បើស្រឡាញ់ និងគោរពព្រះមហាក្សត្រ ជួយស៊ែរទំាងអស់​ (ព្រះរាជ​ជីវប្រវត្តិ​ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី)




ភ្នំពេញ​៖​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ន​រោ​ត្ដម​សីហមុនី​ទ្រង់​ ព្រះរាជ​សម្ភព​នា​ថ្ងៃទី​១៤​ខែឧសភា​ឆ្នាំ​១៩៥៣​នា​រាជធានី​ភ្នំពេញ​ ព្រះរាជាណាចក្រ​កម្ពុជា​។​ទ្រង់​ជា​ព្រះរាជបុត្រ​ច្បង​របស់​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ និង​ព្រះ​មាតា​ព្រះនាម ន​រោ​ត្ដម មុនីនាថ សីហនុ​។ ព្រះអនុជ​ព្រះអង្គ​ព្រះនាម ន​រោ​ត្ដម ន​រិ​ន្ទ្រ​ពង្ស (​សោយ​ទិវង្គត​)​។  


 ព្រះ​ អង្គជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​បច្ចុប្បន្ន បន្ត​រាជសម្បត្តិ​ពី​ព្រះ​រាជបិតា​។​ ​នៅពេល​នៃ​ព្រះរាជ​សូត្រ​ទ្រង់​និង​ព្រះអនុជ​របស់​ព្រះអង្គ មាតា​របស់​ទ្រង់ គឺជា​ពលរដ្ឋ​ខ្មែរ​ដែលមាន​ដើមកំណើត​បារាំង​-​គស និង​ខ្មែរ ដែលជា​ព្រះ​មហេសី​មួយអង្គ​ក្នុងចំណោម​មហេសី​របស់​ព្រះបាទ​នរោត្តម​-​សីហនុ​ បន្ទាប់ពី​បានក្លាយ​ជា​គូ​នឹង​គ្នា​នឹងនរ​ចាប់តាំងពី​ថ្ងៃ​ដែល​ទ្រង់​បាន​ ជួបគ្នា​នៅ​ឆ្នាំ​១៩៥១ នៅពេលនោះ​កញ្ញា​ម៉ូ​និ​ច​-​អ៊ី​ហ្ស៊ី​ដែលមាន​វ័យក្មេង​បានឈ្នះ​ជ័យលាភី​លេខ​ មួយ​ក្នុងការ​ប្រកួត​បវរកញ្ញា​ថ្នាក់ជាតិ​។​
