នៅចុងសប្តាហ៏នេះផងដែរ លោកអ្នកមានការរីកចម្រើនលូតលាស់ច្រើនរឿង ហើយធ្វើអ្វីៗគ្រប់យ៉ាង ក៏តែងឆ្លើយតបផ្លែផ្កាគ្រាន់កក់ក្តៅផងដែរ។ សម្រាប់ពេលវេលាល្អក្នុងថ្ងៃនេះ គឺម៉ោង ៩ ដល់ ម៉ោង ៧ល្ងាច។ សំរាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ការចង់បោះទុនតូចធំ ឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដ៏ទៃ ត្រូវចេះត្រួតពិនិត្យ ឲ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេ អាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខ ជាក់ជាពុំខាន។ រីឯបញ្ហាស្នេហាវិញ មានការលូតលាស់ទៅមុខគ្រាន់បើ ហើយកកំពុងបើកទំព័រថ្មី សម្រាប់លោកអ្នកហើយ៕
ឆ្នាំថោះ (រាសីខ្ពស់ត្រដែត)
នៅចុងសប្តាហ៏នេះផងដែរ លោកអ្នកអាចទទួលដំណឹងល្អអ្វីមួយជួយឲ្យជីវិតប្រសើរឡើង ហើយការប្រកបការងារតែងជឿនលឿនទៅមុខ គួរសមជានិច្ច។ ចំពោះការប្រកបរបររកស៊ីជួញដូរ គឺមានភាពលូតលាស់គួរសម ហើយបើមានបើករបរថ្មីៗផង ក៏ជាការប្រពៃណាស់ដែរ។ ការធ្វើដំណើរ ឆ្ងាយជិតមិនថា ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាសក្តី តែងជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាសេ្នហាវិញ បើចង់ចូលទាក់ទងដល់ចាស់ទុំ ឬចូលស្តីដណ្តឹង ក៏ជាពេលវេលាល្អបំំផុត។
ឆ្នាំមមែ (រាសីខ្ពស់ត្រដែត)
នៅចុងសប្តាហ៏នេះផងដែរ លោកអ្នកមានការរីកចម្រើនលូតលាស់ច្រើនរឿង ហើយធ្វើអ្វីៗគ្រប់យ៉ាង ក៏តែងឆ្លើយតបផ្លែផ្កាគ្រាន់កក់ក្តៅផងដែរ។ សម្រាប់ពេលវេលាល្អក្នុងថ្ងៃនេះ គឺម៉ោង ៩ ដល់ ម៉ោង ៧ល្ងាច។ សំរាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ការចង់បោះទុនតូចធំ ឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដ៏ទៃ ត្រូវចេះត្រួតពិនិត្យ ឲ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេ អាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខ ជាក់ជាពុំខាន។ រីឯបញ្ហាស្នេហាវិញ មានការលូតលាស់ទៅមុខគ្រាន់បើ ហើយកកំពុងបើកទំព័រថ្មី សម្រាប់លោកអ្នកហើយ៕
ឆ្នាំវក (រាសីខ្ពស់ត្រដែត)
នៅចុងសប្តាហ៏នេះផងដែរ ផ្តល់ផលល្អ សម្រាប់លោកអ្នកទំនាក់ទំនងការងារ ឬការចរចាអ្វីមួយ ពីព្រោះថាផលសម្រេចនោះមានខ្ពស់ផង។ សម្រាប់ការប្រកបរបរ រកស៊ីជួញដូរ ទោះធ្វើជំនួញអ្វី ក៏តែងផ្តល់ផលល្អ និងមានការរីកចម្រើនលូតលាស់ដោយទទួលផលកម្រៃឆ្លើយតបមកវិញគ្រាន់ដូចជាទីពេញចិត្ត។ ចំណែកការធ្វើដំណើរឆ្ងាយជិត ជួបភាពសុខដុមទាំងពេលទៅ និងពេលត្រឡប់មកវិញ។ រីឯបញ្ហស្នេហាវិញ មានដំណើររកាំចិត្តច្រើន ដូចនេះត្រូវប្រយ័ត្ន ជម្លោះតូច ក្លាយជាធំ រហូតដល់បែកបាក់ក៏ថាបាន។
ឆ្នាំរកា (រាសីខ្ពស់ត្រដែត)
នៅចុងសប្តាហ៏នេះផងដែរ ការបំពេញការងារអ្វីតែងងាយឆាប់ចប់និងសម្រេចលទ្ធផល គួរជាទីពេញចិត្តថែមទៀត។ ក្រៅពីនេះ ក៏ផ្តល់ផលល្អ សម្រាប់លោកអ្នកបំពេញការងារចាស់ថ្មីមួយចំនួនទៀត។ ក្នុងចុងសប្តាហ៏នេះ លោកអ្នកអាចបណ្តាក់ទុនរកស៊ី មិនថាតូចតាច ឬធំដុំ ក្តី គឺតែងអាចហុច នូវផ្លែផ្កាសមប្រកបសឹងតែទាំងអស់។ ក្នុងផ្ទះសម្បែងបើមានជម្លោះវិវាទក្នុងគ្រួសារហើយលោកអ្នកចង់ធ្វើការ ដោះស្រាយមិនត្រឹមឆាប់ត្រូវ រ៉ូវគ្នាទេ ថែមទាំងអាចប្រែមកផ្អែមល្អែមយ៉ាងឆាប់រហ័សថែមទៀតផង។ រីឯបញ្ហាស្នេហាវិញ កំពុងមានភាពស្រស់ស្រាយ និងផ្អែមល្អែមប្រពៃ៕
ឆ្នាំកុរ (រាសីខ្ពស់ត្រដែត)
នៅចុងសប្តាហ៏នេះផងដែរ ដំណើរជីវិតរបស់លោកអ្នកមានការ រីកចម្រើនលូតលាស់សន្សឹមៗ នឹងទៅមុខជានិច្ច។ ការប្រកបការងារឃើញថា ទោះបីជាមានភាពតានតឹងបន្តិចមែន ប៉ុន្តែក៏ផ្តល់ផលល្អៗ មកវិញផងដែរ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញ គឺប្រកបដោយភាពរលូនទៅមុខ និងពោរពេញដោយអតិថិជន។ រីឯបញ្ហាស្នេហប្រុសស្រីវិញ មានភាពសុខដុម និងមិនមែនភាពប្រច័ណ្ឌ ឈ្នានីសអ្វីទាំងអស់៕
សូមមេត្តាអធ្យាស្រ័យ នូវរាល់កំហុសឆ្គងកើតឡើងដោយអចេតនា
ប្រភព : ហោរាសាស្រ្តចក្រវាលឡ៏ចិន
Copyrighted @
