គាត់ជាអ្នកទស្សន៍ទាយពីទំនាយពិភពលោកទាំងមូល! ភពផែនដីអាចរលាយសាបសូន្យនៅឆ្នាំ…

 
ស្ត្រីដែលទស្សន៍ទាយពីការវាយប្រហារអាគារពានិជ្ជកម្មពិភពលោករបស់អាមេរិក មានពត៌មានអាក្រក់ថ្មីទៀតក្នុងឆ្នាំ២០១៧នេះ
អ្នកស្រី Angelia Pandeva Dimitrova ដែលមានឈ្មោះក្រៅហៅថា Vanga កើតនៅតំបន់ ម៉ាសេដូន ដែលជាទឹកដីរបស់បណ្តាប្រទេស ស៊ែប៊ី តួគី ប៊ុលហ្គារី និងក្រិច។ គាត់ត្រូវបានគេកប់នៅក្រោយវិហារ Saint Petca Church ក្នុងតំបន់ Rupite របស់ប្រទេស ប៊ុលហ្គារី។
ស្ត្រីដែលទស្សន៍ទាយពីការវាយប្រហារអាគារពានិជ្ជកម្មពិភពលោករបស់អាមេរិក 1
ក្នុងអំឡុងសង្គ្រាមលោកទាំងពីរ ជនជាតិស៊ែប៊ី និងប៊ុលហ្គារី តស៊ូតាមជំរំពីរផ្សេងគ្នា ហើយអ្នកស្រីនេះហើយគឺជាអ្នកមើលឃើញអនាគតច្បាស់លាស់ជាងគេក្នុងសតវត្សទី២០ ដោយសារតែអ្នកស្រីបានទស្សន៍ទាយព្រឹត្តិការណ៍ពិភពលោកសំខាន់ៗ។ គាត់ត្រូវបានគេហៅថា កំពូលអ្នកទស្សន៍ទាយរបស់តំបន់បាល់កង់ទៀតផង។
នៅអាយុ១២ឆ្នាំ អ្នកស្រីបានសន្លប់រយៈពេលជាច្រើនថ្ងៃបន្ទាប់ពីត្រូវបានព្យុះកួចយកអ្នកស្រីទៅ។ នៅពេលដែលគេរកឃើញអ្នកស្រី គឺគាត់នៅរស់ហើយត្រូវបានហ៊ុំពទ្ធ័ដោយថ្ម និងភក់ ហើយភ្នែករបស់អ្នកស្រីពោរពេញដោយខ្សាច់ដែលបណ្តាលឲ្យអ្នកស្រីពិការភ្នែក។
អ្នកស្រីចាប់ផ្តើមទស្សន៍ទាយពេលអ្នកស្រីមានអាយុ ១៦ឆ្នាំ ដោយពេលនោះឪពុករបស់អ្នកស្រីបានបាត់ចៀមមួយក្រោល។ អ្នកស្រី Vanga បានរៀបរាប់ពីកន្លែងដែលចោរលាក់ចៀមនោះគ្រប់ជ្រុងជ្រោយ។ ប៉ុន្តែ អ្នកស្រីចាប់ផ្តើមមានឥទ្ធិពលខ្លាំងពេលដែលអ្នកស្រីមានអាយុ ៣០ឆ្នាំ។ អ្នកស្រីបានទៅជួបអភិបាលរដ្ឋច្រើនកន្លែងដែលក្នុងនោះមានទាំង Adolf Hitler ផងដែរ។ គេចាប់អារម្មណ៍ថា Adolf Hitler ចាកចេញពីផ្ទះអ្នកស្រីទាំងមិនសប្បាយចិត្ត។
ស្ត្រីដែលទស្សន៍ទាយពីការវាយប្រហារអាគារពានិជ្ជកម្មពិភពលោករបស់អាមេរិក 3
បើទោះបីជាអ្នកស្រីបានស្លាប់ក្នុងឆ្នាំ១៩៩៦ក៏ពិតមែន ប៉ុន្តែអ្នកស្រីបានទស្សន៍ទាយទុកនូវហេតុការណ៍ពិភពលោកយ៉ាងច្រើនផងដែរ។ ដូចជាការទស្សន៍ទាយនូវការវាយប្រហារអាគារភ្លោះរបស់អាមេរិក ព្រមទាំងរលកយក្សស៊ូណាមីក្នុងឆ្នាំ២០០៤។ ការទស្សន៍ទាយមួយក៏ត្រឹមត្រូវថ្មីៗនេះដែរ គឺក្រុមមូស្លីមវាយប្រហារអឺរ៉ុបក្នុងឆ្នាំ២០១៦។ បើតាមការទស្សន៍ទាយផ្សេងៗទៀត មានដូចជា ប្រទេសចិននឹងក្លាយជាមហាអំណាចទី១ ក្នុងឆ្នាំ២០១៨ ហើយក្នុងឆ្នាំដដែលគេនឹងរកឃើញ សារធាតុថ្មីនៅភព Venus ដោយម៉ាសីុន Space Probe។