  / ទ្រង់​ត្រូវ​បានផ្ដល់​គោ​រម្យ​ងារ​ជា​អ្នក​ម្នាង និង​ព្រះនាម "​មុនីនាថ​"​នៅក្នុងពេល​រៀប​អភិសេក​របស់​ទ្រង់​ជាមួយ​ព្រះបាទ​នរោត្តម​-​ សីហនុ​នៅ​ឆ្នាំ​១៩៥២​។  បន្ថែមទៀត ម្ចាស់​ក្ស​ត្រី​មុនីនាថ​គឺជា​ព្រះ​នត្តា​ក្ស​ត្រី​ចុង​នៃ​ព្រះអង្គម្ចាស់​ នរោត្តម​-​ដួង​ចក្រ​ចុងក្រោយ និង ជា​កូនស្រី​នៃ​លោកស្រី​ប៉ុ​ម​-​ពាង និង ជា​កូន​ប្ដី​ទី​ពីរ​របស់គាត់​គឺ​លោក​ហ្ស​ង់​-​ផ្វ្រ​ង់​ស្វ័​រ​-​អ៊ី​ហ្ស៊ី ធនាគារិក​សញ្ជាតិ​បារាំង​-​អ៊ីតាលី​។​   
/ សម្តេចព្រះ​នរោត្តម សីហមុនី​មាន​ព្រះរៀម​និង​ព្រះអនុជ​ម្តាយ​ទីទៃ​សរុប​ចំនួន​១៣​អង្គ​។ ព្រះអង្គ​មាន​ព្រះអនុជ​បង្កើត​តែមួយ​អង្គ​គត់​គឺ​សម្តេច​នរោត្តម និ​ន្ទ្រ​ពង្ស​(១៩៥៤-២០០៣)​។​អំឡុង​រដ្ឋប្រហារ​ឆ្នាំ​១៩៧០​ដោយ​លោក​ សេនាប្រមុខ​លន់ នល់​(Lon Nol) ព្រះអង្គ​ស្តេច​គង់នៅ​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី​។ ក្នុង​ឆ្នាំ​១៩៧៥ ព្រះអង្គ​ទ្រង់​យាង​ចាក​ចេញពី​ទីក្រុង​ប្រាគ និង​បានចាប់ផ្តើម​ការសិក្សា​ទាក់ទង​នឹង​វិស័យ​ភាពយន្ត​នៅ​ប្រទេស​ កូរ៉េខាងជើង​។ ​នៅក្នុង​ឆ្នាំ​១៩៧៧ ព្រះអង្គ​យាង​មាតុភូមិនិវត្តន៍​មកកាន់​ប្រទេស​កំណើត​វិញ​។ ភ្លាមៗ​នោះ​ខ្មែរក្រហម​ដែល​កំពុងកាន់​អំណាច​បា​ន​ប្រឆាំងនឹង​រាជានិយម និង​បាន​ឃុំ​ព្រះអង្គ​នៅក្នុង​ព្រះបរមរាជវាំង​ជាមួយ​ព្រះរាជវង្សានុវង្ស​ ដទៃទៀត​រហូតដល់​ឆ្នាំ​១៩៧៩​ក្រោម​ការអន្តរាគមន៍​ពី​សំណាក់​ប្រទេស ខណៈ​ប្រទេស​កម្ពុជា​ត្រូវបាន​ប្រទេស​វៀតណាម​វាយ​រំដោះ​ផង​នោះ​។

