១ ២ ៣ ដើមខែមិថុនានេះ ខាល ថោះ មមី រកា និង កុរ ផ្កាយសំណាងបានធ្លាក់មកដល់ហើយ! សូម ស៊ែរ(បួងសួង)​ ទទួលលាភនេះផង…



ផ្កាយនៃលាភសំណាងបានធ្លាក់មកដល់ហើយ សំរាប់អ្នកដែលកើតឆ្នាំ ខាល ថោះ មមី រកា និង កុរ ដោយយោងតាមហោរាសាស្រ្ត សុរិយាគតិចិន បានចេញផ្សាយនៅមុននេះបន្តិច ពោល គឺពោរពេញ ដោយលាភសំណាង និងរាសីខ្ពស់ត្រដែត ផ្ទួនៗតែម្តង ដែលតម្រូវឲ្យលោកអ្នក ត្រូវស៊ែរជាបន្ទាន់ដើម្បីទទួលផ្កាយនៃលាភសំណាងនេះ…
យ៉ាងណាម៉ិញ គេហទំព័រ អង្គរស៊ែរ ដត់ អាស៊ី ក៏សូមបួងសួង (ស៊ែរ) ដល់វត្ថុសក្តិសិទ្ធ ផងទាំងពួង ក្នុងលោក សូមឲ្យអស់លោកអ្នក សំរេចនូវក្តីបំណងរបស់ខ្លួន ហើយជួបតែលាភសំណាង និងមានតែសុភមង្គលជារៀងរហូត។
ឆ្នាំខាល (ធាតុ​ឈើ ពង្សយក្ស​ស្រី​ ក្លាហាន​, ប្តេជ្ញា​មោះមុត​, មាន​ភាពជឿជាក់​លើ​ខ្លួនឯង និង ឈ្មុសឈ្មុល)
  • ម៉ោងនៃលាភសំណាង (៧ព្រឹក ដល់ ១០យប់)
  • រាសីខ្ពស់ត្រដែត លាភ និងទ្រព្យហូរចូលផ្ទួន និងប៉ងប្រាថ្នាអ្វីតែងបានសំរេច
  • ​ខ្លា​ដំបង ធាតុឈើ​ក្រអូប នឹង​មាន​ទ្រព្យ​ជា​សេដ្ឋី ចរចា​ទៀងត្រង់ មានបុណ្យវាសនា
  • លក្ខណៈ​ដែលមាន​ពី​ធម្មជាតិ : ឥរិយាបថ​យុវវ័យ និង​ចូលចិត្ត​ដឹកនាំ​គេ
  • ១ ២ ៣​ ដើមខែមិថុនានេះ បើ​លោកអ្នក​ចង់​ធ្វើការ​ផ្លាស់ប្តូរ​អ្វី​ តែង​ផ្តល់​ផល​ល្អ ​និង​ផ្លែផ្កា​ឆ្លើយតប​មកវិញ​គាប់ប្រសើរ​ផងដែរ ហើយ រាល់ការងាររកទទួលទាន មានលាភចូល លុយកាក់ហូរ ចូលច្រើន អាចនឹងមានអ្នកនាំប្រាក់មកអោយដល់មុខហាងផងដែរ។ ចំណែកការធ្វើដំណើរទៅណាមកណា គឺមេឃស្រលះល្អណាស់ សម្រាប់អ្នកចង់ចេញដើរកម្សាន្ត។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

ឆ្នាំថោះ (ធាតុ​ឈើ ពង្សមនុស្ស​ស្រី​​​ អាច​ពឹង​ពាក់បាន​, ពូកែ​អត់ធ្មត់​, ពូកែ​ខាង​តន្ត្រី និង​ចូលចិត្ត​អនុវត្តន៍​ជាក់ស្តែង ជាជាង​ផ្អែកលើ​ទ្រឹស្តី)
  • ម៉ោងនៃលាភសំណាង (៨ព្រឹក ដល់ ៩យប់)
  • រាសីខ្ពស់ត្រដែត លាភចូល ហេងហេង និងជួបតែរឿងល្អៗ មនុស្សល្អៗ តាមជួយជ្រោមជ្រែងរហូត
  • ​​ទន្សាយ​ទេវតា​ចិញ្ចឹម ល្អ​ណាស់ នឹង​បាន​ជា​ធំ​មាន​ធនធាន​ច្រើន
  • ១ ២ ៣​ ដើមខែមិថុនានេះ រាល់ការងាររកទទួលទាន លុយកាក់ ហូរចូលដូចទឹក បាក់ទំនប់ គួរណាប្រួញ៉ាប់រ៉ូតរះ ប្រមូលកើបដាក់។ ចំណែកការធ្វើដំណើរទៅណាមកណា ពុំជាមានបញ្ហាអ្វីនោះទេ។ បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំមមី (ធាតុ​ភ្លើង ពង្សទេព្តា​ស្រី ស្ទុះស្ទា​ចង់ដឹង ចង់ឃើញ​, មាន​សមត្ថភាព​ក្នុងការ​ចែករំលែក​គំនិត​យោបល់​, ពូកែ​សម្រប​ខ្លួន​, ពោរពេញ​ដោយ​ក្តី​ស្រឡាញ់ និង​ចិត្តល្អ)
  • រាសីខ្ពស់ត្រដែត ធ្វើអ្វីតែងមានក្រុមមនុស្សតាមជួយយកអាសារជានិច្ច
  • ម៉ោងនៃលាភសំណាង (៦ព្រឹក ដល់ ១១យប់)
  • ​​សេះ​មហាក្សត្រ​ចិញ្ចឹម ឧត្តម​ល្អ នឹង​មាន​ទ្រព្យសម្បតិ្ត​ច្រើន ល្អ​ណាស់ មាន​បុណ្យ នឹង​បាន​ជា​ធំ
  • ១ ២ ៣​ ដើមខែមិថុនានេះ រាល់ការងាររកទទួលទានរបស់អស់លោកអ្នក មានលាភចូលជាលំដាប់ មុខដំណែងក៏ឡើង។ ចំណែកការធ្វើដំណើរទៅណាមកណាគឺ ជួបតែសុខ និងសប្បាយ។ ​រីឯ​បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​មាន ការចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ ៕

