នេះជារឿងពិតរបស់បងស្រីរបស់ខ្ញំុ គាត់ និងបងថ្លៃ បានស្គាល់តាមរយះការណែនំាពីចាស់ទំុទំាង
សងខាង។ពួកគាត់ទំាងពីរនាក់មានវ័យខុស បង ស្រី គាត់អាយុ ២៥ឆ្នាំ ចំនែកបងថ្លៃ គាត់មានអាយុ ៣៥ឆ្នំា។ ដោយសារតែជាស្នេហាដំបូងរបស់ពួកគាត់គាត់ចាប់ផ្តើមយល់ចិត្តគ្នា
ទៅវិញទៅមក រហូតឈានដល់ថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគាត់គឺបានចាប់ផ្ដើមដោយសុភមង្គល។
គ្រួសារទាំងមូលរបស់បងថ្លៃពេញចិត្ត និងស្រលាញ់បងស្រីខ្ញំុគ្រប់ៗគ្នា។ពីព្រោះបងស្រីជាមនុស្សឧស្សាហ៏ និងចេះយល់ចិត្តចាស់ៗ។ដោយតែមើលសកម្មភាពរបស់បងថ្លៃជាមនុស្សដែលមានភាពម៉ត់ចត់ និងមានទំនួលខុសត្រូវខ្ពស់រាល់កិច្ចការរបស់គាត់ ទើបបណ្តាលចិត្តអោយ បងស្រីរបស់ ខ្ញំុ បានជឿជាក់ប្ដីរបស់គាត់១០០% ។ ខ្ញំុ និងមិត្តភ័ក្ករបស់គាត់ តែងក្រើនរំលឹកបងស្រីរបស់ខ្ញុំផងដែរថាមិនគួរទុកចិត្តអ្នកណាទាំងស្រុងនោះទេ ព្រោះយើងមិនអាចមើលធ្លុះចិត្តមនុស្សឡើយ។
អស់រយះពេលជិតមួយឆ្នំា បងស្រីក៏ផ្តើមពពោះធំ ហើយជាកូនដំបូង។ ដោយសារតែគ្រួសារខាងប្ដី របស់គាត់ ជាកូនទោល ដូចនេះហើយគ្រួសារទំាងមូលយកចិត្តទុកដាក់ជាមួយបងស្រីទ្វេដង។ ព្រោះតែឪពុកម្តាយក្មេក ស្រលាញ់ចៅពេកក៏បានហាមប្ដីរបស់គាត់មិនឲ្យរួមដំណេកកំឡុងពេលមានកូននោះទេ ខ្លាចប៉ះពាល់កូនក្នុងផ្ទៃ។
ក្រឡេកមើលការរស់នៅរបស់បងស្រីក្រោយពលសំរាលកូនរួច
ទោះយ៉ាងណាក៏ដោយក្រោយពេលសំរាលកូនរួច បងស្រីគាត់សង្កេតឃើញសកម្មភាពរបស់ប្តី
គាត់ប្លែកខ្លាំងណាស់។គាត់ហាក់ដូចជារឿងអ្វីលាក់ទុកក្នុងចិត្ត ដោយទឹកមុខស្លេកស្លាំង។
ប៉ន្តែគាត់នូវតែបំពេញតូនាទីជាប្តីដ៏ល្អដដែរ។ បងស្រីប្រឹងជីកសួរជាច្រើនដង គាត់តែងទម្លាក់កំហុសថាដោយសារតែសម្ពាធការងារ។
ហើយចាប់ពីពេលនោះដែរ គាត់ក៏លែងអើពើរឿងលើគ្រែទៀតដែរ ដោយយកលេសថាខ្ញុំកូនខ្ចីគួរតែសម្រាកសិន ចាំគ្រប់៦ខែចាំគិតទៀត។
ថ្ងៃមួយ ពេលកំពុងសម្អាតតុធ្វើការរបស់ប្ដីគាត់ នៅពេលឃើញសោនៅជាប់ទូ បងស្រីក៏សម្រេចចិត្តបើកមើល។ នៅពេលនោះពិភពលោកទាំងមូលហាក់ប្រែក្លាយជាពណ៌ខ្មៅនៅពេលបងស្រីឃើញថា ប្ដីរបស់គាត់មានផ្ទុកមេរោគ HIV នៅក្នុងក្រដាសពិនិត្យឈាមរបស់គាត់។ បងស្រីបានសួរខ្លួនឯងថាហេតុអីបានជាគាត់មានផ្ទុកជំងឺនេះ ហើយម្ដាយកូនខ្ញុំមានជាប់ដែរឬអត់?
ពេលហ្នឹងទើបប្ដីរបស់គាត់សារភាពថា អំឡុងពេលដែលបងស្រីពពោះ ដោយសារតែទ្រាំអត់បាន ទើបគាត់ទៅរកក្រៅ។ ដោយមិនប្រុងប្រយ័ត្នក៏ឆ្លងមេរោគទៅ។ ដោយសារហេតុនេះ ទើបគាត់លែងហ៊ានរួមមេត្រីជាមួយបងស្រីព្រោះខ្លាចឆ្លងដល់គាត់។ គាត់មិនសុំការអភ័យទោសនោះឡើយ ដោយបានប្រាប់ថាបងស្រីចង់ដោះស្រាយយ៉ាងម៉េចក៏បាន។ នៅពេលនេះ បងស្រីមិនចង់ឲ្យកូនរបស់គាត់បាត់បង់ឪពុកនោះឡើយ តែក៏មិនអាចបន្តរស់នៅក្រោមដំបូលជាមួយប្ដីទៀតដែរ៕
ចុះមិត្តអានគិតយ៉ាងណាចំពោះបព្ហាានេះសូមជួយផ្តល់មតិផង?



