ម្ចាស់ភោជនីយដ្ឋានពោធិចិនតុង ក្លាយជារឿងដាស់តឿនចរិតមនុស្សទូទាំងប្រទេស....
ករណីម្ចាស់ភោជនីយដ្ឋានពោធិចិនតុង ធ្វើខ្លួនសាមញ្ញមិនបង្ហាញចរិតក្រអឺតក្រទម បានក្លាយជាមេរៀនមួយដ៏ល្អបំផុត ដើម្បីដាស់តឿនចរិតមនុស្សកុំឱ្យវាយតម្លៃនរណាម្នាក់ ត្រឹមសម្បកក្រៅ។ ក្នុងនោះមានប្រជាពលរដ្ឋខ្មែរ ជាច្រើនបានសាទរនូវទង្វើរបស់ថៅកែភោជនីយដ្ឋានខាងលើ ដោយមានការបញ្ចេញមតិកោតសរសើរថៅកែរូបនេះថា ជាមនុស្សមិនចេះប្រកាន់ខ្លួន ធ្វើខ្លួនសាមញ្ញបំផុតគួរឱ្យចង់រាប់អាន ខុសពីអ្នកមានទ្រព្យសម្បត្តិហូរហៀរខ្លះ ចូលចិត្តសម្ដែងចរិតក្រអឺតដាក់អ្នកក្រ។
ម្ចាស់ហាងខាងលើត្រូវបានប្រជាពលរដ្ឋ ចាត់ទុកថា ជាបុគ្គលគំរូក្នុងសង្គមគួរយកតម្រាប់តាមទៀតផង។
ខាងក្រោមនេះជាការបញ្ចេញមតិរបស់អ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុក៖
ប្រភព៖http://news.sabay.com.kh/article/933076#utm_campaign=onpage