ឆ្នាំរកា (ធាតុ​ដែក ពង្សយក្ស​ប្រុស​​​​​​​​ មាន​មេត្តាធម៌​, មាន​មនោសញ្ចេតនា​ខ្ពស់​, ការពារ​មនុស្ស​ជាទី​ស្រឡាញ់​ដល់ទី​បំផុត)
  • រាសីខ្ពស់ត្រដែត លាភ និងទ្រព្យហូរចូលផ្ទួន និងប៉ងប្រាថ្នាអ្វីតែងបានសំរេច
  • ម៉ោងនៃលាភសំណាង (៧ព្រឹក ដល់ ៩យប់)
  • ​​​​​មាន់​រាជគ្រូ​ចិញ្ចឹម មាន​បញ្ញា​ឈ្លាសវៃ ល្អ​ណាស់ ចរចា​ទៀងត្រង់ មាន​បុណ្យ និង​បញ្ញា​ច្រើន
  • ១ ២ ៣​ ដើមខែមិថុនានេះ រាល់ការងាររកទទួលទានថ្ងៃនេះកាក់កបជាអតិបរមា និងជាថ្ងៃជាវេលាល្អ សម្រាប់បើកអាជីវកម្មថ្មីផង។ ការរស់នៅ ​ទោះ​ជួប ផល​លំបាក​បន្ដិច​ក្ដី តែបើ​មាន​ការ​ពុះពារ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ដ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទី ជិត​ឆ្ងាយ មិន​ថា​ផ្លូវទឹក​ផ្លូវគោក ឬ​ផ្លូវ អាកាស​ក្ដី តែង​អាច​ប្រមូល​ផល​កម្រៃ គ្រាន់​ជា​ទី​កក់ក្ដៅ ។  ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប សេចក្ដីសុខក្សេមក្សាន្ដ​ទាំង​ពេល​ទៅ​និង ត្រឡប់មកវិញ ។​ បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំកុរ (ធាតុ​ទឹក ពង្សមនុស្ស​ស្រី ចេះ​ផ្តល់​ភាពកក់ក្តៅ​, កំប្លែង​, ពោរពេញ​ដោយ​មោទនភាព​, រីករាយ​, ពូកែ​ច្នៃប្រឌិត​, ងប់​ង​ល់​នឹង​សេចក្តីស្រឡាញ់​, និង​ចិត្ត​ទូលាយ​​​)
  • រាសីខ្ពស់ត្រដែត លាភចូល ហេងហេង និងជួបតែរឿងល្អៗ មនុស្សល្អៗ តាមជួយជ្រោមជ្រែងរហូត
  • ម៉ោងនៃលាភសំណាង (៩ព្រឹក ដល់ ៩យប់)
  • មាន់​ពោធិសត្វ​ចិញ្ចឹម ចិត្តបុណ្យ នឹង​មាន​វាសនា​ មាន​ខ្ញុំកំដរ​ច្រើន សត្រូវ​បៀតបៀន​មិន​បាន​ឡើយ
  • ១ ២ ៣​ ដើមខែមិថុនានេះ ការរកទទួលទានគ្រប់ច្រកល្ហក គឺសុខសប្បាយទទួលលាភជ័យ និងប្រាក់កាសគ្រប់ទិសទី។ ចំណែកការធ្វើដំណើរទៅណា មិនមានជាបញ្ហានោះទេ។ អ្នក​ប្រកប​ការងារ​រកស៊ី​ជួញដូរ លោកអ្នក​កុំ​សោះអង្គើយ​ត្រូវ​រវាស​រវៃដៃ ជើង ព្រោះ​មិន​ដូច្នេះ​ទ្រព្យ​លាភ ដែល​បម្រុង​ធ្លាក់​ដល់ដៃ​នឹង​ត្រូវ​បោល ហួស​ធ្លាក់​ទៅលើ​អ្នក​ដទៃ​វិញ​ជាក់​ជា ពុំខាន​។ រីឯបញ្ហាស្នេហាវិញ បើពុំទាន់មានគូគាប់ ពេលនេះគឺជាពេលវេលាល្អបំផុត ក្នុងការស្វែងរកមិត្ត ១០០ ឆ្នាំ ក្នុងជីវិត។

សូមមេត្តាអធ្យាស្រ័យ នូវរាល់កំហុសឆ្គងកើតឡើងដោយអចេតនា។
ប្រភព : ហោរាសាស្រ្តសុរិយាគតិចិន (ឆុត ១០០%)