អានហើយរំជូលចិត្ត រឿងពិតរបស់ប្អូនជីដូនខ្ញំុ ដែលត្រូវបានឪពុកម្តាយរបស់នាងបង្ខំអោយរៀបការជាមួួយអានិកជនវ័យចំនាស់


កាលពីប៉ុន្មានឆ្នាំមុន ខ្ញំុបានរស់នៅជាមួួយក្រុមគ្រួសារប្អូនជីដូនមួយរបស់ខ្ញំុដែលនៅស្រុកក្រូចឆ្មា
ក្នុងខេត្ត​កំពង់ចាម។
ប្អូនស្រីជីដូនមួយរបស់ខ្ញំុជាមនុស្សឧស្សា សុភាពរាបសា ស្គាល់ចាស់ទំុ និងជាក្មេងស្រីម្នាក់​
ដែលរៀនពូកែហើយនាងកំពុងសិក្សាថា្នក់ទី១១ នៃវិទ្យាល័យមួួយដែលមាន​
ទីតំាងក្នុងស្រុកក្រូចឆ្មា។

ពួកយើងរស់នៅដោយមានសុភមង្គល និងមានសេចក្តីសុខណាស់ ស្រាប់តែថ្ងៃមួួយ អ៊ំុស្រីម្នាក់​ដែល​ជា​អ្នកភូមិផងរបងក្បែរគ្នា បានខ្សឹបខ្សៀវជាមួួយ ឪពុកម្តាយរបស់ប្អូនស្រីជីប្អូនរបស់ខ្ញំុ។
មួយថ្ងៃបន្ទាប់មកគាត់ក៏បាននំាបុរសវ័យចំនាស់ម្នាក់មកលេងផ្ទះរបស់ពួួកយើង ដើម្បីធ្វើការណែ
នំាប្អូនស្រីជីដូនមួយរបស់ខ្ញំុ អោយស្គាល់បុរសវ័យចំនាស់ម្នាក់នោះ។

បន្ទាប់ពីការណែនាំខ្លួនមក ប្អូនស្រីជីដូនមួួយរបស់ខ្ញំុបានប្រែទឹកមុខពីក្មេងស្រី ដែលរួសរាយ មកទឹកមុខស្រពោនហាក់ដូចជាមានរឿងអ្វីដែលលាក់ទុកក្នុងចិត្ត។ខ្ញុំប្រឹងសួរដេញដោរ ប៉ន្តែគាត់
មិននិយាយស្តីអី្វទំាងអស់ គិតតែពីសម្រក់ទឹកភ្នែក។


មួយអាទិត្យក្រោយមកក៏ស្រាប់តែ មានការរៀបចំពីធីមង្គលការមួួយយ៉ាងប្រយ៉ាប់ប្រញាល់
ក្នុងពីធីការនេះ​ មានការចូលរួមពីបងប្អូននៅក្នុងភូមិផងដែល។ងាយមកចាប់អារម្មណ៏ជាមួួយរបស់ខ្ញំុ ខំប្រឹងញញ្ញឹមទំាងអារម្មណ៏កើតទុក្ខ។

បន្ទាប់ពីរៀបការអស់រយះពេលជិត ២ឆ្នំាប្អូនស្រីជីប្អូនត្រូវបានបុរសវ័យចំនាស់ដែលត្រូវជាស្វាមី​​​​​     រ​បស់នាង ធានាអោយមករស់បរទេស។ខណះពេល ដែលកំពុងរស់នៅទីនោះ​នាងត្រូវគេបង្ខំអោយធ្វើការ ដូចសត្វធាតុ ត្រូវគេវាយធ្វើបាប បង្អត់អាហារជាច្រើនថ្ងៃ។ហើយនាងត្រូវបានស្វាមីរបស់នាងយកទៅលក់អោយកន្លែងបំរើសសាវាផ្លូវភេទទៀតផង។


ពួកយើងទំាងអស់គ្នាបានទទួលដំណឹងនេះ មានក្តុកក្តួលក្នុងអារម្មាណ៏យ៉ាងខ្លំាង មានចិត្តអាណិត
គាត់ខ្លាំងណាស់។ហើយពួកយើងក៏បានស្នើរសូមអោយមន្រ្តីស្ថាន៏ទូតជួយធ្វើអត្តគមន៏ ។
អីឥឡូវនេះ ប្អូនស្រីជីដូនមួយបានវិលត្រលប់មកវិញដោយសុវត្ថិភាព។

តើប្អូនប្រិយមិត្តអ្នកអានយល់យ៉ាងម៉េចដែលចំពោះរឿងនេះ?


អត្ថន័យអប់រំ៖ មុនសំរេចចិត្តធ្វើអីមួួយសូមគិតអោយបានច្បាស់លាស់។
ចំណំាអត្តបទនេះត្រូវបានសរសេរឡើងដើម្បីក្រើនរំលឹក ពុកម៉ែប្អូនដែលរស់នៅជនបទតំបន់ដាច់​ស្រយោល​កំុអោយឆាប់ចាញ់ការឃាសនារបស់ជនឆក់ឪកាស។