ខេត្តកំពត ៖ មានករណីមួយបង្កឡើងរវាងឪពុក និងស្រីអកត្តញ្ញូ រត់តាមប្រុសម្នាក់ ធ្វើអោយមានការភ្ញាក់ផ្អើលដល់ប្រពលរដ្ឋរាប់រយនាក់ឆោឡោឡោមព័ទ្ធ ឈមើលទាំងចាស់ទាំងក្មេង កាលពីវេលាម៉ោងប្រមាណ០៦និង១០នាទីល្ងាច ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ លើចិញ្ចើមផ្លូវជាតិលេខ៣៣A ត្រង់ចំណុចភូមិត្រាមសសរ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត។ បើតាមប្រភពអោយដឹងពីលោក ញ៉ែម ញឹប ភេទប្រុស អាយុ៥០ឆ្នាំ ត្រូវជាឪពុកបានលើកឡើងថា កូនស្រីរបស់គាត់មានឈ្មោះ ញ.ធ.រ អាយុ២១ឆ្នាំ ក្រុមគ្រួសាររបស់គាត់ មានទីលំនៅភូមិ១៥ សង្កាត់០៣ ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
រូបគាត់បានរាបរាប់ថា កូនស្រីរបស់គាត់ត្រូវបានបាត់ខ្លួនពីផ្ទះអស់រយៈពេលចំនួន២ថ្ងៃមកហើយ ការបាត់ខ្លួននេះត្រូវបានរូបគាត់ដឹងថា មានបុរសម្នាក់ឈ្មោះ( រឹម ដាវ )ភេទប្រុស អាយុ២២ឆ្នាំ នាំយកលាក់សម្ងំនៅផ្ទះខ្លួន ដែលស្ថិតនៅភូមិទទឹម ឃុំវត្តអង្ញខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។ ដោយសាមានការផិតភ័យខ្លាចបាត់កូនស្រីនេះហើយ ទើបបានរូបគាត់បានបើករថយន្តដើររកមកដល់ទីនេះ ហើយក៏ប្រទះឃើញជិះម៉ូតូម្នាក់ឯង តាមបណ្តោយផ្លូវជាតិលេខ៣៣A ដែរនៅចំណុចភូមិឃុំកើតហេតុខាងលើ។
ភ្លាមៗនោះកូនស្រីរបស់គាត់ព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវបានរូបគាត់ជិះតាមកិតៗយ៉ាងដូច្នេះ ដោយគេចខ្លួនមិនបាននេះហើយ កូនស្រីគាត់ក៏សម្រេចចិត្តឈប់ម៉ូតូនៅស្ងាមតែម្តង ក្នុងហេតុការនេះដោយបានប្រកែកគ្នាជាកូន ហើយបានធ្វើអោយភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើនមកព័ទ្ធចោមរោមមើលគ្រប់ៗគ្នា។ ជាមួយគ្នានោះដែរ លោក(ញ៉ែម ញឹប) បានបន្តថាកូនស្រីរបស់គាត់រូបនេះកន្លងមកគឺជាមនុស្សញៀនថ្នាំ ហើយបុរសដែលនាំកូនគាត់មកនោះ គាត់បានអះអាងថា គឺជាមនុស្សម្នាក់ញៀនថ្នាំដូចគ្នាដែរ ទើបបានអ្នកទាំងពីររកគ្នាឃើញ។
ពាក់ព័ន្ធករណីខាងលើនេះដែរ លោកអនុសេនីយ៍ទោ (ឥន រៀម) នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសំរោងលើបានបញ្ជាក់ថា ទាក់ទឹននិងរឿងបញ្ហាខាងលើនេះ រូបលោកបានទទួលបទបញ្ជាអធិការរង ហើយព្យាយាមធ្វើការសម្រប់សម្រួលអោយអ្នកទាំងពីរតែប៉ុណ្ណោះ និងធ្វើលិខិតកិច្ចសន្យាប្រគល់កូនស្រីអោយទៅឪពុកផ្ទះវិញ ចំណែកបុរសដែលមានឈ្មោះ (រឹម ដាវ) ដែលកន្លងមកបានពាក់ព័ន្ធនាំកូនគេមកផ្ទះខ្លួននោះ ត្រូវធ្វើកិច្ចសន្យាប្រគល់ម៉ូតូយកទៅផ្ទះវិញដែរ ហើយឈប់បន្តធ្វើសកម្មភាពលួងលោមនាំកូនស្រីរបស់គេបន្តទៀត លោកអនុសេនីយ៍ទោបានបន្តថា បើស្រលាញ់គ្នាជាអនាគត់ត្រូវទុកមុខមាត់អោយឪពុកម្តាយត្រូវគិតគូរតាមប្រពៃណីរួចចូលស្តីដណ្តឹងទៅតាមផ្លូវច្បាប់៕
ប្រភព៖http://fbnewskh.com/archives/3234




