ស្វាមីនាងខ្ញុំគាត់មានការចាំបាច់នៅផ្ទះម្ដាយក្មេកខ្ញុំ ម្លេះហើយគាត់ក៏ទៅផ្ទះម្ដាយគាត់ ដោយសារខ្ញុំមិនបានទៅទៅជាមួយ ស្វាមីនាងខ្ញុំក៏បានប្រាប់អោយខ្ញុំ តេដាស់មុន1ម៉ោង ព្រោះគាត់មានភារកិច្ចមួយផ្សេងទៀតមុនទៅធ្វើការ។
ដល់ម៉ោងខ្ញុំក៏បានតេទៅលេខទូរសព្ទដៃរបស់ប្ដី តែមិនទទួល ទើបតេទៅលេខផ្ទះម៉ែក្មេក មិនស្មានថាម្ដាយក្មេកទទួលហើយលឺ
សម្លេងខ្ញុំក៏និយាយថា«« ស្អី!តេមកទាំងព្រលឹមនឹង អោយកូនប្រុសខ្ញុំគេងអោយឆ្អែតជាងនឹងមិនបានទេអ្ហី? គេធ្វើការរកស៊ីចិញ្ចឹមប្រពន្ធកូននឿយហត់ណាស់ ?ម៉េចមិនអោយកូនប្រុសខ្ញុំគេងឲ្យបានស្កប់?»»
ខ្ញុំក៏រៀបរាប់ប្រាប់ថា ««ម្សិលមិញប្ដីខ្ញុំបានប្រាប់អោយ ខ្ញុំត្រូវតែតេដាស់គាត់មុនម៉ោងធ្វើការមួយម៉ោង ព្រោះគាត់ត្រូវធ្វើភារកិច្ចត្រូវធ្វើ»» គាត់បែរជាតបសំដីមិននឹកស្មានដល់ «« ឯងមិនដេកក៏មិនអីទេ សំខាន់ឲ្យកូនយើងត្រូវគេងអោយគ្រប់គ្រាន់»» ខ្ញុំខឹងនឹងសម្ដីរបស់គាត់ណាស់ក៏សួរទៀតថា««អ្នកម៉ែ!មិញនិយាយមានន័យថាម៉េច កូនម៉ាក់សំខាន់ណាស់មែនអត់? អ្នកផ្សេងមិនបានដេកពួនមិនអីមិន សំខាន់ចឺងអ្ហ?»» ម៉ែក្មេកក៏បន្តទៀតថា««ត្រូវហើយ»»ខ្ញុំឆ្ងល់ថាហេតុអីគាត់និយាយបែបនឹងទៅរូច។
1ខែក្រោយទុរសព្ទនៅផ្ទះខ្ញុំរោទ៍ ជាសម្លេងទូរសព្ទម៉ែក្មេកតេមក គាត់និយាយថា«« នឹកចៅណាស់ចង់ឃើញមុខចៅប្រុសតិច ឯងនាំចៅយើងមករកយើងតិចបានអត់»»ទើបខ្ញុំឆ្លើយថា«« កូនខ្ញុំកំពុងគេងមិនទាន់ភ្ញាក់ទេ»»គាត់ក៏និយាយថា««ដាស់អោយភ្ញាក់សិនមកចាំមកគេងនៅផ្ទះម៉ាក់ទៀត»»ខ្ញុំក៏បន្តថា«« ម៉ាក់ខ្ញុំក៏ស្រលាញ់ស្ត្រីដែលស្រលាញ់កូនដែរ ហើយចង់អោយកូនខ្ញុំគេងអោយឆ្អែតសិន»»គាត់ទំនងជាខឹងខ្លាំងណាស់ ព្រោះគាត់លឺខ្ញុំនិយាយចប់ ក៏បិទទូរសព្ទភ្លាម។
មនុស្សយើងមិនត្រូវឃើញតែខ្លួនឯងពេកទេ យកចិត្តគេដាក់ចិត្តខ្លួនឯងខ្លះ។
ប្រភព៖http://www.khmernews.info/archives/53649