 នៅ​ឆ្នាំ​១៩៨១ ព្រះអង្គ​ទ្រង់​យាង​ទៅកាន់​ទីក្រុង​ប៉ារីស​ដើម្បី​បង្ហាត់បង្រៀន​របាំ​បា​ឡេ និង​បានទទួល​ព្រះ​តួនាទី​ជា​ប្រធាន​សមាគម​របាំ​ខ្មែរ​។ ព្រះអង្គ​ទ្រង់​គង់នៅ​ប្រទេស​បារាំង​ជិត​២០​ឆ្នាំ ប៉ុន្តែ​ព្រះអង្គ​បាន​យាង​ទៅ​ទីក្រុង​ប្រាគ​ជារឿយៗ​ជាទី​ដែល​ព្រះអង្គ​បាន​ ចំណាយពេល​យ៉ាងច្រើន​ក្នុង​ព្រះជន្ម​ក្មេង​វស្សា​។ ព្រះ​អង្គជា​ព្រះមហាក្សត្រ​តែមួយគត់​ដែលមាន​ព្រះ​សមត្ថភាព​មាន​ព្រះ​សុ​វ​ ណ្ណី​ជា​ភាសា​ឆេ​ក​។​ ​នៅក្នុង​ឆ្នាំ​១៩៩៣ ព្រះអង្គ​ត្រូវបានតែងតាំង​ជា​ប្រតិភូ​កម្ពុជា​ប្រចាំ​អង្គការ​យូនេស្កូ​ ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ជាទី​ដែល​ព្រះអង្គ​មាន​ប្រជាប្រិយភាព​ចំពោះ​ការតស៊ូ​ធ្វើការ​យ៉ាង​ ស្វិតស្វាញ និង​ភក្តីភាព​ចំពោះ​វប្បធម៌​កម្ពុជា​។ ព្រះអង្គ​ធ្លាប់បាន​បដិសេធ​ចំពោះ​ការតែងតាំង​ព្រះ​អង្គជា​ឯកអគ្គរាជទូត​ កម្ពុជា​ប្រចាំ​ប្រទេស​បារាំង​។  
 / នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០០៤ ព្រះអង្គ​ត្រូវ​ជ្រើសរើស​ដោយ​សមាជិក​ទាំង​៩​អង្គ​នាក់​នៃ​ក្រុមប្រឹក្សា​រាជ ​ស​ម្ប​តិ្ត ជា​ផ្នែក​មួយ​នៃ​ដំណើរការ​យ៉ាង​ឆាប់រហ័ស និង​សមស្រប ក្រោយពី​ដំណឹង​ដ៏​គួរអោយភ្ញាក់ផ្អើល​នៃ​ការដាក់រាជ្យ​នៃ​សម្តេចព្រះ នរោត្តម សីហនុ កាល​ពីមួយ​សប្តាហ៍​មុន​។ ការជ្រើសរើស​នេះ​គឺ​ស្របតាម​ការយល់ព្រម​ពី​សំណាក់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ព្រះប្រធានរដ្ឋសភា​ដែលជា​ព្រះរៀម​ម្តាយ​ទីទៃ​នៃ​ព្រះមហាក្សត្រ​ថ្មី ដែល​បុគ្គល​ទាំងពីរ​សុទ្ធតែជា​សមាជិក​នៃ​ក្រុមប្រឹក្សារាជសម្បត្តិ​។ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ទ្រង់​ឡើង​គ្រង​រាជសម្បត្តិ​នៅ​ថ្ងៃ​សុក្រ ២៩ ខែតុលា ឆ្នាំ​២០០៤​។​  
 / ការសិក្សា​នា​ឆ្នាំ​១៩៥៩ ដល់​១៩៦២ ព្រះអង្គ​បាន​ចូល​សិក្សា​នៅ​សាលាបឋមសិក្សា​ន​រោ​ត្ដម​, វិទ្យាល័យ​ដេ​កាត នៅ​រាជធានី​ភ្នំពេញ​។ បន្ទាប់មក ព្រះអង្គ​ត្រូវបាន​ព្រះ​រាជបិតា​បញ្ជូនទៅ​ទីក្រុង​ប្រា​ហ្ក (Prague) ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី កាលពី​ឆ្នាំ​១៩៦២​។ នៅ​ទីនោះ​ព្រះអង្គ​បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​, វិទ្យាល័យ និង​សាលា​តូរ្យតន្ត្រី ដែល​ទ្រង់​បាន​សិក្សា​ផ្នែក​តន្ត្រី និង​របាំ​បុរាណ​រហូតដល់​ឆ្នាំ​១៩៧៥​។ ព្រះអង្គ​ស្ទាត់ជំនាញ​ខាង​ភាសា​សាស្ត្រ ដោយ​ទ្រង់​ចេះ​ភាសា​បារាំង និង​ឆែក​យ៉ាង​ស្ទាត់ជំនាញ​។ ​ក្រៅពីនេះ ទ្រង់​ក៏​អាច​ប្រាស្រ័យ​ភាសា​អង់គ្លេស និង​រុស្សី​បាន​យ៉ាង​ប្រសើរ​ផងដែរ​។  


