អ៊ីនធឺរណេតបានក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សម្នាក់ៗ ហើយការកសាងស្នេហាតាមបណ្តាញសង្គមក៏បានក្លាយជារឿងមួយដែលគេឃើញកើតមានជារឿយៗរួចមកហើយ ។តាមរយៈអ៊ីនធឺរណេត ដៃគូស្នេហាជាច្រើនត្រូវបានស្គាល់គ្នា និង អាចទាក់ទងគ្នាបានយ៉ាងងាយស្រួល ។
កាលពីពេលថ្មីៗនេះដែរ ស្នេហាតាមអ៊ីនធឺរណេតមួយត្រូវបានបណ្តាអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង ដែលវាជាស្នេហារវាងនារី អ៊ីតាលី អាយុ ២១ ឆ្នាំម្នាក់ និង បុរសឥណ្ឌូនេស៊ីម្នាក់ ។ អ្នកទាំងពីរបានស្គាល់គ្នាតាមរយៈ Facebook ហើយក្រោយឆ្លើយឆ្លងគ្នាសឹងរៀងរាល់ថ្ងៃ ស្នេហាក៏បានកើតមាន ។
ក្រោយមកពួកគេក៏បានសន្យាថានឹងរៀបការជាមួយគ្នា ទោះបីជាអ្នកទាំងពីរមិនដែលជួបមុខគ្នាខាងក្រៅសូម្បីតែម្តង ។ កាលពីចុងខែមេសានេះដែរ នារីអ៊ីតាលី IIaria បានធ្វើដំណើរមកជួបស្នេហាពិតរបស់នាងដល់ឥណ្ឌូនេស៊ី ហើយវាធ្វើឱ្យលោក Dzulfikar រំភើប និង ភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ ។ នាង IIaria បានប្រាប់ឱ្យដឹងដែរថា ទម្រាំបានមកជួបស្នេហាពិត នាងបានសន្សំលុយពីរឆ្នាំពីការងារក្នុងភោជនីយដ្ឋានមួយកន្លែងនៅអ៊ីតាលី ។ អ្នកទាំងពីរក៏ត្រូវបានគេដឹងថា គ្រោងនឹងប្រារព្ធពិធីមង្គលការឆាប់ៗផងដែរ ហើយរឿងស្នេហានេះកំពុងធ្វើឱ្យបណ្តាអ្នកលេងអ៊ីនធឺរណេតរំភើបចិត្តយ៉ាងខ្លាំង ៕
ប្រភព៖http://fbnewskh.com/archives/4283



