តាមរយះហ្វ៊េសប៊ុកដែល មានឈ្មោះ ប្រន សំបូរ ហើយបានរៀបរាប់យ៉ាងដូច្នេះថា៖ "ទង្វើដែលមហាជនតែងតែ ស្អប់ខ្ពើម នូវទង្វើរបស់បុគ្គលមួយចំនួន ដែលធ្វើរោងការ ឬរោងពិធីផ្សេងៗ បិទផ្លូវសាធារណៈ បង្កឲ្យអ្នកធ្វើដំណើរមិនអាចឆ្លងកាត់បាន នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧នេះ មេរោគនិងចារិកនេះ កំពុងឆ្លងចូលអ្នកខេត្តសៀមរាប។
ជាក់ស្ដែងចំពោះ ម្ចាស់ហាងវិចិត្រ ទាកាញ់ ធ្វើរោងបិទកំណាត់ផ្លូវ មិនឲ្យអ្នកធ្វើដំណើរ ណាអាចធ្វើ ចរាចរណ៍ បានឡើយ។ ទីតាំងនៅ ផ្លូវក្រាលកៅស៊ូ មួយខ្សែ ស្ថិតនៅខាងកើត វត្តព្រិន្ទ ភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប នាំឲ្យមាន ការរិះគន់យ៉ាងខ្លាំង។
បន្ទាប់ទទួលសេចក្តីរាយការណ៍ នៅវេលាម៉ោង ១០:៣០នាទីព្រឹកនេះ អាជ្ញាធរមូលដ្ឋានកំពុងចុះទៅសម្របសម្រួលអប់រំណែនាំ ជាមួយម្ចាស់កម្មវិធីសាមីដើម្បី បើកផ្លូវជូនប្រជាពលរដ្ឋ ដំណើរការធ្វើចរាចរណ៍ជាធម្មតាឡើងវិញ"។
ប្រភព៖ ប្រន សំបូរ





