បុរសជាឪពុកម្នាក់ ស្ទើរគំាងបេះក្រោយពេលត្រលប់មកពីធ្វើការវីញ ឃើញកូនហែកលុយលេងអស់
៥សែនយ៉ាន់ ស្មើនឹង៧២០០ដុលា ។
ហេតុការណ៏នេះ បានកើតនៅតំបន់ Qingdo នៅពេលពួកគាត់បានចេញទៅធ្វើការ ហើយទុកក្មេង
ប្រុសនៅផ្ទះ នៅពេលក្មេងប្រុស នោះបានឃើញលុយដាក់ក្នុងស្បោង ក៏យកមកហែកលេងគ្មានសល់ ។
យ៉ាងណាក្តីគាត់មិនបានស្តីបន្ទាសកូនប្រុសរបស់គាត់ទេ គាត់បានប្រមូលក្រដាសប្រាក់ដែលហែក
ទំាងនោះទៅកាន់ធនាគារ ប៉ុន្តែខាងខធនាគារបដិសេធ ហើយបានប្រាប់គាត់ថាលុះត្រាតែលោកត្រូវភ្ជាប់ក្រដាសប្រាក់នោះឱ្យដូចរូបរាងដើមវិញទើបគេប្តូរឱ្យ។
គាត់បានចំនាយពេលបីបួនថ្ងៃ ដើម្បីផ្តំុ ប៉ន្តែសឹងតែមិនអាចតភ្ជាប់បានព្រោះវារហែក
រហូត៧ ទៅ៨ បំណែក។
បុរសម្នាក់នេះក៏ទទួលបានការសរសើរយ៉ាងខ្លាំងពីបណ្តាអ្នកលេងអ៊ីនធឺរណេត តើប្រិយមិត្តអ្នកអានអាចធ្វើដូចបុរសម្នាក់នេះបានទេ ប្រសិនបើកូនលោកអ្នកធ្វើបែបនេះ ?


