ថ្ងៃនេះ ខ្ញំុបានទទួួលបានសំបុត្រមួួយច្បាប់ ពីប្អូនប្រុសម្នាក់ដែរស់នៅខេត្តព្រៃវែង គាត់ចង់
អោយ ខ្ញំុសរសេររៀបរាប់ពីជីវីតពិតរបស់បងប្រុសរបស់គាត់ ក្នុងន័យអប់រំយុវជនកំុ
អោយមានអារម្មណ៏ភ្លើតភ្លើនភ្លេចការសិក្សា........
សូមអានអត្តបទខាងក្រោម៖
វិចិត្ត ជាឈ្មោះបងប្រុសរបស់ខ្ញំុ ពូកយើងបានកើតក្នុងខេត្តព្រៃរែង នៅភូមិលេខ ៤
ឃំុ កំពង់លាវ ស្រុក កំពង់លាវ ខេត្តព្រៃវែង។ វីចិត្ត ជាសិស្ស នៃវិទ្យាល័យព្រះអង្គឌួង ហើយជាសិស្សពូកែ ផ្នែកគណិតវិទ្យា គាត់បានចូលរួមក្នុងការប្រលងសិស្សពូកែទូទំាងប្រទេស។
វិចិត្ត មិនត្រឹមជាសិស្សពូកែ នោះទេ គាត់មិត្តល្អ ពីព្រោះ គាត់ជាមនុស្សដែលឧស្សាហ៏ ជួយសំរួល
ទុក្ខលំបាកមិត្តភក្ត័ និងជួយបង្ហាត់ បង្ហាញទៅដល់មិត្តរួមជំនាន់ជាមួួយគាត់។
មិនត្រឹមតែការងាររៀនសូត្រទេ វិចិត្តក៏ឆ្លាតពេលទំនេរពីការសិក្សាជួយសំរួលការងារ
ឪពុកម្តាយរបស់គាត់ ពីព្រោះឪពុកម្តាយជាអ្នកស្រែចំការ។
ឆ្នាំនេះ វីចិត្តត្រូវប្រលងបព្ចាាប់ថ្នាក់ទី១២ គាត់បានប្រលងជាប់ រួចឪពុកម្តាយរបស់ខ្ញំុបានបព្ចូានគាត់ អោយមកបន្តការសិក្សា នូវទីក្រុងភ្នំពេញ។ មកដល់ទីក្រុងភ្នំពេញ វីចិត្រជាសិន្សិត អាហារូបករណ៏នៃសាកលវិទ្យាល័យរដ្ឋ។ វិចិត្ត ខិតខំរៀនណាស់រហូតទទួលបានលទ្ធល្អក្នុងឆ្នំាសិក្សាដំបូល។ ពេលនេះហើយដែលវីចិត្តចាប់ផ្តើមស្គាល់មិត្តជាច្រើន ដែលរស់នៅក្នុងទីក្រុងភ្នំពេញ។
ផ្តើមចេញពីការស្គាល់មិត្តភក្ត័ច្រើន បានបបួលវិចិត្តគេចសាលា ដោយសារតែភាពចង់ដឹង នឹងឃើញអ្វីដែលប្លែក គាត់ក៏សម្រេចចិត្តទៅតាមមិត្តភក្ត័។កត្តាដែលគេចរៀនច្រើន បណ្តាលអោយការសិក្សា របស់គាត់ មានការឆ្លាក់ចុះជាកំហុក។
ពីមួយថ្ងៃទៅមួយថ្ងៃ វិចិត្ត មានសកម្មភាពឡែក ប្រែប្រួលពីក្មេងប្រុសដែលមានចរិតសុភាពរៀប
សារទៅជាមនុស្សថ្មី ហើយមានទឹកមុខស្លេកស្លំាង ហាក់បីដូចជាក្មេងញៀនថ្នាំ។ហើយឧស្សាហ៏ call សំុលុយពីអ្នកផ្ទះ កាលពីមុនគាត់ចាយតែ៥០$ ក្នុងមួយខែ ប៉ុន្តែឥឡួវ ក្នុងមួយខែគាត់ចាយអស់
ប្រាក់ ៣០០$ ដោយយកលេះថាយកទៅរៀនបន្ថែម ប៉ុន្តែការពិតគាត់យកទៅទិញថ្នាំញៀនពីមិត្តរបស់គាត់។
មួួយឆ្នាំកន្លងផុតទៅ ស្រាប់តែថ្ងៃមួួយឪពុកម្តាយរបស់គាត់ បើកមើលពត៏មានពេលព្រឹករបស់ស្ថានីយ៏ទូរទស្សន៏របស់ហង្សមាស គាត់បានឃើញវិចិត្តក្នុងទូរទស្សន៏ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទឆកខ្សែករ ភា្លមនោះក្តីសង្ឃឹមរបស់គាត់ត្រូវបានរលាយទំាងស្រុង ហើយព្រមទំាងដួសសន្លប់បាត់ស្មារតីទៀតផង។
ដោយចិត្តមិនដាច់ពីកូន គាត់ទំាងពីរបានទៅសួរវិចិត្ត នៅឯព្រៃស វិចិត្តបាននិយាយទំាងហូតទំាងភ្នែក "កូនខុសហើយលោកពុក អ្នកម៉ែ"។កូនសន្យាថា ក្រោយពេលចេញទៅវីញកូននឹង
ធ្វើខ្លួនជាមនុស្សឡើងវិញ។
ក្រោយពីអានអត្តបទនេះប្រិយមិត្តមានអារម្មណ៏អាណិតវិចិត្តអត់?
ប្រសិនអ្នកជាអនាព្យាបាលវិចិត្តតើ អ្នកលើកលែងទោសអោយវិចិត្តអត់



