រាជធានីភ្នំពេញ ៖ មានសេចក្តីរាយការណ៍ព័ត៌មាន ពីកន្លែងកើតហេតុឲ្យដឹងនៅមុននេះបន្តិចថា មានករណីបាញ់ប្រហារ ចំនួន៣គ្រាប់ផ្ទួនៗគ្នា បណ្តាលឲ្យបុរសម្នាក់បានស្លាប់ នៅក្នុងរថយន្តរបស់ខ្លួនតែម្តង នៅមុខច្រកចូលវត្តអង្គតាមិញ ស្ថិតនៅ ភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ ឈ្មោះ សឿង ផានិត អាយុ២៨ឆ្នាំ ជាមន្ត្រីជលផល បើកឡាន តូយ៉ូតាកាមរី ពាក់ស្លាកលេខ 2P-9758 រីឯខ្មាន់ ត្រូវបានគេដឹងថា ជិះម៉ូតូ ស៊ុយហ្សុយគីស្មាស ហើយប្រើប្រាស់កាំភ្លើងខ្លី ម៉ាកឡុក ដោយបានបាញ់ចំនួន៣គ្រាប់៕
ប្រភព៖https://kohsantepheapdaily.com.kh/article/163916.html






