រឿងរ៉ាវនៅពីក្រោយរូបថតស្រីស្អាតអង្គុយលាងចានដ៏ល្បីត្រូវបានលាតត្រដាង

ក្រោយបានឃើញរូបមួយសន្លឹកនោះ មនុស្សមួយចំនួនបានគិតថានាងប្រហែលជាធ្វើវាដើម្បីសម្ដែង និងថតបង្ហោះក្នុងបណ្ដាញសង្គមប៉ុណ្ណោះ ពីព្រោះតែសាច់ឈាមរបស់នាងសមតែជាកូនអ្នកមាន និង រស់នៅដោយស្រណុក ខណៈដែលមនុស្សមួយចំនួនទៀងបានគិតថាប្រហែលជានាងមានបញ្ហាអ្វីមួយហើយទើបធ្វើឲ្យនាងត្រូវមកអង្គុយលាងចានដ៏ច្រើនបែបនេះ។
តើវាជាការសម្ដែង ឬ​ ជាការពិត ?

ក្រោយមានរឿងរ៉ាវទាំងនេះមានភាពល្បីល្បាញ អ្នកលេងបណ្ដាញសង្គម Facebook ម្នាក់ក៏បានចេញមុខមកបកស្រាយជំនួសសមីខ្លួនដោយអះអាងថាស្គាល់ស្រីស្អាតនោះច្បាស់ដូចជាថ្ងៃអីញ្ចឹង។

អ្នកលេង Facebook រូបនោះបានបកស្រាយថា ” នារីដែលអ្នកគ្រប់គ្នាកំពុងចាប់អារម្មណ៍ និងកំពុងមានភាពល្បីល្បាញម្នាក់នេះមានឈ្មោះថា Nguyen Thi Hai Yen អាយុ ២៤ ឆ្នាំ (មិនប្រាប់ក៏ប្រិយមិត្តដឹងថានាងគឺជាជនជាតិអ្វីដែរ គឺវៀតណាម ) ។ ហើយការលាងចាននោះមិនមែនជាការសម្ដែងនោះទេ វាជាការពិត ហើយនាងមិនមែនទើបតែធ្វើវានោះទេ គឺនាងធ្វើវាតាំងពីនាងមានអាយុ ១៤ ឆ្នាំមកម្ល៉េះ ពីព្រោះតែនោះគឺជាអាហារដ្ឋានរបស់ឪពុកម្ដាយនាង។ ក្រៅពីលាងចាន និង ក៏ចំណាយពេល ឈរហាលថ្ងៃ ហាលភ្លៀង ចែកខិតបណ្ណដើម្បីទាក់ទាញអតិថិជនផងដែរ ។ សព្វថ្ងៃនេះនាងគឺជានិស្សិតផ្នែកបច្ចេកវិទ្យានៃសកលវិទ្យាមួយកន្លែងក្នុងទីក្រុង ហូជីមិញ ក្រោយពីសំរាកពីការសិក្សានាងតែងតែឆ្លៀតពេលទៅជួយការងារក្នុងអាហារដ្ឋានរបស់ឪពុកម្ដាយនាងជានិច្ច ពីព្រោះតែនាងចង់សម្រួលការងារឪពុកម្ដាយរបស់នាង។
ក្រោយពីដឹងរឿងរ៉ាវទាំងនេះមនុស្សជាច្រើនបានកោតសរសើរនាងថា ស្អាតហើយកត្តញ៉ូ នារីបែបនេះពិតជាគួរឲ្យសរសើរមែន អ្នកលេង Facebook ម្នាក់ក៏បានបញ្ចេញមតិផងដែរថា “ខ្ញ៉ំពិតជាសរសើរនាងខ្លាំង ដែលនាងមិនខ្លាចត្រូវខ្មាសគេ ហើយធ្វើការងារបែបនេះ មនុស្សដែលខ្ញ៉ំឃើញភាគច្រើននឹងមិនហ៊ានធ្វើបែបនេះនោះទេ ពីព្រោះតែពួកគេខ្លាចខ្មាសគេ ខ្លាចត្រូវគេបង្អាប់ថាក្រ ឬ អន់ជាដើម” ។







ប្រភព ៖ Viral4real និង http://www.jongdeng.net/post/9836