ជា​​កំហុស​​អ្នក​​ណា? ក្រោយ​កូនក្លាយ​​ជាឃាតករវ័យ​ក្មេង​ដ៏កា​ច​​សាហាវ...



រាជធានីភ្នំពេញ ៖ ក្រោយពី​ដឹង​ថា​ កូនប្រុស​បាន​ក្លាយជា​​ជន​កាច​សាហាវ ​និង​ដា​ច់​​ចិត្ត​​សម្លាប់​ប្រ​ព​ន្ធ​ក្រោយ​​របស់​ឪពុក​ខ្លួន​ឯងនោះ ត្រូវ​​អ្នក​នាង​ឃ្មិប ជាម្តាយបង្កើត​បាន​សម្តែង​នូវ​ការ​ភ្ញាក់ផ្អើល ​ដែល​កូន​កាល​នៅ​ដៃ​នាង ​ជា​ក្មេង​ល្អម្នាក់ ​។ ​ប៉ុន្តែ​ក្រោយ​​បែកខ្ញែក​គ្នា​ទៅ​​ជាមួយ​ប្តី (ហុងដា) ​បែរក្លាយទៅ​ជាស​ភាព​មួយ​ផ្សេង​ទៅ​​វិញ។
ក្នុង​ពេល​ដែល​កូនប្រុស​នាយ​ហុងដា​ បាន​ក្លាយជា​ឃាតក​រ​សម្លាប់​ប្រ​ព​ន្ធ​ក្រោយ​​នាយ​ហុងដា​នោះ អ្នក​នាង​ឃ្មិ​ប​ដែល​ទើបតែ​ដឹង​រឿង​និង​ធ្លាក់ខ្លួន​ស៊ី​ឈ្មួ​ល​គេ​កើបស្រូវ​ បេះ​បន្លែ​នៅ​បន្ទាយ​មាន​ជ័យ​ ហាក់​​សម្តែង​ការ​អាក់អន់ចិត្ត​ចំពោះ​នាយ​ហុងដា​ទៅ​វិញ ​ដែល​ជម្រះ​យក​កូន​ទៅ​ចិញ្ចឹម​ បែរជា​មើលថែមិនល្អ​ រហូត​ផ្ទុះ​រឿងរ៉ាវ​ក្លាយជា​ជន​ញៀន​ថ្នាំ​ និង​ជន​អគតិ​ប្រើ​កាយវិការ​សម្លាប់​គេ​។
អ្នក​នាង​រ៉េ​ន សុធា​រី​ (ហៅឃ្មិប) បាន​ខំ​ប្រមែប្រមូល​កម្លាំង​ដើរ​ខ្ចី​លុយ​គេ​ពី​ខេត្តបន្ទាយមានជ័យ​ មក​ភ្នំពេញ​បាន​៥០០​បាត ​ដើម្បី​ធ្វើ​ជា​សោ​ហុយ​ចាយវាយ​ក្នុង​រាជធានី​ភ្នំពេញ និង​ទៅ​មើល​កូនប្រុស​ ដែលបាន​​ក្លាយ​ខ្លួន​ជា​ឃាតករ​​ ​​។ ​អ្នក​នាង​ឃ្មិ​ប ​ដែល​ពេល​នេះ​ក្លាយ​​ជា​ស្ត្រី​មេម៉ាយ​សារ​ជា​ថ្មី​ ក្រោយ​​លែង​លះ​ប្តី​ទី​២ ​និង​អះអាង​ថា​ មានកូន​ស្រី​ម្នាក់​អាយុ​២​ឆ្នាំ​ បាន​​សារភាព​នូវ​អាថ៌​កំបាំង​ជា​ច្រើន​ ក្រោយ​បាត់​មុខ​ពី​សិល្បៈ ​ដើម្បី​គេច​ចេញពី​បណ្តាញសារព័ត៌មាន​មួយ​ចំនួន ​វាយបក​នូវ​រឿងអាស្រូវ​ផ្សេង​ៗ​មក​លើ​នាង​ ។
អ្នក​​នាង​ឃ្មិប ដែល​មានមុខ​ជាំ​ ប្រែជា​មនុស្ស​មើល​មិន​ស្គាល់​​ស្បែកខ្មៅ ​បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល​ក្រោយ​ដឹង​ថា​ កូនប្រុស​នាង​ត្រូវ​សង្គម​មិន​ឱ្យ​តម្លៃ​ដោយនាងនិយាយ​ថា ​កូនប្រុស​នាង​ត្រូវ​បាន​នាយ​ហុងដា​អះអាង​ថា​ យក​ទៅ​ចិញ្ចឹម​មិន​ឲ្យ​នាង​​យក​ទៅ​ចិញ្ចឹម​ឡើយ​តាំងពី​លែង​គ្នា​ ។​ កូនប្រុស​ដែល​ក្លាយជា​ឃាតក​នោះ​ កាលពី​តូច​គឺ​រៀន​ពូកែ​ និង​ស្តាប់បង្គាប់​ឪពុក​ម្តាយ ​តែ​ដល់​បែក​ពី​នាង​រាប់​ខែ​ឆ្នាំ​បែរជា​ធ្លាក់ខ្លួន​ទៅ​ជា​រឿង​បែប​នេះ​ នាង​ពិតជា​ភ្ញាក់ផ្អើល​មិន​នឹក​ស្មាន​ឡើយ ​។
