ភ្ញាក់ផ្អើលយ៉ាងខ្លាំង ៖ តារាចម្រៀង ព្រាប សុវត្ថិ កំពុងត្រៀមខ្លួន ក្លាយជាឧកញ៉ាបណ្តើរៗមានដីច្រើនហិកតាខាងវិស័យទេសចរណ៍ នៅ ជួយស៊ែ តាមដានពត៍មានបន្ត (សូមអាន)
ទន្ទឹមនឹងការងារសិល្បៈល្បីឈានដល់កម្រិតកំពូលនៅលើវិស័យអាជីពចម្រៀងដោយប្រើទឹកដមសំនៀងជាដើមទុន ក្រោមទ្រនំផលិតកម្មហង្សមាសយូរក្រែលជាងគេនោះ ក៏ស្រាប់តែថ្មីៗនេះ ផ្ទុះព័ត៌មានលេចឮថា កំពូលតារាចម្រៀងប្រុសលោក ព្រាប សុវត្ថិ កំពុងត្រៀមខ្លួនក្លាយជាដង្ខៅបណ្តើរៗហើយព្រោះថាលោកឆ្លាត សង្វាតទិញដីច្រើនហិកតា នៅក្នុងខេត្តចំនួនពីរ ដែលមានសក្ដានុពលល្អខ្លាំងខាងវិស័យទេសចរណ៍គឺរតនគិរី និងកំពត។
បើយោងតាមសារព័ត៌មាននៅក្នុងស្រុកបានចុះផ្សាយថ្មីៗនេះថា លោក ព្រាប សុវត្ថិ កំពុងត្រូវប៉ាន់ និងជិតក្លាយជាដង្ខៅឆាប់ៗហើយ ខណៈលោកបានទិញដីចម្ការច្រើនហិកតា នៅខេត្តរតនគិរី ដែលជាតំបន់មានការអភិវឌ្ឍ និងទាក់ទាញទេសចរណ៍ច្រើនទៀតផង។
តែបើតាមការឆ្លើយតបជាមួយសារព័ត៌មានក្នុងស្រុកមួយកាលម្សិលមិញនេះ លោក ព្រាប សុវត្ថិ បានបដិសេធ និងបកស្រាយរបៀបដាក់ខ្លួនថា៖ «តាមពិតទៅគេចេះតែបង្អាប់លេងឲ្យខ្ញុំទេ! អត់មិនមានអីច្រើនលើសលប់រហូតដូចជាគេបានលើកឡើងនោះទេ។ វាជារឿងធម្មតាទេ ដោយគ្រាន់តែខ្ញុំឆ្លៀតរកដីបន្តិចបន្តួចជាទីកន្លែងដែលមានទេសភាពស្រស់ស្អាតបែបធម្មជាតិ ទុកសម្រាប់ខ្លួនស្រឡាញ់ និងទុកទៅថ្ងៃក្រោយប៉ុណ្ណោះ»។
ទោះជាយ៉ាងណា ចំពោះមូលហេតុនៃការទិញដីនៅឯខេត្តរតនគិរីជាច្រើនហិកតា ដែលល្បីថាលោកទិញនោះ នៅមិនទាន់ដឹងពីគោលដៅច្បាស់នៅឡើយ បើទោះបីជាមានការជជីកសួរថា តើលោកទិញសម្រាប់គម្រោងធ្វើអ្វីនាពេលអនាគត? ឬក៏គ្រាន់តែជាគម្រោងចង់សង់ផ្ទះសំបែងនៅឯតំបន់ស្រុកស្រែចម្ការ ទុកសម្រាប់មកកម្សាន្តម្តងម្កាល ឬជាអាជីវកម្មអ្វីដែរ?
លោក ព្រាប សុវត្ថិ តារាចម្រៀងប្រុសចាស់វស្សា នៅផលិតកម្មហង្សមាស ដែលមានចំណងស្នេហ៍ស្ថិតស្ថេរបានយូរជាមួយភរិយាជាស្ត្រីអ្នកក្រៅសិល្បៈ មានកូនប្រុសរូបសង្ហាបីនាក់នោះបានបង្ហើបប្រាប់យ៉ាងស្រួលថា៖ «ខ្ញុំអត់ទាន់មានសមត្ថភាព ឬមានលទ្ធភាពរហូតទៅដល់ការបង្កើតជាអាជីវកម្មរកស៊ីតាមរយៈការទិញដីបន្តិចបន្តួចនេះនៅឡើយទេ»។
ប្រភព៖http://phsayonline.com/archives/3502






