ជីវីតគ្រូបង្រៀន ...! ធ្វើល្អគេសរសើរ តែបើហ៊ានតែខុសច្បាស់ណាស់ពិតជាខ្មាសគេហើយ ជួយស៊ែ ឲ្យគ្រូបង្រៀនយើងបានឃើញផង កុំចេះតែហ៊ាន
លោកគ្រូបង្រៀនម្នាក់បានខិតខំលះបង់ទាំងកម្លាំងកាយចិត្តដើម្បីបង្រៀនសិស្ស ទោះជាលំបាក យ៉ាងណាក៏លោកគ្រូបង្រៀនជនជាតិម៉ាឡេស៊ីម្នាក់នេះនៅតែតស៊ូជានិច្ច ។ គ្រូបង្រៀនដ៏ល្អម្នាក់ នេះមានឈ្មោះ Ahmad Saidin Mohd Idris អាយុ ៤០ ឆ្នាំ មានប្រពន្ធ និង មានកូន ២ នាក់ ហើយ សព្វថ្ងៃគាត់ជិះម៉ូតូរបស់គាត់ទៅបង្រៀនសិស្សដែលសរុបទៅប្រហែល ១៣៥ គីឡូម៉ែត្រក្នុងមួយ ថ្ងៃនៅសាលា Sekolah Kebangsaan (SK) Lenjang ។
គ្មាននរណាមើលដឹងថា បុរសម្នាក់នេះជាគ្រូបង្រៀនឡើយ ដោយយោងតាមសម្លៀកបំពាក់របស់ គាត់ គឺប្រៀបបានដូចជាកម្មករលីសែងយ៉ាងដូច្នោះដែរ ជាមួយខោខូវប៊យ អាវដៃវែង ស្បែកជើង គឺប្រឡាក់សុទ្ធតែភក់ ហើយខ្លួនវិញ គឺមានញើសហូរដូចទឹកអ៊ីចឹង ។
ប្រភពព័ត៌មានបានឱ្យដឹងថា បច្ចុប្បន្នលោក Ahmad Saidin Mohd Idris មានម៉ូតូមួយគ្រឿងជា មធ្យោបាយធ្វើដំណើរទៅបង្រៀនសិស្ស ដោយពីផ្ទះរបស់គាត់ក្នុងទីក្រុង Kuala Medang ទៅសា លារៀនមានចម្ងាយ ៦៥ គីឡូម៉ែត្រ ហើយទាំងទៅ ទាំងមក គឺមានចម្ងាយ ១៣០ គីឡូម៉ែត្រ ។ ចំពោះផ្លូវដែលគាត់ត្រូវឆ្លងកាត់ គឺពោពេញទៅដោយព្រៃព័ទ្ធជុំវិញ និង ថែមទាំងមានភក់ល្បាប់ រំខានដល់ការធ្វើដំណើររបស់លោកគ្រូដ៏កំសត់ម្នាក់នេះខ្លាំងណាស់ ។
គួរបញ្ជាក់ដែរថា ទោះជាការធ្វើដំណើរពិបាកយ៉ាងណាក្ដី ក៏លោក Ahmad Saidin Mohd Idris មិន ដែលមានគំនិតចង់លាឈប់ និង បោះបង់សិស្សរបស់គាត់ចោលឡើយ ដោយគិតមកដល់សព្វថ្ងៃ នេះគាត់ធ្វើជាគ្រូបង្រៀនអស់រយៈពេល ១៧ ឆ្នាំមកហើយ ហើយការធ្វើដំណើរតែងតែពិបាកដូច្នេះ តែលោកនៅតែតស៊ូក្រោកពីដំណេកនៅម៉ោង ៥ ព្រឹកជារៀងរាល់ថ្ងៃ ដោយធ្វើដំណើររយៈពេល ២ ម៉ោងទើបដល់សាលារៀន ៕
ករណីមួយផ្សេងទៀតនៅប្រទេសចិន មានគ្រូបង្រៀនជនជាតិម្នាក់បានជួបរឿងអាម៉ាសបំផុតមួយ បន្ទាប់ពីម្ដាយឪពុករបស់សិស្សជាច្រើន បានចោទប្រកាន់គ្រូបង្រៀនខាងលើនេះ ថាបានរួមភេទជាមួយសិស្សខ្លួនឯង ។
គ្រូបង្រៀនម្នាក់មិនត្រូវបានបង្ហាញឈ្មោះឡើយ ដោយគ្រាន់តែដឹងថា ជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលា Anlong No 2 Middle School ក្នុងខេត្ត Guizhou ប្រទេសចិន ។
សាក្សីបានឱ្យដឹងថា លោកគ្រូកំហូចម្នាក់នេះបានរួមរ័កជាមួយសិស្សស្រីអាយុ ១៤ ឆ្នាំ ហើយក្រោយពេល ដែលគ្រប់យ៉ាងត្រូវបានលាតត្រដាង ម្ដាយឪពុករបស់សិស្សទាំងអស់ បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ដោយបានចាប់ខ្លួនបុរសរូបនោះសម្រាតសម្លៀកបំពាក់ ហើយចងដោយបិទក្រដាស់ ដែលមានសរសេរពាក្យថា «គ្រូបង្រៀននៅសាលា Anlong No. 2 Middle School ម្នាក់នេះរត់ចេញពីផ្ទះខ្លួនឯង ហើយបំពានផ្លូវភេទសិស្សសាលាទៀត» ។
ជាមួយគ្នានេះមានក្រុមសមត្ថកិច្ចបានទៅជួយឃាត់ប្រជាពលរដ្ឋ មិនឱ្យប្រើអំពើហិង្សាលើលោកគ្រូម្នាក់នេះដែរ តែមិនអាចឃាត់បានឡើយ ព្រោះប្រជាពលរដ្ឋបានខឹងសម្បាគ្រូកំហូចរូបនោះខ្លាំងណាស់ ៕
ប្រភព៖http://khmernews168.info/archives/8129





