ខ្ញុំអាយុ៦០ឆ្នាំប្តីខ្ញុំអាយុ២៥ឆ្នាំថ្ងៃរៀបការរាត្រីទឹកឃ្មុំ ស្រាប់តែ…..


តាំងពីក្មេងមកដល់អាយុ៦០ឆ្នាំ ខ្ញុំមិនធ្លាប់ឆ្លងកាត់ជីវិតដៃគូឡើយ ព្រោះតែរវល់សិក្សា និងរកស៊ីចិញ្ចឹមគ្រួសារទាំងមូល ដូច្នេះពេលវេលាចេះតែកន្លងផុតទៅរហូតមកដល់វ័យ៦០ឆ្នាំ។ តែពេលបច្ចុប្បន្នខ្ញុំសល់លុយច្រើន មានផ្ទះមានឡាន ទាស់តែអត់មានប្តីតែប៉ុណ្ណោះហើយខ្ញុំគិតថាវ័យរបស់ខ្ញុំចាស់ហើយមិនអាចទៅមានប្តីអីកើតទៀតទេ។
តែថ្ងៃមួយមានបុរសម្នាក់មកធ្វើការនៅក្រុមហ៊ុនផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំក៏សម្រេចចិត្តយកគាត់អោយធ្វើការកន្លែងខ្ញុំ តែខ្ញុំចាស់ហើយមិននឹកស្មានថាមានពេលខ្លះខ្ញុំចេះតែនឹកស្រម៉ៃឃើញគាត់ទេ អារម្មណ៏បែបនេះខ្ញុំមិនធ្លាប់មានតាំងពីក្មេងមកសូម្បីម្តង ព្រោះកុមារភាពរបស់ខ្ញុំកំសត់ណាស់ ដែលជារឿងដ៏ជូរចត់សម្រាប់ជីវិតខ្ញុំផងដែរ។

នៅកន្លែងធ្វើការមិនដឹងយ៉ាងម៉េចខ្ញុំចេះតែមានអារម្មណ៏ថាចូលចិត្តគាត់មែនទែន។ មិនយូរប៉ុន្មានខ្ញុំស្រាប់តែមានអារម្មណ៏ប្លែកៗចំពោះគាត់ ហាក់បង្ហាញថាខ្ញុំស្រលាញ៉គាត់ឬយ៉ាងណា។ មនុស្សចាស់ដូចខ្ញុំហើយនៅតែមានអារម្មណ៏ស្នេហាទៀត ពិតជារឿងដែលមិនសមរម្យមែន។
ប៉ុន្តែពិតជាប្លែកណាស់បុរសម្នាក់នោះក៏ចេះតែព្យាយាមមកទាក់ទងខ្ញុំ ប្រហែលគេឃើញទ្រព្យសម្បត្តិខ្ញុំហើយមើលទៅ។ មិនយូរប៉ុន្មានពួកយើងក៏ក្លាយជាសង្សារនឹងគ្នា។ នឹងចូលរោងការឆាប់ៗទៀត។ លុះរាត្រីទឹកឃ្មុំក៏បានមកដល់ ពេលនោះខ្ញុំនិងគាត់នៅក្នុងបន្ទប់តែពីរនាក់ ខ្ញុំខ្លាចណាស់ ខ្ញុំភ័យណាស់ស្ទើរតែគាំងបេះដូងម្តងៗហើយ។ តែខ្ញុំមើលទៅគាត់ហាក់មិនមានអារម្មណ៏អ្វីទាំងអស់។ លុះយប់បន្តិចគាត់ក៏សំងំដេកបាត់ ខ្ញុំក៏សួរទៅគាត់ថា បងរាត្រីទឹកឃ្មុំហេតុអ្វី? ក៏បងមិនធ្វើអ្វីសោះ ឬគិតថាខ្ញុំចាស់ បងលេបមិនរួច ឬយ៉ាងណា? គាត់មិនបានតបអ្វីមកខ្ញុំទេ។ តែខ្ញុំព្យាយាមសួរគាត់បន្តរហូតគាត់ទ្រាំមិនបានក៏ប្រាប់ខ្ញុំតាមត្រង់ថា៖ អូនដឹងទេ កាលពីបងនៅក្មេងគ្រួសារបងក្រណាស់ គាត់មិនមានលុយអោយបងសិក្សា សូម្បីតែបាយស៊ីក៏គ្មាន។ ហើយគ្រួសារបងក៏សម្រេចចិត្តយកបងទៅគ្រៀវធ្វើជាអាមាន្យ(តាមពិតខ្ទើយសោះ)សង្ឃឹមថាអាចរកការងារធ្វើបានមួយគ្រា ប៉ុន្តែបងគ្មានលុយលូកគេ គេក៏មិនអោយបងធ្វើជាអាមាន្យ។ ទើបសម្រេចចិត្តរៀបការជាមួយអូន។ ហើយគិតថាអូនចាស់មិនប្រកាន់បងជាអាមាន្យទេ ព្រោះពួកយើងក៏មិនអាច….។

ប្រភព៖ https://biz-kh.com/archives/2291