DR. DARA បានបង្ហោះសាររបស់គាត់តបនូវការស្តីបន្ទោសពីប្រជាពលរដ្ឋ ចំពោះទង្វើររបស់គ្រូពេទ្យទាំងឡាយ តើអ្នកទាំងអស់គ្នាទទួលយកបានទេ?



យោងតាម ហ្វេកបុករបស់ Dr. Dara ដែលបានបង្ហោះខមិនរបស់គាត់និយាយទៅកាន់ប្រជាជនខ្មែរទាំងអស់ឲ្យយល់ពីអរម្មណ៍ជាគ្រូពេទ្យ និងទំនួលខុសត្រូវ ពីការស្តីបន្ទោសពីពលរដ្ឋ ក៏ដូចជាអ្នកជម្ងឺ ។ ក្នុងនោះដែរចំនួនអ្នកlike និង ខមិនច្រើនគួរសម ។ សូមទស្សនាខមិនរបស់លោកគ្រូពេទ្យទាំងអស់គ្នា ៖

អ្នកដែលនិយាយថាពេទ្យទាំងអស់មើលឃើញតែលុយ ពេទ្យមុនព្យាបាលសួររកលុយ ខ្ញុំទទួលយកហេតុផលនោះ តែខ្ញុំចង់សួរអ្នកវិញថា:
បើអ្នកបើកភោជនីដ្ថាន ហើយខ្ញុំចូលទៅបរិភោគអាហាររបស់អ្នកអស់ប្រហែល៣០$ ហើយខ្ញុំប្រាប់ថាខ្ញុំអត់មានលុយទេ មកពីខ្ញុំឃ្លានខ្លាំងពេក ហើយខ្ញុំជាពេទ្យ ពេលនោះអ្នកក៏ប្រហែលជាមិនអោយអាហារខ្ញុំបរិភោគដែរបើរសិនខ្ញុំគ្មានលុយ ទោះបីជាដឹងថាខ្ញុំឃ្លានយ៉ាងណក៏ដោយ ហើយមួយទៀតអ្នកប្រហែលជាបោះពាក្យសម្តីថា ធ្វើជាពេទ្យទាំងមូលអត់មានលុយ?? សួរថាពេទ្យបានលុយមកពីណា ឯណាអ្នកដែលនិយាយ ខ្មែរដូចគ្នា មិនអាណិតគ្នា មិចក៏ដាច់ចិត្តម្លេះ?? សួរថាពេទ្យបានលុយមកពីណាមកចញ្ចឹមជីវិតរាល់ថ្ងៃ?

ហើយគ្រប់សេវាកម្មទាំងអស់បើដឹងថាជាពេទ្យពួកគាត់ដែលអត់យកលុយដែរទេ គឺគ្មានទេ រឹតតែយកកាន់តែច្រើន តើមានយុត្តិធម៍ដែរទេសម្រាប់ពេទ្យ។ សម្រាប់ម៉តូឌុបគាត់មានសិទ្ធមិនដឹកអ្នកបើអ្នកគ្មានលុយ ហាងលក់ទូរសព្ទ៍ច្បាស់ជាមិនលក់អោយអ្នកគ្មានលុយទេ គ្រប់សេវាកម្មទាំងអស់សុទ្ធតែមានសិទ្ធ តែដូចជាគ្មានអ្នកណាជេរឺប្រើណាក្យធ្ងន់ៗដាក់ពួកគាត់សោះ ចុះហេតុអ្វីខុសគេតែពេទ្យ ហេតុអ្វីក៏គ្រប់គ្នាវាយប្រហារដោយសម្តីធ្ងន់ៗម្លេះ? ចូលគិតឡើងវិញថាអ្នកនិយាយថាពេទ្យមើលឃើញតែលុយ ចុះអ្នកដែលដឹងថាពេទ្យរៀនមកចំណាយលុយនឹងកម្លាំងយ៉ាងណាដែររឺទេ សួរថាអ្នកណាដែលមិនត្រូវការលុយ ប៉ុន្តែគ្រប់ពេទ្យទាំងអស់ក៏មិនសុទ្ធតែមើលឃើញលុយជាធំដែរ។ ពេលដែលខ្ញុំធាក់កង់ទៅរៀនពេទ្យ បែកកង់ក៏ជាងប៉ះកង់មិនប៉ះអោយខ្ញុំដែរបើខ្ញុំគ្មានលុយ សុខចិត្តអោយបន្តើរកង់រហូតដល់សាលា តើខ្ញុំមានបានជេរគាយ់មួយម៉ាត់អត់?

តើមានប្រិយមិត្តណាខ្លះយល់អារម្មណ៍នេះ ? ជួយស៊ែដើម្បីលោកគ្រូពេទ្យបានឃើញផង









 ប្រភព៖http://khmernews168.info/archives/5576