វាពិតជារឿងមិននឹកស្មានដល់ថាអ្នកនាង សឿ សុធារ៉ា ហ៊ាននិយាយរឿងរបស់នាយកុយអញ្ចឹងសោះ ហើយបើគាត់មិននិយាយក៏គ្មាននរណម្នាក់ដឹងរឿងនេះឡើយ ហើយវាក៏ជាពេលវេលាមួយយូរដែរហើយដែរ ហើយអ្វីដែលគាត់ទម្លាយប្រាប់នោះគឺ ក្រោយពីនាយកុយ បានទទួលយក នាងឃ្មឹប មកធ្វើជាអ្នកកំប្លែងនៅក្នុងក្រុមរបស់លោកវិញ។
ហើយមិនត្រឹមតែប៉ុណ្ណោះវាហាក់បីដូចកាត់យកទឹកប្រាក់ផ្ទាល់ខ្លួនរបស់លោកឱ្យនាងឃ្មឹបអញ្ចឹង ព្រោះអីនេះជាការថែមសមាជិកចូលក្រុម។ ទង្វើរដ៏ល្អរបស់ នាយកុយ នេះហើយទើបធ្វើឱ្យមហាជនទូទៅមានការកោតសរសើររូបលោកគ្រប់ៗគ្នា។ជួនពេលជាមួយគ្នានេះដែរ អ្នកនាង សឿ សុធារ៉ា ក៏បានទម្លាញរឿងពិតរបស់រូបនាងថា នាងក៏ធ្លាប់ត្រូវបាន នាយ កុយនេះហើយក៏ធ្លាប់ផ្តល់លុយកាក់កាលពីគ្រួសាររបស់នាងនៅក្រីក្រដែរ ។
ហើយកាលពីពេលថ្មីៗនេះ អ្នកនាងសឿ សុធារ៉ា បានសរសេរសារដែលមានអត្ថន័យថា« ខ្ញុំគោរពពូកុយខ្លាំងណាស់ ព្រោះគាត់ជួយដល់ជនទាល់ឱកាស ខ្ញុំនៅចាំមិនភ្លេចទេ កាលពីមង្គលការបងស្រីខ្ញុំពីរនាក់កន្លងយូរហើយ គាត់ និង បងភឿនហៅគ្រត មកជួយច្រៀងកាត់សក់ និង ជួយទាំងភ្លេងសម័យដោយមិនគិតប្រាក់ ព្រោះគ្រួសារខ្ញុំក្រខ្លាំងណាស់នាពេលនោះ ពូ កុយ បានឱ្យលុយគ្រួសារខ្ញុំ 500 បាត កាលណោះខ្ញុំឡើងច្រៀងបទ «ផ្កាបើកស្រទាប់» ខ្ញុំមិនភ្លេចគុណពួកគាត់ទាំងពីរទេ »។
គ្រាន់តែសារដ៏មានអត្ថន័យមួយនេះ បានធ្វើឱ្យមហាជនសរសើរពីទឹកចិត្តរបស់តារាកំប្លែងភ្នែកតូចនេះកាន់តែស៊ីជំរៅ ហើយគ្មាននរណម្នាក់ដឹងឡើយថាគាត់មានចិត្តអាណិតគេបែបនេះ ហើយមួយវិញទៀតបានធ្វើឲ្យមហាជនទូទៅរឹតតែរំភើបថែមទៀតផង ដោយសារតារាកំប្លែងរូបនេះមានចិត្តទូលាយទទួលយក អ្នកនាងឃ្មឹប ធ្វើជាតារាកំប្លែងនៅក្នុងក្រុមរបស់លោកវិញដោយមិនរុញរាឡើយ។
ជាចុងក្រោយសូមជូនពូកុយឲ្យទទួលបានប្រជាប្រិយបន្ថែមទៀតជាមួយក្រុមដ៏ល្អមួយនេះ ហើយជឿជាក់១០០ភាគរយថាមនុស្សល្អបែបនេះ នឹងទទួលផលមិនចេះអស់ទៅថ្ងៃអនាគត ព្រមជាមួយសុខភាពល្អផងដែរ៕





