ចិនក្តៅក្រហាយ…!​ អាមេរិកព្យាយាមបន្ថយសម្លេងប្រឆាំងកម្មវិធីអាវុធនុយក្លេអ៊ែរ ខណៈ… (មានរូប)


បរទេស៖ យោងតាមការចុះផ្សាយរបស់គេហទំព័រសារពត៌មាន Express News បានអោយដឹងថា ក្រុមយោធាអាមេរិក បាននិយាយថាមន្ទីរបញ្ចកោណកំពុងព្យាយាមកាត់បន្ថយសម្លេងប្រឆាំងកម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង នៅពេលនាវាអាមេរិកកំពុងធ្វើដំណើរឆ្លងកាត់សមុទ្រ ចិនខាងត្បូង ដែលបានធ្វើឲ្យចិនក្តៅក្រហាយយ៉ាងខ្លាំង។
កិច្ចខំប្រឹងប្រែងទូទៅរបស់រដ្ឋបាលលោកត្រាំ ពង្រីកទំនាក់ទំនងល្អជាមួយទីក្រុងប៉េកាំង ដើម្បីគាបសសង្កត់ទីក្រុងព្យូងយ៉ាងឲ្យបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។
លោក ដូណល ត្រាំ មានគោលនយោបាយចំពោះកូរ៉េខាងជើង និងភាពតានតឹងកើនឡើងនៅក្នុងតំបន់ អំពីសមត្ថភាពអាវុធនុយក្លេអ៊ែរ និងមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាញ់ឆ្លងទ្វីប ដែលអាចបាញ់ដល់ទឹកដីអាមេរិក។
លោកត្រាំ បានព្រមានអំពីលទ្ធភាពនៃជម្លោះដ៍ធំជាមួយទីក្រុងព្យូងយ៉ាងកាលពីចុងខែមេសា ហើយលោកត្រាំ បានប្តេជ្ញាចិត្តជួបជាមួយលោក គឹម ជុងអ៊ុន ដើម្បីកាត់បន្ថយភាពតានតឹង។
គួរបញ្ជាក់ថា បច្ចុប្បន្នអាមេរិកកំពុងប្រឈមជម្លោះជាមួយចិនក្នុងរឿងសមុទ្រចិនខាងត្បូង និងជាមួយកូរ៉េខាងជើងក្នុងរឿងកម្មវិធីអាវុធនុយក្លេអ៊ែរ៕


ប្រភព៖http://fb-movies.info/archives/2127