ស្ត្រីដែលទស្សន៍ទាយពីការវាយប្រហារអាគារពានិជ្ជកម្មពិភពលោករបស់អាមេរិក 2
អ្នកស្រីមិនមែនទស្សន៍ទាយតែប៉ុន្នឹងទេ។ បើតាមកំណត់ត្រារបស់គាត់ រឿងអាក្រក់នឹងចាប់ផ្តើមមាននៅសហរដ្ឋអាមេរិក ហើយប្រធានាធិបតីចុងក្រោយ នឹងជាជនជាតិអាមេរិកកាត់អាហ្វ្រិក។ ប្រធានាធិបតីចុងក្រោយដែលស្តាប់តាមការបញ្ជាររបស់សភា។ ក្នុងឆ្នាំ១៩៨៩ ដែលអ្នកស្រីបានឃើញមុននូវហេតុការណ៍វាយប្រហារលើអាគារភ្លោះរបស់ទីក្រុងញូវយ៉ក អ្នកស្រីបាននិយាយថា «គ្រោះថ្នាក់ៗ! បងប្អូនអាមេរិកនឹងធ្លាក់ថយបន្ទាប់ពីការវាយប្រហារដោយបក្សីដែក។ ឆ្កែនឹងពួនព្រុស ហើយឈាមអ្នកស្លូតត្រង់នឹងបន្តរហូរដាប។»
ក្រៅពីការទស្សន៍ទាយទាំងនេះ ដែលប្រាកដណាស់បានកើតឡើងរួចទៅហើយនោះ អ្នកស្រី Vanga ក៏បានទស្សន៍ទាយហេតុការណ៍ចម្បងសម្រាប់អនាគតផងដែរ ដូចជា សង្គ្រាមនៅភព Mars ក្នុងឆ្នាំ ៣០០៥ ហើយនៅឆ្នាំ ២១៣០ មនុស្សភពផ្កាយនឹងពន្យល់មនុស្សលើផែនដីពីរបៀបរស់នៅក្រោមទឹក ហើយអ្វីដែលធំជាងនេះទៀត គឺគ្មាននរណានៅរស់លើផែនដីទេ ក្នុងឆ្នាម ៣៧៩៧។
តារាងទស្សន៍ទាយរបស់អ្នកស្រី Vanga ក្នុងអនាគតដ៏ខ្លី និងវែងឆ្ងាយ៖
២០១៦ អឺរ៉ុបនឹងត្រូវបានក្រុមអីុស្លាមវាយប្រហារ
២០២៣ រង្វិលជុំរបស់ផែនដីជុំវិញព្រះអាទិត្យមានការផ្លាស់ប្តូរយ៉ាងច្រើន
២០២៥ អឺរ៉ុបនឹងបាត់បង់ប្រជាជនច្រើនដោយសារសង្គ្រាម
២០២៨ មនុស្សជាតិនឹងស្វែងរកសាធាតុថ្មីដោយស្វែងរកនៅឯភពផ្សេងដូចជា Venus
២០៣៣ តំបន់ប៉ូលនឹងរលាយ ហើយនីវ៉ូទឹកនឹងឡើងខ្ពស់
២០៧៦ លិទ្ធិកុម្មុយនីសនឹងត្រលប់ចូលអឺរ៉ុប ព្រមទាំងពិភពលោក
២០៨៤ ធម្មជាតិនឹងដុះដាលឡើងវិញ
២១០០ ព្រះអាទិត្យសិប្បនិម្មិតដែលត្រូវបានគេគ្រោងធ្វើពីឆ្នាំ២០០៨មក នឹងត្រូវបានគេប្រើប្រាស់នូវម្ខាងទៀតរបស់ផែនដី
២១៣០ ផែនដីនឹងត្រូវបានមនុស្សនៅភពដទៃមកលេង
២១៧០ នឹងមានការស្ងួតហែងទូទាំងពិភពលោក
២១៨៧ មហាភ្នំភ្លើងពីរនឹងផ្ទុះឡើង
២២៦២ ផ្កាយដុះកន្ទុយបុកនឹង Mars
២៤៨០ ផែនដីនឹងងងឹតសូន្យពេលដែលព្រះអាទិត្យសិប្បនិម្មិតពីរជល់គ្នា
៣០០៥ គន្លងរបស់ភពនានានឹងផ្លាស់ប្តូរពេលដែលសង្គ្រាមនៅ Mars ផ្ទុះឡើង
៣០១០ ផែនដីនឹងពោរពេញដោយផេះ និងថ្ម ពេលដែលអាចម៍ផ្កាយកម្ទេចព្រះចន្ទ័
៣៧៩៧ មនុស្សលោកនឹងបោះបង់ផែនដីហើយស្វែងរកភពថ្មីដើម្បីរស់នៅ
៥០៧៩ ចុងបញ្ចប់នៃសកលលោក
ស្ត្រីដែលទស្សន៍ទាយពីការវាយប្រហារអាគារពានិជ្ជកម្មពិភពលោករបស់អាមេរិក 4។