ក្រោយប្រពន្ធស្លាប់! នាយហុងដា នឹកឃើញឡើងវិញព្រឺសំបុរខ្ញាក…
ស្របពេលដែលភរិយាទី២ របស់តារាកំប្លែងល្បីឈ្មោះនាយហុង ដា បានស្លាប់ ដោយការធ្វើឃាត និងអះអាងថា ឃាតករជាកូនប្រុសច្បងរបស់ហុងដា (កូនប្រពន្ធដើម) បានធ្វើឱ្យលោកហុង ដា សោកស្តាយ ហើយនឹកដល់សម្តីគ្រូទាយម្នាក់ ដែលខ្លួនធ្លាប់ទៅសុំឱ្យមើលស្តីពីឱកាសទៅអាមេរិកសម្តែងកាលពីពេលថ្មីៗនេះ ។
លោកហុងដាធ្លាប់រំលឹកថា កាលពីពេលថ្មីៗន ប៉ុន្មានជាង១ខែមុន លោកត្រូវទៅសម្ភាសន៍ដើម្បីសម្តែងនៅអាមេរិក ហើយមានអ្នកស្គាល់លោកថា ឱ្យទៅមើលគ្រូសន្លឹកបៀម្នាក់ ដែលល្បីឆុតហើយលោកក៏សាកល្បងទៅមើល ។ ពេលនោះគ្រូទាញថា បើលោកបានចាកចេញទៅសម្តែងនៅអាមេរិកក្នុងឆ្នាំ២០១៧នេះ អ្នកផ្ទះលោកម្នាក់នឹងមានគ្រោះធំរហូតបាត់បង់ជីវិតនេះ ។ ជើងលើកសន្លឹកបៀចេញចឹង ។ កាន់តែចម្លែក លោកចាប់សន្លឹកបៀ មកបួនដងចេញតែអាត់ប៊ិចឡើងព្រឺខ្លួន។
ពេលនោះ លោកមិនដែលប្រាប់អ្នកផ្ទះទេ ដោយសារតែបួងសួងវត្ថុស័ក្កសិទ្ធិទាំងឡាយ សុំឲ្យគ្រួសារបានសុខ ស្របពេលដែលការទៅអាមេរិកសម្តែងសម្ភាសន៍នោះធ្លាក់ផង ទើបលោកថមថយការភ័យខ្លះ ។ ចំណែកម្ចាស់ស្ព័នសឺរនៅអាមេរិក គេនៅតែរត់ការធានាលោកទៅសម្តែងរហូតមកទល់ពេលនេះ ចង់បានទៅសម្តែងណាស់ គាត់ថាប្រឹងឲ្យបានព្រោះបងប្អូននៅទីនោះចង់ឃើញចង់ស្គាល់។
ដល់ពេលជួបចឹង គឺស្លុតចិត្តមែនទែន រហូតលឿនពេកទប់អារម្មណ៍ទប់ចិត្តមិនបាន បើរិន សាវ៉េតវិញ គេបានមើលថែរប្រពន្ធអស់ពីពោះអស់ពីបេះដូង ចំណែកខ្ញុំអត់បានមើលថែរប្រពន្ធរបស់លោកនោះទេ គឺយកទៅភ្លាមៗទាំងលោកគ្មានដែលគិតដល់ថា ជួបគ្រោះចឹងនោះទេ។