​ការ​ត្រឡប់​មក​ភ្នំពេញ​នេះ​ គឺ​បំណង​ចង់​មក​មើល​កូនប្រុស​របស់​នាង​ដែល​មានរឿង​ ខណៈ​​ដែល​ទើបតែ​ដឹង​ ។​ នាង​នៅ​ស្រុក​បន្ទាយ​មាន​ជ័យ​ ក៏​​ព្រោះតែ​មិន​ចង់​នៅ​ភ្នំពេញ ​ស្រប​ពេល​ដែល​នាង​ត្រូវ​គេ​ចោទ​ថា យកប្តី​គេ​ យកប្តី​ឯកឧត្តម ​ឬ​ប្តី​នៅ​អា​មេ​រិ​ក ​ទៅ​នៅ​ទីនោះ​ដែល​ធាតុ​ពិត​នាង​ទៅ​បន្ទាយ​មាន​ជ័យ​ នៅ​ជាមួយ​លោកឪពុក​ជី​វ៉ាន់ស៊ុយ​ ហើយ​បួន​ឆ្នាំ​ក្រោយ​បាន​ជ្រើស​យកប្តី​មួយទៀត ​កុំ​ឲ្យ​គេ​ថា​យើង​ជា​ស្ត្រី​នៅ​ម្នាក់ឯង​ គេ​មើលងាយ​ដោយ​មិនមែន​ផិតក្បត់​ស្វាមី​រត់​ចោល​នោះ​ទេ ​។
​នាង​សារភាព​ទៀត​ថា​ នាង​លែងលះ​គ្នា​ ​រហូត​ខំ​ដាច់​ចិត្ត​ឲ្យ​កូន​ទៅ​នៅ​ជាមួយ​ហុងដា​ ដោយសារ​តែ​លោក​ហុងដា​គាត់​ញៀន​ល្បែង​និង​ស្រី​ ព្រោះ​នាង​បាន​និយាយ​រួច​ហើយ​ថា ​ឲ្យ​ខំ​រក​លុយ​ទិញ​ដី​ធ្វើ​ផ្ទះ ​ឬ​ទិញ​ផ្ទះ​ទុក ​ដើម្បី​ជ្រក​កុំ​ឲ្យ​ជួល​គេ​ហើយ​ស្រី​មាន​ៗ​ទៅ​តែ​ស៊ី​ហើយ​​​ឲ្យ​លុយ​ទៅ​តែ​បំណង​នេះ​ មិន​បាន​សម្រេច​នោះ​ទេ ​ទើប​នាង​ឈប់​និយាយ ​និង​លែងលះ​គ្នា​តែ​ម្តង​។​ អតីត​តារា​កំប្លែង​ក្រុ​យ​នាយ​​កុយ​រូប​នេះ​លើក​ឡើង​ទៀត​ថា​ខ្លួន​បាន​មក​ភ្នំពេញ​ច្រៀង​ផង​ទៅ​មើល​លោកឪពុក​ឈឺ​ផង​នៅ​ពេទ្យ​កេតុមាលា​រហូត​ទាល់តែ​គាត់​លាចាក​​នាង​បាន​ទៅ​នៅ​បន្ទាយ​មាន​ជ័យ​វិញ​សុខចិត្ត​ទៅ​ធ្វើស្រែ​បេះ​បន្លែ​លក់​រាវ​ខ្យង​ខ្ចៅ​ដើម្បី​បិទ​រឿងរ៉ាវ​មិន​ឲ្យ​គេ​ដឹង​ឡើយ​។
យ៉ាងណាមិញ​ នាង​មាន​បំណង​ចង់​មក​ជួប​កូន​នៅ​ក្នុង​ព​ន្ធនាគារ ចង់​ផ្តាំ​ពាក្យពេជ្រ​​ល្អ​ៗ​ខ្លះ​ដល់​កូន​ ដើម្បី​ធ្វើ​ជា​មនុស្ស​តាំង​ចិត្តជា​កុសល​ ​កុំ​គិត​ច្រើន​ដឹង​ខុស​ត្រូវ​កែ​ ។ តារា​កំប្លែងអភ័ព្វនេះ​ បាន​លើកដៃ​អំពាវនាវ​ដល់​មហាជន​សម្តេច​ឯកឧត្តម​  មេត្តា​ជួយ​ដល់​រូប​នាង​និង​លោកពូ​របស់​នាង​ និង​ម្តាយមីង​នាង​នៅ​បន្ទាយ​មាន​ជ័យ ​ដែល​ក្រ​នៅ​ខ្ទម​គ្មាន​ភ្លើងអគ្គិសនី​ប្រើ​នោះ​ទេ​ មាន​តែ​ពិល​តូច​មួយ​ប៉ុណ្ណោះ​ ។
​យ៉ាងណា​ គេ​នៅ​មិន​ទាន់​ដឹង​ថា​ នាយ​​ហុងដា​មាន​ប្រតិកម្ម​បែប​ណា​នោះ​ទេ​ ជុំវិញ​រឿង​ដែល​នាង​ឃ្មិ​ប​ បាន​បរិយាយ​រឿង​ពាក់​ព័​ន្ធ​និង​ស្នេហា​អតីតកាល ​និង​រំលឹក​រឿង​អតីតកាលនា​ពេល​នេះ​ ខណៈដែល​លោក​កំពុង​តែ​ខូចចិត្ត​ប្រ​ព​ន្ធ ក្រោយ​ចាកចេញ​គ្មាន​វិល​វិញ​និង​កំពុង​ធ្វើបុណ្យ​៧​ថ្ងៃ​ ។






 ប្រភព៖https://kohsantepheapdaily.com.kh/article/164032.html