សម្តេចក្រុមព្រះនឹងយាងទៅជួប គីម ជុងអ៊ុន ដើម្បីបញ្ជប់ភាពតានតឹងកូរ៉េខាងជើង និងអាមេរិក ជួយស៊ែ តាមដានព័ត៍មានបន្ត (សូមអាន)

ភ្នំពេញ ៖ ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច សម្តេចក្រុមព្រះ​នរោត្តម​ រណ​ប្ញ​ទ្ឋិ នឹង​យាង​ទៅ​កាន់​ទីក្រុង​ព្យុ​ង​យ៉ាង សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ ប្រទេស​កូរ៉េ​ខាងជើង​ នៅ​ខែកក្កដា ឆ្នាំ​២០១៧ ​ខាង​មុខ​នេះ តាម​ការ​អញ្ជើញ​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង គី​ម ជុង​អ៊ុ​ន នេះ​បើ​តាម​ព្រះ​បន្ទូល​ប្រាប់​ដល់​ក្រុម​អ្នក​សារព័ត៌មាន សារជាថ្មី​ម្តង​ទៀត នៅ​ក្នុង​បួងសួង​និង​សច្ចាប្រណិធាន នៅ​ព្រះ​បរមរាជវាំង នា​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា ២០១៧ នេះ ។

សូម​រំលឹក​ថា សម្តេចក្រុមព្រះ​ធ្លាប់​មាន​បន្ទូល​ខាងលើ​បែប​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ជំនួប​រវាង​ព្រះ​អង្គ​ជាមួយ​ប្រេសិត​ពិសេស​របស់​លោក គី​ម ជុង​អ៊ុ​ន គឺ​លោក Ma Chol Su តំណាង​អោយ​បក្ស​ពលករ​កូរ៉េ នៅ​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៦ មេ​សា ។
បើ​តាម​អតីត​នាយក​រដ្ឋមន្ត្រី​ទី​១ កាលពី​អាណត្តិ​ទី​១ និង​ជា​អតីត​ប្រធានរដ្ឋសភា បាន​មាន​ព្រះ​បន្ទូល​អោយ​ដឹង​បន្ត​ថា ដំណើរ​ទស្សនកិច្ច​របស់​ព្រះ​អង្គ​ទៅ​កាន់​កូរ៉េ​ខាងជើង​នា​ពេល​ខាង​មុខ គឺ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង និង​ពង្រីក​ថែម​ទៀត នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ពិសេស​រវាង​គណបក្ស​ពលករ​កូរ៉េ ដែល​មាន​លោក គី​ម ជុង​អ៊ុ​ន ជា​ប្រធាន និង​គណបក្ស រាជា​និយម ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដែល​មានព្រះអង្គ​ជា​ព្រះប្រធាន ទោះបីស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ ។
បញ្ហាឧបទ្វីបកូរ៉េ បានក្លាយទៅជាបញ្ហាដ៏ក្តៅគគុកមួយនៅលើពិភពលោក ទាក់ទង​នឹង​បញ្ហា​នៅ​ឧ​ប​ទ្វី​កូរ៉េ​នេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​មានព្រះ​បន្ទូល​ថា បញ្ហា​នេះ​គួរ​ទុក​ឱ្យ​​ប្រទេស​មហាអំណាច​ ជា​អ្នកសម្របសម្រួល​ទៅ​ចុះ ​ប៉ុន្តែ​ប្រសិនបើប្រទេស​មហាអំណាច​សម្របសម្រួល​មិន​បាននោះ​ សម្តេច​ដែល​ជា​មិត្ត​របស់​កូរ៉េ​ខាងជើង នឹង​បញ្ចុះបញ្ចូល​រដ្ឋាភិបាលកូរ៉េ​ខាងជើង គួរ​ធ្វើ​យ៉ាងណា​កុំឱ្យ​មាន​សង្គ្រាម ​។
សូម​បញ្ជាក់​ថា ទំនាក់ទំនង​រវាង​ខ្មែរ និង​កូរ៉េ​ខាងជើង​បាន​ចាប់​ប​ដិ​ស​ន្ឋិ​អំឡុង​ឆ្នាំ​១៩៦៥ ក្រោយ​ជំនួប​រវាង​ព្រះ​បរម​រតន​កោដ្ឋ​(​សម្តេចឪ​នរោត្តម​សីហ​នុ​) និង​សព​លោក គី​ម អ៊ី​ល​ស៊ុ​ង ត្រូវជា​ជីតា​មេដឹកនាំ​វ័យក្មេង​កូរ៉េ​ខាងជើង គី​ម ជុង​អ៊ុ​ន នៅ​ទីក្រុង​ហ្សា​កា​តា ប្រទេស​ឥណ្ឌូ​នេ​ស៊ី ហើយ​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​មហា​សេនាប្រមុខ គី​ម ជុង​អ៊ី​ល ដែល​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​១៩៩៤ ក៍បាន​សង់​ព្រះរាជ​ដំណាក់​មួយ​ជូន​សម្តេចព្រះ​នរោត្តម​សីហ​នុ ដើម្បី​គង់​ប្រថាប់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង បន្ទាប់​ពី​ព្រះ​អង្គ​ត្រូវ​បាន​លោក​សេនាប្រមុខ លន់ ន​ល់ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​កាលពី​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​១៩៧០ ៕




ប្រភព ៖ khmerpowers