ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសាលាខេត្ត និងហេដ្ឋារចនាសម្ព័ន្ធថ្មី ក្នុងខេត្តត្បូងឃ្មុំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ចាប់ពីថ្ងៃទី ១៥ ខែឧសភា នេះទៅ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងមន្រ្តីរាជការ ថ្លៃទឹកភ្លើងនៅតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញចុះថោកហើយ។
សម្ដេចនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា ចាប់ពីថ្ងៃទី១៥ ខែ៥ ឆ្នាំ ២០១៧នេះទៅ ថ្លៃទឹកដែលប្រជាពលរដ្ឋប្រើប្រាស់ តពីរដ្ឋផ្ទាល់ ដែលប្រើមិនលើសពី ៣ម៉ែត្រគីបក្នុង ១ខែ នឹងត្រូវបង់ត្រឹម ៤០០រៀល ពោលគឺអាស្រ័យទៅលើថ្លៃដើមទាំងស្រុង នេះចំពោះប្រជាពលរដ្ឋតាមបណ្ដាខេត្ត។
ចំណែកអ្នកនៅរាជធានីភ្នំពេញ ប្រើអស់ត្រឹម ៣ម៉ែត្រគីបក្នុងមួយខែ នឹងចុះពី៖ ៥៥០រៀល ចុះមកនៅត្រឹម ៤០០រៀល។
ចំពោះអ្នកដែលប្រើមិនលើសពី ៧ម៉ែត្រគីប នឹងត្រូវចុះពី៖ ៥៥០រៀល មកនៅត្រឹម ៥០០រៀល។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា ចំពោះថ្លៃភ្លើង ប្រសិនបើបងប្អូនប្រើក្រោម ១០គីឡូវ៉ាត់ នឹងបង់ត្រឹមតែ ៤៨០ រៀល។ ចំណែកអ្នកប្រើក្រោម ៥០គីឡូវ៉ាត់ នឹងត្រូវបង់ ៦១០រៀល ហើយបងប្អូនដែលប្រើអស់ចាប់ពី ៥០គីឡូវ៉ាត់ នឹងត្រូវបង់ ៧៧០ រៀល៕
ប្រភព៖សប្បាយ



