រឿងរាវមួយរបស់នារីម្នាក់មកផ្សាយហើយក៏ធ្វើអោយគ្រប់គ្នាមាន អារម្មណ៍រំភើបនឹងអាណិតដល់ឪពុកនាង ដោយក្នុងនោះបាននិយាយថា ជួបរាប់សួរចា ថ្ងៃនេះខ្ញុំសុំយករឿងរបស់លោកប៉ាខ្ញុំមកនិយាយ ខ្ញុំនឹងប៉ាយើងរស់នៅជាមួយគ្នា3នាក់ឪកូន 9ឆ្នាំមកហើយ បន្ទាប់ពីម៉ាក់ស្លាប់ចោលដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ ។
ថ្ងៃដែលម៉ាក់ស្លាប់គឺជាថ្ងៃដែលប៉ាឈឺចាប់បំផុត ដែលខ្ញុំមិនធ្លាប់ឃើញ ពីមុនមក បន្ទាប់ពីម៉ាក់ស្លាប់ការទុកដាក់មើលថែចញ្ចឹមបីបាត់កូនៗគ្រប់គឺធ្លាក់មកលើប៉ាតែម្នាក់ឯង ប៉ាខំធ្វើការដើម្បីអោយខ្ញុំទាំង3នាក់បានរៀន។ ពេលនេះពួកយើងរៀនចប់អស់ហើយកាងាក៏មានធ្វើហើយដែរ ចំណែកប៉ាខ្ញុំក៏មិនឃើញគិតគូចង់មានម៉ាក់ថ្មីអោយខ្ញុំសោះ ពួកខ្ញុំតែងតែសួគាត់ថាមិនគិតចង់បានប្រពន្ធថ្មីមកកំដរទេអី គាត់បានតែញញឹម ហើយពេលខ្លះក៏និយាយថាមុខប៉ាចាស់ចឹងគ្មាននាក់ណាគេយកទេ ។
ពេលខ្ញុំចូលសំអាតបន្ទាប់គាត់ គឺឃើញខោអាវសំលៀកបំពាក់ដែលម៉ាក់ធ្លាប់ប្រើ គឺនៅទាំងអស់ប៉ារៀបចំភ្លឹងៗ មោនបានយកចោលឡើយគែទុកនៅសភាពដើម ប្រហែលជាប៉ានៅតែនឹកម៉ាក់ហើយ តែអ្វីដែលខ្ញុំស្មានមិនដល់នោះ គឺខ្ញុំឃើញប៉ាស្ពាយកាបូបមួយទៅជាប់ខ្លួនរហូតមិនថាពេលញាំបាយ ពេលចេញទៅក្រៅឬក៏ពេលគេងប៉ាតែងតែដាក់ក្បែជានិច្ច។
ខ្ញុំគិតថានោះគឺជាកាបូបលុយរបស់ប៉ា ខ្ញុំក៏យកលុយទៅដាក់ក្រែងបានទុកអោយគាត់ចាយ តែពេលបើកមើលក្នុងកាបូបនោះរកឃើញរូបថតរបស់ម៉ាក់និងវីញ្ញាបនបត្ររបស់ម៉ាក់ ធ្វើអោយខ្ញុំមិនអាចទប់ទឹកភ្នែកបាន ពេលនេះទើបដឹងថាប៉ានៅតែស្រលាញ់ម៉ាក់ទាស់ពេលវេលាកន្លងហួស9ឆ្នាំទៅក្ដី តែចិត្តរបសប៉ាគឺនៅដូចដើម ហើយប៉ាយកកាបូកនេះជាប់ខ្លួនគឺដើម្បីបញ្ជាក់ថាម៉ាក់នៅក្បែគាត់ជានិច្ច ។
ប៉ាជាមនុស្សដែលមានស្នេហ៍ស្មោះពិតមែនស្រលាញ់ដល់ដង្ហើមចុងក្រោយ ម៉ាក់ធ្វើខុសធ្ងន់ណាស់ដែកទៅចោលប៉ាទុកអោយប៉ាគ្រាំគ្រាតែម្នាក់ឯង ប៉ាប្រហែលជាឈឺខ្លាំងហើយ ដោយសារមនុស្សជាទីស្រលាញ់របស់គាត់ចាកចោល តែយ៉ាងណាក្ដីប៉ាក៏ប្រើជីវិតដែលសេសសល់អោយបានល្អបំផុតជាមួយកូនៗ (កូនស្រលាញ់ប៉ានឹងម៉ាក់ សង្ឃឹមថាជាតិក្រោយនឹងបានធ្វើជាកូនរបស់ប៉ាម៉ាក់ម្ដងទៀត)
ប្រភព៖http://tv2fb.net/archives/4514


