តារាចម្រៀងលោក ឆាយ វិរៈយុទ្ធ បានចូលរោងជ័យហើយ
ជាមួយកូនថៅកែរោងម៉ាស៊ីនត្រូវល្បីឈ្មោះក្នុងខេត្តកំពង់ចាមល្ងាចមិញ
ដោយអ្នកទាំងពីរបានសិក្សាចិត្តគ្នារហូតជាង៧ឆ្នាំទើបសម្រេចចិត្តចូលរោងជ័យនៅថ្ងៃ
ម្សិលមិញនេះ។ តើដឹងថា ពួកគេជួបគ្នាពេលណា ដោយសារអ្វី?
អាពាហ៍ពិពាហ៍របស់លោកបានធ្វើឡើងនៅគេហដ្ឋានខាងស្រី ស្ថិត ក្នុង
ភូមិ ស្គុន ឃុំ សូរ្យពិន ស្រុង ជើងព្រៃ ខេត្ត កំពង់ចាម។
គ្រួសារខាងស្រីត្រូវបានគេដឹងថា គឺជាអ្នកជំនួញខាងស្រូវអង្ករ
ដែលមានរោងម៉ាស៊ីនកិនត្រូវមួយឈ្មោះ រោងម៉ាស៊ីនកិនត្រូវហាក់សែ។
តាមការបញ្ជាក់ពី ឆាយ វីរៈយុទ្ធ លោកបានស្គាល់
ភរិយារបស់ខ្លួនតាមរយៈបងប្រុសបង្កើតរបស់លោកដែលត្រូវជាមិត្តភ័ក្ដិ
បងប្រុសបង្កើតភរិយារបស់លោក ដែលកាលណោះ
គឺគ្រាដែលគ្រួសារទាំង២ទៅញ៉ាំ អាហារជាមួយគ្នា។
ដោយមាននិស្ស័យនឹងគ្នាផង ផ្សំនឹងភរិយារបស់លោកមាន
ទេពកោសល្យខាងសរសេរបទចម្រៀងផងនោះ ពួកលោកក៏បន្តទំនាក់ទំនង
ហើយសិក្សាចិត្តគ្នាតែម្ដងទៅ។
ក្រោយមានទំនាក់ទំនងជាមួយគ្នានោះ សាមីខ្លួន ឆាយ វីរៈយុទ្ធ
ប្រាប់ថា
ភរិយារបស់លោកក៏ធ្លាប់បានសរសេរបទចម្រៀងឲ្យលោកច្រៀងបានប្រហែល១០បទផងដែរ។
ដោយសារតែទាំងអស់គ្នាសុទ្ធតែមាននិស្ស័យនឹងសិល្បៈ
ក្រោយពីរៀបការរួច លោក ឆាយ វីរៈយុទ្ធ ប្រាប់ថា
នឹងនៅតែបន្តការងារសិល្បៈរបស់ខ្លួនដដែល
ហើយភរិយារបស់លោកក៏គាំទ្រ និងបន្តជួយ
និពន្ធបទចម្រៀងឲ្យច្រៀងថែមទៀត។
ប្រភព៖http://news.sabay.com.kh/article/933325#utm_campaign=onpage