 នៅក្នុង ​ឆ្នាំ​១៩៧៥ ព្រះអង្គ​បាន​ចាក​ចេញពី​ប្រា​ហ្ក ដើម្បី​ទៅ​សិក្សា​ផ្នែក​ខ្សែភាពយន្ត នៅ​ប្រទេស​កូរ៉េខាងជើង ហើយ​បន្ទាប់មក​ទ្រង់​បាន​ត្រឡប់​ចូល​មាតុភូមិ​វិញ​នៅ​ឆ្នាំ​១៩៧៧​។ នៅ​ឆ្នាំ​១៩៨១ ព្រះអង្គ​បាន​ផ្លាស់​ទៅ​ប្រទេស​បារាំង ដើម្បី​បង្រៀន​របាំ​បា​ឡេ ហើយ​បន្ទាប់មក​ព្រះអង្គ​ធ្វើជា​ប្រធាន​សមាគម​របាំ​ខ្មែរ​។ 

ព្រះអង្គ​ទ្រង់​គង់នៅ​ប្រទេស​បារាំង​អស់​រយៈពេល​ជាង​២០​ឆ្នាំ​។​ ​ព្រះរាជ​គោ​រម្យ​ងារ​ ​មុន​ពេលដែល​ទ្រង់​ក្លាយជា​ព្រះមហាក្សត្រ ព្រះអង្គ​មាន​គោ​រម្យ​ងារ​ជា "​ស្ដេច​ក្រុមឃុន​" ដែល​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ ទ្រង់​ព្រះរាជទាន នា​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​១៩៩៤ បន្ទាប់មក​ត្រូវបាន​តំឡើង​ជា "​សម្ដេចព្រះ​បរមនាថ​" នា​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០០៤​។​ ​ព្រះ​រាជាភិសេក​ ​បន្ទាប់ពី​ព្រះបិតា​ទ្រង់ សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ ទ្រង់​ដាក់រាជ្យ​សម្បត្តិ ព្រះអង្គ​ត្រូវបាន​ក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសតាំង​ជា​ឯកច្ឆ័ន្ទ ជា​ព្រះមហា​ក្ស័​ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បន្ត​រាជ្យ​ពី​ព្រះបិតា​។ 

ព្រះ​រាជពិធី​រាជាភិសេក​ព្រះ​អង្គជា​ផ្លូវការ​ត្រូវបាន​ប្រារព្ធ​ឡើង​ នៅក្នុង​ព្រះបរមរាជវាំង ក្រុងភ្នំពេញ នា​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០០៤​។​ ​ព្រះបរមនាម​ក្នុង​រាជ្យ​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី គឺ​៖ "​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី សមាន​ភូមិ​ជាតិ​សាសនា រ​ក្ខ​តខ​ត្តិ​យា ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិ​ន្ទ្រា​ធ​រា​មហាក្សត្រ ខេមរា​ជ​នា សមូ​ហោ​ភាស កម្ពុជ​ឯករាជ​រដ្ឋ​បូរ​ណ​សន្តិ សុភ​ម​ង្គ​លា សិរី​វិ​បុ​លា ខេមរា​ស្រី​ពិ​រាស្ត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​" ​ប្រែ​សេចក្ដី​ថា​៖"​អ្នកបម្រើ​មាតុភូមិ សាសនា ប្រជាជាតិ និង​ប្រជារាស្ត្រ​ខ្មែរ ដោយ​ស្វាមីភ័ក្តិ និង​ភ័​ក្ដី​ភាព​។ មហាក្សត្រ​ដែល​ព្រះពុទ្ធ និង​ព្រះឥន្ទ្រ​លោក​ឧបត្ថម្ភ​។

 អ្នក​រួបរួម​ខេមរជន​ទាំងអស់​។  អ្នកការពារ​ឯករាជ្យ បូរណភាព​ទឹកដី និង​សន្តិភាព​របស់​កម្ពុជា ព្រមទាំង​សុភមង្គល សេរីភាព និង​វិបុលភាព របស់​ប្រជារាស្ត្រ​ខ្មែរ​។​" ​ព្រះនាម​របស់​ព្រះអង្គ គឺ​បានមកពី​ការ​ផ្សំគ្នា​រវាង ព្រះនាម​របស់​ព្រះ​មាតាបិតា​ព្រះអង្គ​គឺ សីហ (​សីហនុ​) និង មុនី (​មុនីនាថ​)​។​ ​គ្រឿង​ឥស្សរិយយស​ ​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សេរី​វឌ្ឍន៍​។ ឥស្សរិយយស មុនី​សារា​ភ័​ណ្ឌ ថ្នាក់​មហា​សេរី​វឌ្ឍន៍​។​ មន្ត្រី​ធំ​នៃ​កងពល​កិត្តិយស នៃ​សាធារណរដ្ឋ​បារាំង​។​មេដាយប្រាក់​នៃ​ក្រុងប៉ារីស នៃ​សាធារណរដ្ឋ​បារាំង​។​ ​ភាសា ក្រៅពី​ភាសា​ខ្មែរ ព្រះករុណា​ស្តេច​ទ្រង់​អាច​ប្រើប្រាស់​ភាសា​ឆេ​ក បារាំង និង​អង់គ្លេស​យ៉ាង​ស្ទាត់ជំនាញ​៕ ​





ប្រភព៖http://www.ccj-media.com/?page=detail&ctype=article&id=3357&lg=kh&paginate=237