លោកឧកញ៉ា ហុងពីវ ដែលជាស្ថាបនិក និងអគ្គនាយកនៃ ក្រុមហ៊ុនបុរីពិភពថ្មី ដែលបាននិងកំពុង សាងសង់ បុរីជាច្រើន នៅភ្នំពេញ បានបង្ហាញនូវគោលការណ៍ ១០ចំណុចដើម្បីធ្វើឲ្យបុគ្គលម្នាក់អាចអភិវឌ្ឍខ្លួនឯង បានដោយជោគជ័យ។ ចំណុច១ ក្នុងចំណោម១០នោះ គឺ លោកបានលើកទ្បើងថា មនុស្សឆ្លាតបើធ្វើអ្វី មិនគិត នោះគឺប្រៀបបានដូចមនុស្សល្ងង់ អញ្ចឹងដែរ។
តាមការពន្យល់របស់លោកឧកញ៉ាគឺ មនុស្សទោះឆ្លាតយ៉ាងណា បើមិនចេះរវីរវល់ មិនខ្ចីខ្វល់ នឹងបញ្ហាផ្សេងៗ នោះមិនមែនជាមនុស្សឆ្លាតពិតទេ។ មនុស្សដែលពូកែ តែមិនយកចិត្តទុកដាក់ ចំពោះការងារ នោះក៏នឹងមិន អាចទទួលបានជោគជ័យទ្បើយ។លោកឧកញ៉ា ក៏បានលើកទ្បើងដែរថា អ្នកចេះ បើមិនធ្វើគឺប្រៀបបាន នឹងអ្នក មិនចេះ។ បើអ្នកចេះ តែមិនប្រើ នូវអ្វីដែលខ្លួនចេះ មិនធ្វើអ្វីទេសោះ នោះអ្នកមិនមែនជាមនុស្សចេះពិត ទេ។ មនុស្សប្រភេទ នេះទុកក៏មិនចំណេញ ដកចេញក៏មិនខាត៕
ប្រភព៖business-cambodia





