោះរួមមានការសម្តែង ថតខ្សែភាពយន្ត ថតខារ៉ាអូខេ ច្រៀងនៅតាមកញ្ចក់ទូរទស្សន៍ជាដើមនោះ, ដេនី ខ្វាន់ បានស្នើទៅក្រសួងឲ្យបន្ធូរបន្ថយការពិន័យលើខ្លួន។
សូមបញ្ជាក់ថា តារាសម្ដែងស្រីរូបនេះសន្យាថា មិនមានលើកក្រោយទៀតទេចំពោះ ករណីសិចស៊ីហួសកម្រិតនេះហើយនាងបានលុបរាល់រូបថតសិចស៊ីរបស់នាងពីក្នុង Facebook អស់ហើយ ។ ភ្នាក់ងារ Looking Today មិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីលោកថៃ នរៈសត្យាបានទេ ពាក់ព័ន្ធនឹងការស្នើសុំរបស់ដេនី ខ្វាន់ដោយលោកជាប់រវល់ប្រជុំ ។
សូមបញ្ជាក់ថា តារាសម្ដែងស្រីរូបនេះសន្យាថា មិនមានលើកក្រោយទៀតទេចំពោះ ករណីសិចស៊ីហួសកម្រិតនេះហើយនាងបានលុបរាល់រូបថតសិចស៊ីរបស់នាងពីក្នុង Facebook អស់ហើយ ។ ភ្នាក់ងារ Looking Today មិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីលោកថៃ នរៈសត្យាបានទេ ពាក់ព័ន្ធនឹងការស្នើសុំរបស់ដេនី ខ្វាន់ដោយលោកជាប់រវល់ប្រជុំ ។
គួររំលឹកថា ការដាក់ពិន័យ កញ្ញា ដេននី ខ្វាន់ នេះ ត្រូវបានធ្វើឡើងនៅអំឡុងចុងខខែមេសា នៅចំពោះមុខប្រធាន សមាគមសិល្បករខ្មែរ លោក សុះ ម៉ាច និង តំណាងសមាគមមិត្តសិល្បៈស្ម័គ្រជួយសង្គម ដែលមានលោក ហេង ឡុង ជាតំណាង ដោយអ្នកទាំងពីរបានឯកភាព ទាំងស្រុងចំពោះការដាក់ពិន័យលើ កញ្ញា ដេននី ខ្វាន់ មិនឲ្យមានសកម្មភាពរយៈពេល១ឆ្នាំ ខណៈដែលសាមីខ្លួនផ្ទាល់ គឺនាង ដេននី ខ្វាន់ មិនបានបង្ហាញវត្តមាន ចូលរួមក្នុងកិច្ចប្រជុំ តាមការអញ្ជើញរបស់ក្រសួងឡើយ។ ការដាក់ពិន័យ គឺដោយសារតែកញ្ញាដេនី ខ្វាន់ បានបញ្ចេញរូបភាពសិចស៊ី ហួសហេតុដែលធ្វើឲ្យប៉ះពាល់ដល់ តម្លៃស្ត្រីខ្មែរនិងវប្បធម៌ប្រពៃណី ហើយត្រូវក្រសួង ហៅទៅណែនាំជាច្រើនលើកមកហើយ ប៉ុន្តែតារាសម្ដែង រូបនេះ មិនបានគោរព និងឲ្យតម្លៃទៅលើការណែនាំនេះទេ៕
ប្រភព៖http://khnewstoday.info/archives/2912




