ឥណ្ឌា៖ ក្មេងប្រុសអាយុ០៩ឆ្នាំម្នាក់ ត្រូវបានអ្នកលេងអីុនធឺណេត ធ្វើការផ្សព្វផ្សាយបន្តគ្នា និងបាននិយាយថា ការធ្វើទារុណកម្មលើក្មេងប្រុសនេះ បានកើតឡើងនៅក្នុង yard ធ្យូងថ្មមួយកន្លែងក្នុងក្រុង New Delhi ប្រទរសឥណ្ឌា,បន្ទាប់ពីឪពុកម្តាយរបស់គាត់បានបរាជ័យក្នុងការសងប្រាក់កម្ចីដែលពួកគេបានជំពាក់។
ក្មេងប្រុសនោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ដោយគេអះអាងថា បានបង្អត់បាយរយ:ពេល៤ថ្ងៃស្រោចទឹកជំនួស, ខណៈប៉ូលិសក្នុងតំបន់នោះបានបដិសេធមិនធ្វើការអត្ថាធិប្បាយនៅលើរូបថតនេះទេ ប៉ុន្តែបាននិយាយថា ពួកគេត្រូវបានគេស្វែងរកនាពេលបច្ចុប្បន្នបុរសម្នាក់ដែលសង្ស័យថាបានវាយដំក្មេងប្រុសនោះមិនមានឃើញ វត្តមាននៅទីនោះទេ។
ការអនុវត្តន៍នៃការទទួលយកកុមារដែលឪពុកម្តាយបានជំពាក់បំណុលមួយនេះគឺជារឿងធម្មតាកាន់តែខ្លាំងឡើងនៅក្នុងប្រទេសឥណ្ឌា ហើយការអោយកូនទៅបម្រើដើម្បីដោះដូរនិងប្រាក់កម្ចីនេះទោះបីជាច្បាប់ត្រូវហាមឃាត់ពួកគេយ៉ាងណាក៏ដោយ ក៏នៅមានជាហូរហែដែរនៅក្នុងប្រទេសមួយនេះ។
ប៉ូលិសបាននិយាយថា ឥឡូវកំពុងតែស្វែងរកម្ចាស់ប្រាក់កម្ចីអ្នកគ្រប់គ្រង រោងធ្យូងថ្មនេះដែលគេហៅថាឈ្មោះ Ram អាយុ៥៧ឆ្នាំនោះ ដែលលោករស់នៅក្រុង Ghaziabad ក្បែរព្រំដែនញូវដេលី៕
ប្រភព៖http://fbnewskh.com/archives/4636


