ក្រុមគ្រួសារតូចរបស់ តារាថៃ Bie និង Gubgib បានធ្វើឲ្យអ្នកគាំទ្រជាច្រើនផ្ទុះសំណើចខ្លាំងដោយសារពួកគេបានបង្ហោះរូបភាពវីដេអូកំប្លែងមួយ។
គូស្នេហ៍តារាថៃ១គូនេះតែងបង្ហាញនូវរូបភាពពោរពេញទៅដោយក្ដីសុខ ជាពិសេសជាមួយកូនស្រីតូចដ៏គួរឲ្យស្រលាញ់របស់ពួកគេ ដែលមានឈ្មោះថា Pao Pao។
ថ្មីៗនេះ ឪពុកដែលជាតារាសម្ដែងរូបនេះបាន បង្ហោះវីដេអូលើគណនី Instagram ដែលបង្កឲ្យមានការផ្ទុះសំណើចខ្លាំងពីអ្នកគាំទ្រ ដោយសារពួកគេប្រើកម្មវិធីថតរូបមួយ ហើយធ្វើមុខមាត់កំប្លែងៗ។ អ្វីដែលរឹតតែធ្វើឲ្យរឹតតែហួសចិត្តនោះគឺ ស្របពេលដែលឪពុកម្ដាយអស់សំណើចនឹងមុខខ្លួនឯង និងកូនក្នុងកាមេរ៉ានោះ កូនស្រីឯណោះបែរជាធ្វើមុខឆ្ងល់មិនដឹងអ្វីទាំងអស់៕
ប្រភព៖http://news.sabay.com.kh/article/933007#utm_campaign=onpage







