ឯកឧត្តម ខៀវ កាញារីទ្ធ ចង់បានភស្តុតាងច្បាស់លាស់មុនដាក់សម្ពាធនាង ដេនីក្វាន់… (មានរូប)



ភ្នំពេញ៖ ក្រោយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់បំរាម និងបិទការសម្តែង របស់តារាសម្តែង សំញែញដើមទ្រូង ទ្រលុកទ្រលន់ ដេនី ក្វាន់ សំណើនេះបានចូលដល់ ក្រសួងព័ត៌មានហើយ តែនៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ចង់ឲ្យមានភស្តុតាងច្បាស់លាស់ បន្ថែមទៀតពីការហាមឃាត់ ក្រោយការណែនាំនាពេលថ្មីៗនេះ។ ដោយសារការសំញែញ ដើមទ្រូងសាច់សខ្ចី ទ្រលុកទ្រលន់ តាមរយៈការបង្ហោះរូបភាព និងវីដេអូ នៅលើគណនី ហ្វេសប៊ុក របស់កញ្ញា ដេនី ក្វាន់ ត្រូវបានមហាជន ជាច្រើនរិះគន់ និងស្នើឲ្យមានវិធានការ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទាក់ទិននឹងការប៉ះពាល់ ដល់ប្រពៃណីខ្មែរ ផូផង់នោះ កាលពីពេលថ្មីៗកន្លងទៅ ក្រសួងវប្បធម៌ បានដាក់បំរាម ដោយបង្គាប់ឲ្យគ្រប់ផលិតកម្ម និងស្ថានីយទូរទស្សន៍ ទាំងអស់ឈប់ទទួលយកតួសម្តែងស្រី ដេនី ក្វាន ចូលរួមសម្តែងបន្តទៀត ហើយបើមានឈុតឆាក របស់តារាសម្តែងរូបស្រស់នេះ នឹងត្រូវកាត់ចោល ដោយមិនអនុញ្ញាត ឲ្យចេញផ្សាយបានឡើយ ។ ជាមួយគ្នានេះដែរ សំណើដែលហាម រាល់ការចេញផ្សាយនេះ ត្រូវបានបញ្ជូនមក ក្រសួងព័ត៌មាន និងត្រូវបាន រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ លើកឡើងជាយោបល់ខ្លះៗ លើបណ្តាញសង្គម របស់លោក ផ្ទាល់ថា “ខ្ញុំមិនដែលស្គាល់នាងទេ ហើយក៏មិនឈឺក្បាល រឿងនាងស្លៀកពាក់ នៅក្រៅឆាកដែរ តែការហាមឃាត់ ការសំដែងរបស់នាង ត្រូវមានភស្តុតាងច្បាស់លាស់ (ក្រោយការណែនាំហើយ)”៕





ប្រភព៖http://www.pageth.info/archives/20286