ទោះបីជាការអង្គុយបត់ជើងជារាងអក្សរ ” W ” មានភាពងាយស្រួលសម្រាប់កុមារមួយចំនួនក្នុងការអង្គុយលេងក៏ពិតមែន យ៉ាងណាមិញការអង្គុយ
បែបនេះអាចប៉ះពាល់ដល់សុខភាពកុមារនាពេលអនាគត។
យោងតាមការសិក្សាថ្មីៗនេះបានឲ្យដឹងថា ការអង្គុយបែបនេះអាចបង្កឲ្យមានបញ្ហាដល់សុខភាពកុមារមួយចំនួនដូចជា ការប៉ះពាល់ដល់ឆ្អឹងរបស់កុមារយ៉ាងធ្ងន់ធ្ងរ ដែលបណ្ដាលឲ្យមានការឈឺចាប់ រលាក់សន្លាក់ សភាពឆ្អឹងមិនមានភាពប្រក្រតី បង្អាក់ដល់ការលូតលាស់នៃឆ្អឹង និងបង្កផលប៉ះពាល់ដល់ការដើររបស់ក្មេងពេលដែលលូតលាស់ធំឡើង។
សូមជួយចែករំលែកបន្តដើម្បីឲ្យម្តាយឪពុកទាំងអស់មានការប្រុងប្រយ័ត្ន!!!
វិធីដែលល្អបំផុត និងមានប្រសិទ្ធិភាពបំផុតដើម្បីការពារកូនរបស់អ្នកពីការអង្គុយបត់ជើងជារាង ” W ” គឺការពារវាពីការក្លាយជាទំលាប់មួយ។ ដូច្នេះ រាល់ពេលដែលលោកអ្នកឃើញកូនៗរបស់លោកអ្នកអង្គុយបែបនេះត្រូវណែនាំពួកគាត់ឲ្យអង្គុយរបៀបផ្សេង
វិញភ្លាមជៀសវាងការក្លាយទៅជាទំលាប់។
ប្រសិនបើអ្នកបានឃើញមនុស្សជាទីស្រឡាញ់របស់អ្នកអង្គុយក្នុងទីតាំង ” អក្សរ W ” លោកអ្នកត្រូវលើកទឹកចិត្តឱ្យពួកគេជារឿយៗដើម្បីឲ្យពួកគេរៀនអង្គុយតាមរបៀបផ្សេងវិញ។ ឧទាហរណ៍៖ ពួកគេអាចអង្គុយបត់ជើងធម្មតា អង្គុយពេនភ្នេន ឬអង្គុយសណ្ដូកជើងបាន។ ការអង្គុយបែបនេះអាចមានឥទ្ធិពលវិជ្ជមានចំពោះការលូតលាស់ដល់កូនៗរបស់អ្នក។
សូមជួយចែករំលែកបន្តដើម្បីឲ្យម្តាយឪពុកទាំងអស់មានការប្រុងប្រយ័ត្ន!!!
ប្រភព ការពិត








