ខេត្តបន្ទាយមានជ័យកំពុងទទួលបានការកោតសរសើរក្រោយដកប៉ាណូផ្សាយពាណិជ្ជកម្ម(ស្រាបៀរ)ជំនួសដោយប៉ាណូពិសាខបូជា


នៅសល់រយៈពេលមួយសប្តាហ៍ទៀតពិធីបុណ្យសាសនាដ៍ធំមួយក្នុងបណ្ដាប្រទេសកាន់ព្រះពុទ្ធ
សាសនារួមទាំងកម្ពុជាផង
នឹងប្រារព្ធឡើងនូវពិធីបុណ្យពិសាខបូជា។ពីមួយឆ្នាំទៅមួយឆ្នាំគេសង្កេតឃើញថាការប្រារព្ធក៏ដូចជារៀបចំពិធីបុណ្យនេះនៅកម្ពុជាកាន់តែធំទៅៗ មានទាំងការរៀបចំដង្ហែរនិងជួបជុំព្រះសង្ឈទ្រង់ទ្រាយធំជាដើម។សម្រាប់ឆ្នាំនេះពិធីបុណ្យពិសាខបូជានឹងប្រព្រឹត្តទៅនៅថ្ងៃពុធសប្តាហ៍ក្រោយនេះ ដែលគេសង្កេតឃើញមានការចាប់ផ្តើមរៀបចំនៅតាមវត្តអារ៉ាមនិងទីតាំងសក្ការៈផ្សេងៗជាដើម។អ្វីដែលពិសេសនៅឆ្នាំនេះប្រជាពលរដ្ធក៏ដូចជាអ្នកធ្វើដំណើរទូទៅឆ្លងការក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យចាប់
អារម្មណ៍យ៉ាងខ្លាំង ក្រោយថ្នាក់ដឹកនាំរបស់ខេត្តនេះដោះប៉ាណូផ្សាយពាណិជ្ជកម្មផ្សេងៗ(ភាគច្រើនជាគ្រឿងស្រវឹង)ចោល ហើយតម្លើងប៉ាណូថ្មីដែលត្រៀមសម្រាប់ពិធីបុណ្យពិសាខបូជាខាងមុខ។ចំណាប់អារម្មណ៍អ្នកដែលបានឃើញសកម្មភាពដ៏ល្អមួយនេះ មតិចេញពីពលរដ្ធបានសាទរព្រមទាំងសំណូមពរខេត្តក្រុងដទៃទៀតយកគម្រូរតាមខេត្តបន្ទាយមានជ័យ ព្រមទាំងរៀបចំអោយបានដូចនេះទូទាំងប្រទេសសម្រាប់ពិធីបុណ្យសាសនាដ៏ធំក៏ដូចជាសាសនារបស់រដ្ធមួយនេះ។សូមក្រឡេកមើលរូបខាងក្រោម វាពិតជាគួរអោយកោតសរសើរពីគម្រូល្អនេះពិតមែន៖






 ប្រភព៖http://www.jongdeng.net/post/9607