មានស្រី្តម្នាក់គាត់តែងតែធ្វើបាយមាន់អោយអ្នកផ្ទះញាំជារាងរាល់ថ្ងៃ ។ ហើយអ្វីដែលពិសេល គាត់តែងតែខ្ចាប់បាយមាន់រួចដាក់ក្នុងស្បោង ពីរ បីស្បោង សម្រាប់ដាក់មុខផ្ទះអោយជនអានាថាដែលអត់បាយអត់ទឹក យកទៅហូប។ជារឿយៗ តែងតែមានអ៊ុំម្នាក់មកយកជារាងរាល់ថ្ងៃ អ៊ុំប្រុសម្នាក់ហ្នឹងពេលដែលគាត់មកយកគាត់មិនដែលប្រើពាក្យអគុណទេ។
វាមិនសំខាន់រឿងពាក្យអរគុណទេ អ្វីដែលផ្លែក អ៊ុំម្នាក់នេះអ៊ូថែមទៀតផងការរអ៊ូបានធ្វើអ្នកស្រីម្នាក់
ហ្នឹងមានចិត្តខឹង ហើយក៍បាននិយាយថា៖“យីតានេះអោយញាំរាល់ថ្ងៃហើយមិនដែលអរគុណសោះ”គាត់ក៏យកបាយមាន់ដាក់ថង់ហើយថែមទាំងដាក់ថ្នាំរាក។
មួយសន្ទុះក្រោយមកនាងក៏នឹកឃើញអាណិតលោកតាហើយក៏រត់ទៅយកបាយមាន់នឹង
ចោលហើយធ្វើបាយមាន់ដាក់អោយ ព្រោះថាបុណ្យកុសលដែលនាងខំធ្វើគឺដើម្បីបួង
សួងអោយកូនប្រុសត្រលប់មកវិញ។
ដល់ស្អែកឡើងស្រាប់តែឃើញកូនប្រុសគាត់ស្រលប់មកវិញ ហើយថែមទាំងមានខ្លួនស្អុយខោដាច់រហែក ទោះជាយ៉ាងណាក្ដីនាងក៏សប្បាយចិត្តដែលបានកូនត្រលប់មកវិញដោយសុវត្តិភាព។
ហើយកូនប្រុសគេក៏បាននិយាយប្រាប់ថាគេហេវណាស់កុំតែបានតាចាស់ម្នាក់យកបាយមាន់
ទៅអោយញាំទេកុំអីដាច់ពោះស្លាប់ហើយ ។


