សម្តេចហ៊ុន សែន៖សុំការយោគយល់ពីមិត្តភក្ដិ បរទេសពិសេសជប៉ុន ឥណ្ឌា បារាំងសំរាប់ការជួប ព្រោះលោកធ្លាក់ខ្លួនមានជម្ងឺ

តាមរយះហ្វេកប៊ុកផ្លូវការរបស់សម្តេច ហ៊ុន សែន បានបង្ហោះសារដែលមានអត្ថន័យពេញលេញខាងក្រោមនេះ៖


ខ្ញុំសុំការយោគយល់ពីសំណាក់ មន្ត្រី រាជការ កងកម្លាំងប្រដាប់ អាវុធនៅខេត្តកំពង់ស្ពឺដែលខ្ញុំត្រូវ ជួបនៅព្រឹកនេះតែត្រូវអាក់ខាន។ សុំការយោគយល់ពីមិត្តភក្ដិ បរទេសពិសេសជប៉ុន ឥណ្ឌា បារាំងដែលកម្មវិធីគ្រោងទុក សំរាប់ការជួបត្រូវបានលុបចោលទៅវិញ។ ដោយការហត់នឿយខ្លាំងពេកខ្ញុំធ្លាក់ខ្លួនមានជម្ងឺដែលចាំបាច់ត្រូវមកពេទ្យបន្ទាន់ដើម្បីពិនិត្យនិង ព្យាបាល។ ខ្ញុំស្ថិតក្នុងមន្ទីរពេទ្យនៅសិង្ហបុរី តាំងពីម៉ោង២ល្ងាចថ្ងៃ៣ឧសភា និងអាចវិលត្រឡប់ទៅកម្ពុជាវិញ នៅថ្ងៃអាទិត្យ៧ឧសភាដើម្បី បន្តរការងារជាធម្មតាឡើងវិញ។ សូមជូនពរបងប្អូនជនរួមជាតិជួប តែសេចក្តីសុខ៕





ប្រភព៖samdech hun sen, cambodian prime minister