បុរសម្នាក់មានវិប្បដិសារីក្រោយពេលចាក់សាក់ គាត់ផ្ដាំអ្នកមានបំណងចង់សាក់អោយគិតអោយច្បាស់ប្រយ័ត្នស្ដាយក្រោយទំព៍រដើម
ពិតណាស់ថា ការចាក់សាក់ជាសិល្បៈមួយបែបដើម្បីលម្អ ប៉ុន្ដែអ្នកគួរគិតអោយបានច្បាស់មុននឹងសម្រេចចិត្តចាក់សាក់ព្រោះយើងដឹងហើយថា សាក់មិនអាចរលប់បានទេ ហើយស្នាមសាក់នឹងនៅជាមួយុយើងអស់មួយជីវិត ។ ខាងក្រោមនេះជាសម្ដីរបស់បុរសម្នាក់ដែលមានវិប្បសារីបន្ទាប់ពីចាក់សាក់៖
«តាំងពីតូចដល់ធំគ្មានភាពថាស្ដាយក្រោយទេសម្រាប់ខ្ញុំ ប៉ុន្តែឥឡូវមានហើយគឺពេលដែលឃើញដៃរបស់ខ្ញុំក្នុងសុភាពបែបនេះ។សូមគិតអោយបានច្បាស់មុននឹងសាក់ ! ពាក្យថា សាក់គឺជាប់ជាមួយយើងមួយជីវិត ទោះលុបក៏ពិបាកតែបើមិនលុបត្រូវរងការវាយតម្លៃមិនល្អពីមនុស្សនៅជុំវិញខ្លួន..
ខ្ញុំក៏ស្រលាញ់សាក់ដែរប៉ុន្តែយើងនៅស្រុកខ្មែរមិនមែននៅបរទេសធ្វើអ្វីក៏គ្មាននរណាថាឡើយ..។ លុបគឺឈឺជាងសាក់១០ដង ហើយក៏ថ្លៃជាងពេលសាក់ណាស់ដែរ។ សូមគិតអោយមែនទែនប្រយ័ត្នស្ដាយក្រោយដូចខ្ញុំ។»
ប្រភព៖ ហ្វេសប៊ុក Stin



